សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មាន ៣ ជំរាបជូនជនរួមជាតិ៖

ព័ត៌មានទី១៖ ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញវិធានការអន្តរាគមន៍បន្ថែមមួយចំនួនទៀតសំដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែសម្រួលអត្រាពន្ធគយលើទំនិញនាំចូល និងអត្រាអាករលើមុខទំនិញនាំចេញមួយចំនួនដូចខាងក្រោម៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមរំលឹកឡើងវិញ ការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរំលឹកឡើងវិញ អំពីបទបញ្ជារបស់សម្តេចឱ្យអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ចំពោះការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក»។

ការរំលឹកឡើងវិញនេះ ធ្វើឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច បន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់បានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុកពួកគាត់ហើយរត់គេចខ្លួនបាត់។

ចំពោះករណីនេះ សម្តេចបានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង ៦នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

ជាមួយគ្នានេះ សម្តេចក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។

សម្តេចបានណែនាំដល់គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរ នឹងត្រូវធ្វើដំណើទៅស្រុកកំណើត ឬដំណើរកម្សាន្តពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

អភិបាលខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ

ចំនួនអ្នកទស្សនា: Views

កំពត៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕

ប្រភព៖ រដ្ឋបាលខេត្តកំពត


អភិបាលខេត្តកំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជានិងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ

ចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សមិទ្ធផលនានារបស់មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច និងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។

លោកជំទាវ ឃួន ឃុនឌី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មី១ខ្នង និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាវល្លិ៍យាវ ស្រុកកំពង់ស្វាយ

ចំនួនអ្នកទស្សនា: Views

លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ កម្ពស់២ជាន់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាវល្លិ៍យាវ ឃុំពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ទទួលស្វាគមន៍ លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views


 ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ លោកជំទាវ Marketa KOLC HAJKOVA ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការពារជាតិ ៕ 
 -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុងរយៈពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង បន្តពង្រឹងគុណភាពការផ្សាយព័ត៌មានឱ្យទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពទុកចិត្ត

ចំនួនអ្នកទស្សនា: Views

(ស្វាយរៀង)៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរព័ត៌មានខេត្តស្វាយរៀង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង។

ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស​ សុខា បានថ្លែងថា «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។

ទោះបីមានការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃក៏ដោយ តែនៅតាមគោល គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ បានថតបង្ហោះពីសកម្មភាពដែលក្រុមមន្ត្រីនគរបាលចរាចរណ៍ កំពុងបន្តសកម្មភាពចាប់ផាកពិន័យចរាចរណ៍ ដដែល។ តើនៅត្រង់ចំណុចនេះ មន្ត្រីនគរបាលចរាចរណ៍ បានទទួលការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែរឬទេ?៕

ឯកឧត្តម ហង់ជួន ណារ៉ុន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្រុកជាំក្សាន្ត

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

លោក ត្រាំ លើកឡើងពីវឌ្ឍនភាពជាមួយអ៉ីរ៉ង់ ខណៈដែលអាមេរិកដាក់សំណើបញ្ចប់សង្រ្គាម

ចំនួនអ្នកទស្សនា: Views

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមីនា ថាសហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងចរចាបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ រួមទាំងការទទួលបានសម្បទានធំមួយពីទីក្រុងតេហេរ៉ង់ ខណៈដែលមានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនសំណើដោះស្រាយចំនួន ១៥ចំណុចទៅកាន់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា អាមេរិកកំពុងនិយាយជាមួយអ្នកប្រាកដប្រជា នៅក្នុងប្រទេសអ៉ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់អរិភាព ដោយបន្ថែមថា ប្រជាជនអ៉ីរ៉ង់ឱ្យមានកិច្ចព្រមព្រៀងជាខ្លាំង។ លោកបានគូសបញ្ជាក់ថា «ឥឡូវនេះ យើងកំពុងតែចរចាគ្នា»។

ទីក្រុងតេហេរ៉ង់បានបដិសេធថា កិច្ចពិភាក្សាដោយផ្ទាល់មិនបានធ្វើឡើងទេ។ ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៉ីរ៉ង់ លោក Mohammad Baqer Qalibaf កាលពីថ្ងៃចន្ទ បានច្រានចោលសេចក្តីរាយការណ៍អំពីកិច្ចចរចានានាថាជា «ព័ត៌មានក្លែងក្លាយ»។

កាសែតអាមេរិក New York Times បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនសំណើ ១៥ចំណុចទៅអ៉ីរ៉ង់ដើម្បីបញ្ចប់សង្រ្គាម។ រីឯទូរទស្សន៍ Channel 12 របស់អ៉ីស្រាអែល ដោយដកស្រង់ប្រភពចំនួន ៣ បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស្វែងរកបទឈប់បាញ់រយៈពេល ១ខែ ដើម្បីពិភាក្សាលើសំណើ ១៥ចំណុចនោះ៕

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារ ដោយឈរលើគោលការណ៍ 3H (Head, Heart, Hand)

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យផ្លាស់ប្តូរឥរិយាបថក្នុងការបំពេញការងារ ដោយឈរលើគោលការណ៍ 3H (Head, Heart, Hand) សំដៅបង្កើនផលិតភាព គុណភាព និងសមិទ្ធកម្មការងារ ព្រោះថាបច្ចុប្បន្នប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៃការគំរាមកំហែងដល់អត្ថិភាពជាតិ។ ដូចនេះ យើងមិនអាចធ្វើការដូចទម្លាប់ធម្មតាពីមុនមកបានទេ ពោលគឺយើងទាំងអស់គ្នាត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ចេះឈឺឆ្អាល ចែករំលែក និងចេះហ៊ានលះបង់ឱ្យលើសពីធម្មតា ដើម្បីប្រទេសជាតិ និងត្រូវបន្តខិតខំបំពេញការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិន័យការងារ ដោយរួមទាំងការគោរពម៉ោងពេលធ្វើការងារ និងរបបសុំច្បាប់ឈប់សម្រាកជាដើម។ 

កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។

ប្រមុខការទូតកម្ពុជា ធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Shri P. Kumaran រដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើត នៃក្រសួងការបរទេសឥណ្ឌា នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»

ចំនួនអ្នកទស្សនា: Views


 សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»

អ្នកទេសចរណ៍ជាង១ម៉ឺន២ពាន់នាក់ បន្ដទស្សនាព្រឹត្ដិការណ៍សមរាត្រីថ្ងៃទី៣

ចំនួនអ្នកទស្សនា: Views

អ្នកទេសចរណ៍ជាតិ និងអន្ដរជាតិ នៅបន្ដទៅទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ឬសមរាត្រី ដែលនៅថ្ងៃទី៣ នាថ្ងៃទី២៣ខែមីនឆ្នាំ២០២៦នេះ អ្នកទេសចរជាង១ម៉ឺន២ពាន់នាក់ ខណៈដែលនៅថ្ងៃទី២ មានអ្នកទេសចរជិត៤ម៉ឺននាក់ មកទស្សនាព្រឹត្ដិការណ៍សមរាត្រី។  នេះបើយោងតាមរបាការណ៍អាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំលើកទី២ អាណត្តិទី៤ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុងស្រុកឃុំសង្កាត់ ខេត្តកំពង់ចាម

ចំនួនអ្នកទស្សនា: Views

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំលើកទី២ អាណត្តិទី៤ ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម។

ក្រុមហ៊ុនយក្សខកចិត្តនឹង ChatGPT ព្រោះបើកផ្លូវឱ្យផ្សាយពាណិជ្ជកម្មយឺតពេក

ចំនួនអ្នកទស្សនា: Views

   

(បរទេស)៖ ការប្រកាសសាកល្បងដាក់ផ្ទាំងពាណិជ្ជកម្មនៅលើ ChatGPT កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងពិភពបច្ចេកវិទ្យា។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំៗលើពិភពលោក បែរជាបង្ហាញការរអ៊ូរទាំទៅវិញ បើទោះបីជាពួកគេបានត្រៀមលុយរាប់សែនដុល្លារដើម្បីចាយលើ ChatGPT ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មយក្សដូចជា WPP និង Omnicom បានត្រៀមថវិកាខ្ទង់ ២០០,០០០ ទៅ ២៥០,០០០ ដុល្លារ ក្នុងមួយក្រុមហ៊ុន ដើម្បីសាកល្បងផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ ប៉ុន្តែបញ្ហាត្រង់ថា OpenAI (ម្ចាស់ ChatGPT) បែរជាដាក់ចេញកម្មវិធីនេះក្នុងល្បឿនយឺតបំផុត ដែលធ្វើឱ្យពួកគេមិនអាចចាយលុយបានអស់តាមផែនការ និងមិនទទួលបានទិន្នន័យច្បាស់លាស់ពីប្រសិទ្ធភាពនៃពាណិជ្ជកម្មទាំងនោះមុនដាច់ខែមីនា។

ដើម្បីឆ្លើយតបនឹងការរអ៊ូរទាំនេះ OpenAI បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់ឱ្យពាណិជ្ជកម្មរំខានដល់អារម្មណ៍អ្នកប្រើប្រាស់ឡើយ៖ «យើងស្ថិតក្នុងដំណាក់កាលសាកល្បងដំបូង... គោលដៅរបស់យើងគឺរៀនសូត្រ និងកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ឱ្យល្អបំផុត មុននឹងបើកឱ្យប្រើប្រាស់ទូលំទូលាយ»។

គួរជម្រាបថា បើទោះបីជាដើរយឺតមែន ប៉ុន្តែអ្នកវិភាគជឿជាក់ថា នេះគឺជា «អណ្តូងប្រេងថ្មី» នៃវិស័យបច្ចេកវិទ្យា ដោយគេរំពឹងថា OpenAI អាចនឹងរកចំណូលពីពាណិជ្ជកម្មបានដល់ទៅ ៣០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ ខណៈដែលគូប្រជែងដូចជា Anthropic ប្រកាសមិនដាក់ពាណិជ្ជកម្មទាល់តែសោះដើម្បីទាក់ទាញចិត្តអ្នកប្រើប្រាស់ គេនៅតែរង់ចាំមើលថា តើការដើរយឺតៗដោយប្រយ័ត្នប្រយែងរបស់ OpenAI នឹងក្លាយជាឱកាសមាសសម្រាប់ម្ចាស់ទីផ្សារចាស់ដូចជា Google ក្នុងការវាយបកយកប្រៀបវិញដែរឬទេ?

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ៖

រដ្ឋមន្ត្រី ហួត ហាក់៖ ខ្លឹមចន្ទន៍ក្រស្នា ជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម

ចំនួនអ្នកទស្សនា: Views

   

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន THY HOLDING CO., LTD និងសហការី ចូលជួបពិភាក្សាការងារលើគម្រោងរៀបចំវត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃឡើងពីខ្លឹមចន្ទន៍ក្រស្នា ដើម្បីធ្វើជាគ្រឿងក្រអូប គ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់។

ប្រតិមា ព្រះសិវៈរាំ មានប្រភពពីតំបន់ប្រាសាទកោះកេរ្តិ៍ រស់ឡើងវិញ ហើយបន្ទាប់ពីផ្គុំរូបរាងអស់ជាង៥ឆ្នាំ

ចំនួនអ្នកទស្សនា: Views

ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។

មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។រាល់ដំណាក់កាលជួសជុលនីមួយៗក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេសដើម្បីធានាថាការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដោយក្តីសោមនស្សនិងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារ

និងស្រោចស្រង់ផ្គុំរូបរាងបដិមាព្រះសិវៈនេះឱ្យរស់ឡើងវិញសារជាថ្មី នូវស្នាដៃដូនតាខ្មែរដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយនិងនិងសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា។លោកជំទាវមានប្រសាសន៍ថា៖រូបបដិមានេះជារូបបដិមាធំជាងគេនៅក្នុងប្រទេសកម្ពុជានិងចាត់ទុកជាបដិមាដ៏ធំមួយដែរនៅតំបន់អាស៊ីអាគ្នេយ៍ ហើយការជួសជុលលេចចេញជារូបរាងឱ្យរស់ឡើងវិញនេះ ជាការផ្តល់នូវព្រលឹងនិងជំនឿ ក៏ដូចជាការតភ្ជាប់នូវអតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជាជាមួយនឹងសម័យបច្ចុប្បន្ន។លោកជំទាវសង្ឃឹមថា៖រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕



 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes