សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អ្នករត់ចម្ងាយឆ្ងាយមកពី ៥២ប្រទេសចូលរួមព្រឹត្តិការណ៍រត់ Ultra Trail Angkor លើកទី៩ លើទឹកដីអង្គរដ៏បវរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor (UTA) លើកទី៩ បានប្រព្រឹត្តទៅជាផ្លូវការហើយ នៅវេលាម៉ោង ៤ទៀបភ្លឺព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណរមណីយដ្ឋានអង្គរ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១,៧៤០នាក់មកពី ៥២ប្រទេស។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងបែបផ្សងព្រេងនេះមាន ៦វិញ្ញាសា ក្នុងនោះវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ បានចេញដំណើរវេលាម៉ោង ៤ទៀបភ្លឺនៅទីលានជល់ដំរី, ៤២គីឡូម៉ែត្រ ចេញដំណើរនៅស្ពានតាស៊ីវ, ៣២គីឡូម៉ែត្រចេញដំណើរនៅភ្នំបូក, ១៨គីឡូម៉ែត្រ ចេញដំណើរនៅប្រាសាទប្រែរូប និង ៨គីឡូម៉ែត្រចេញដំណើរនៅទីលានជល់ដំរី។

សម្រាប់អត្តពលិកចូលរួមសរុប ១,៧៤០នាក់ មកពី ៥២ប្រទេស ក្នុងនោះមានអត្តពលិកខ្មែរជាង ៧០០នាក់ និងបរទេសជាង ១០០នាក់ ហើយអត្តពលិកបរទេសច្រើនជាងគេ គឺបារាំងជាង ៥០០នាក់។

គួរដឹងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងបែបផ្សងព្រេងនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុន Phonenix Voyages ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល។

សម្រាប់ពិធីបំពាក់មេដាយជយលាភី នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ គ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃដដែលនេះ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ប៉ុន្ដែសម្រាប់អ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ ដែលមិនទាន់ដល់ទី នឹងបន្ដរត់រហូតបញ្ចប់ទី ដោយអ្នកខ្លះ អាចនឹងបន្ដរត់ឆ្លងថ្ងៃ ចូលដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes