សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អនុប្រធានទី១ គ.ជ.គ.ម ណែនាំឲ្យរៀបចំផែនការសកម្មភាពត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការ និងទទួលអំណោយ ជារថយន្ដរថយន្តភិកអាប់មួយគ្រឿង អង្ករ ១០០តោន និងមួកសុវត្ថិភាពចំនួន ១,០០០មួក ពីក្រុមហ៊ុន GANZBERG

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ពីក្រុមហ៊ុន GANZBERG ។នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុនដ៏ធំមួយនេះ បានបន្ដឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀល ពីគ្រប់ៗគ្នាមិនមែនជាការដាក់កម្រិត ឬកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃពីសហគមន៍ទាំងមូល ដើម្បីទ្រទ្រង់ដល់គ្រូពេទ្យ ក្នុងការទិញថ្នាំសង្កូវ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ក្នុងគោលដៅផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារកម្ពុជា។

ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន ដែលបានបរិច្ចាគថវិកាជូនយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ​ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមបើក និងចែករំលែកពិសោធរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងកាត់បន្ថយភាពក្រីក្រក្នុងវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅ​ចិន

ចំនួនអ្នកទស្សនា: Views

(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ ​ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។​

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ កាតព្វកិច្ចយោធា ជាករណីកិច្ច ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់យុវជន និងជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត សម្រាប់វិស័យការពារជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖​ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានលើកឡើងថា កាតព្វកិច្ចយោធា ជាករណីកិច្ច ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់យុវជន និងជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត សម្រាប់វិស័យការពារជាតិ។​​ ដូចនេះការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះក៏ជាប្រភពធនធានមនុស្ស ដែលមិនចេះរីងស្ងួត សម្រាប់កម្លាំងកងយោធពលខេមរភូមិន្ទ ធានាបាននូវការបំពេញបន្ថែមនូវកម្លាំងទ័ពវ័យក្មេង ដែលមានកាយសម្បទាមាំមួនល្បឿនលឿន និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗបានឆាប់រហ័ស។

ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ដំណាក់កាលទី២

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម ដំណាក់កាលទី២។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅសាលប្រជុំសាលាខេត្តសៀមរាប។

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហុងគ្រី ចូលជួបជម្រាបលា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ចូលជួបជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជារយៈពេល៤ឆ្នាំ។

ជំនួបធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ៕

ក្រសួងការងារ៖ ខេត្តតាកែវ មានឱកាសការងារជាង ៧ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ចំនួនអ្នកទស្សនា: Views

(តាកែវ)៖ ខេត្តតាកែវ មានឱកាសការងារប្រមាណជាង ៧ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តតាកែវមានឱកាសការងារចំនួន ៧ ២៤៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋបន្តគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ

ចំនួនអ្នកទស្សនា: Views

ថ្លែងក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ព្រះគ្រូចៅអធិការវត្តធម្មសាមគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តនូវការគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់ ដែលបានបន្សល់ពីដូនតារៀងមក និងរួបរួមសាមគ្គីភាពគ្នាក្នុង ការចូលរួមកសាង និងអភិវឌ្ឍន៍ទីវត្តអារាម ក្នុងវិស័យ ព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

ចំនួនអ្នកទស្សនា: Views

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់​ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។

ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិ​បាល ក្រសួង និងក្រុមប្រឹក្សា​រាជ​ធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំ​ទំនិញ​ចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុង​ខេត្ត​បាត់​ដំបង។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន

ចំនួនអ្នកទស្សនា: Views

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាត់ខ្សែបូរសម្ពោធប្រគល់ផ្ទះ ១០០ខ្នង និងអណ្តូង ១២៥បន្ថែមទៀត ជូនដល់អតីតយុទ្ធជន និងនិវត្ដជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ខេត្ដពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views

មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញកាត់ខ្សែបូរសម្ពោធប្រគល់និងទទួលផ្ទះបន្ថែមចំនួន ១០០ខ្នង និងអណ្តូង ១២៥ទៀត ជូនដល់អតីតយុទ្ធជន និងនិវត្ដជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ កំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន»

ចំនួនអ្នកទស្សនា: Views

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃ «ទិវាជាតិប្រជាជន»។

ការរៀបចំឱ្យមាន ទិវាជាតិប្រជាជន ក្នុងគោលបំណងរំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយភាពធន់ប្រជាជន និងប្រកបដោយសុខដុមរមនា។

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស វិស័យ ឯកជន និងគ្រឹះស្ថានសិក្សានានា ចូលរួមបំផុសដល់សាធារណជន ដើម្បីយកចិត្តទុកដាក់និងរួមគ្នាដោះស្រាយ បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ។

ក្រសួងផែនការ ត្រូវរៀបចំទិវាជាតិប្រជាជន ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងគ្រឹះស្ថាន សិក្សានានា ព្រមទាំងភាគីពាក់ព័ន្ធ៕


ថ្នាក់ដឹកនាំខេត្តកណ្ដាល សំណេះសំណាល ជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ដែលរស់នៅស្រុកកៀនស្វាយ ដែលបានលះបង់ ប្ដី កូន បងប្អូន ដើម្បីទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជូនគ្រួសារកងទ័ព​ជិត ៣០០គ្រួសារ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ​)៖​ ឯកឧត្តម ប្លែក​ វ៉ា​រី​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល​ សួរ​សុខទុក្ខ​ និងនាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ជូនគ្រួសារកងទ័ព​នៅតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ​៥៥គ្រួសារ​ និងគ្រួសារកងទ័ព​កងពលតូចថ្មើរជើងលេខ៥១​ ចំនួន២២៥គ្រួសារ​ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៦។

ជួបកសិករក្នុងខេត្តរតនគិរី ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តឲ្យកសិករពិចារណាប្តូរទម្លាប់ធ្វើកសិកម្ម បើមិនដូច្នោះទេនឹងគេចពុំរួចពីបំណុលកើននោះឡើយ

ចំនួនអ្នកទស្សនា: Views

(រតនគិរី)៖ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឲ្យកសិករមកពីសហគមន៍នៃស្រុកមួយចំនួន ក្នុងខេត្តរតនគិរីឲ្យពិចារណាប្តូរទម្លាប់ការធ្វើកសិកម្ម ក្នុងនោះត្រូវចេះគិតថ្លៃដើមផលិតជាមួយតម្រូវការទីផ្សារជាមុនសិន បើមិនដូច្នោះទេ នឹងគេចពុំរួចពីបំណុលកើនឡើងនោះឡើយ។

រដ្ឋមន្ត្រីព័ត៌មាន៖ ការបង្កើតគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនឹងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានផ្លូវការ និងចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានថ្លែងថា ការរៀបចំឲ្យមានគេហទំព័រ នៅតាមខេត្តមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ មានគោលបំណងដើម្បីឲ្យមន្ទីរព័ត៌មាននីមួយៗ មានកន្លែងសម្រាប់ស្តុកទុកឯកសារ ព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយក៏ជាផ្នែកមួយនៃការចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម ដើម្បីភ្ជាប់ និងគ្រប់គ្រងព័ត៌មានឲ្យមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេស។

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam

ចំនួនអ្នកទស្សនា: Views

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្សព្វផ្សាយព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគឦសាន្តមានឱកាសការងារជាង ៤ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ចំនួនអ្នកទស្សនា: Views


(ភូមិភាគឦសាន្ត)៖ ខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពី ប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» ព្រមទាំងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អំពាវនាវសប្បុរសជនជាតិ-អន្តរជាតិ បន្តគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមា នការចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្តតាកែវ និងសប្បុរជន យ៉ាងច្រើនកុះករ។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត។

រដ្ឋមន្រ្តីសុខាភិបាល ណែនាំអង្គភាពជំនាញពីការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល ដែលជាផ្នែកមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព និងឆ្លើយតបបានលឿន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអង្គភាពជំនាញរបស់ខ្លួន ពីការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល ដែលជាផ្នែកមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព ឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត អបអរសាទរទិវាអន្តរជាតិ ស្តីពីគ្រួសារ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារ នាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព»

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារ នាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព»

អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ បន្តតាមដានត្រួតពិនិត្យ ពង្រឹងបន្ថែម និងរួមគ្នាទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យបន្តតាមដានត្រួតពិនិត្យមើលពីវឌ្ឍនភាពក្នុងខណ្ឌរបស់ខ្លួន ដោយពង្រឹងបន្ថែម និងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្វផ្សាយអនុក្រិត្យ០៣ និងលេីកទឹកចិត្តម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ត្រូវរាយការណ៍ និងសហការជាមួយអាជ្ញាធរ ដេីម្ម្បីរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយ លិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជវរោកាសជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

ចំនួនអ្នកទស្សនា: Views

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា,​ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រាបបង្គំទូលថ្វាយ លិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes