សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

មន្ត្រីនៃខេត្តពោធិ៍សាត់ ២៣០នាក់ ទទួលបានការបណ្តុះបណ្តាល ពីការបដិបត្តិធម៌តាមគន្លងព្រះពុទ្ធសាសនា ក្នុងជីវិតប្រចាំថ្ងៃ «អរិយមគ្គប្រកបដោយអង្គ៨» ដើម្បីឱ្យជីវិតមានសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងការងារ

ចំនួនអ្នកទស្សនា: Views

 (ពោធិ៍សាត់)៖ លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «អរិយមគ្គប្រកបដោយអង្គ ៨» ជូនដល់លោក លោកស្រី ជាសិក្ខាកាមក្នុងខេត្តពោធិ៍សាត់ ប្រមាណ២៣០នាក់។  វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយមានការចូលរួមពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ 

 លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងនាម លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដ៏មានអត្ថន័យនាថ្ងៃនេះ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿងនៃយើងនេះ។  លោកបានជម្រាបជូនថា បច្ចុប្បន្ននេះទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែបញ្ហា «សុខភាពផ្លូវចិត្ត» បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ដែលយើងត្រូវយកចិត្តទុកដាក់។ 

 ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អរិយមគ្គអង្គ ៨ ជាពិសេសគឺ សម្មាសមាធិ គឺជារឿងចំទិសដៅបំផុត ព្រោះថា៖ ទី១៖ តាមបែបពុទ្ធសាស្ត្រ៖ សម្មាសមាធិ គឺជាឧបករណ៍សម្រាប់ដុសខាត់សតិស្មារតី ជួយឱ្យយើងស្គាល់ខ្លួនឯង និងរំងាប់នូវកង្វល់ទាំងពួង។ ទី២៖ តាមបែបវេជ្ជសាស្ត្រ៖ ការធ្វើសមាធិត្រូវបានពិភពលោកទទួលស្គាល់ថា អាចជួយកាត់បន្ថយស្ត្រេស (Stress) ការព្រួយបារម្ភ និងជួយឱ្យប្រព័ន្ធប្រសាទដំណើរការបានល្អប្រសើរ។  លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជា ដែលលោកតែងតែចំណាយពេលវេលា និងចំណេះដឹងដ៏ខ្ពង់ខ្ពស់ ក្នុងការចែករំលែកនូវធម៌អប់រំ និងការអនុវត្តជាក់ស្តែង ដើម្បីជួយដល់សង្គមជាតិ ជាពិសេសក្នុងវិស័យពុទ្ធសាសនា និងសុខុមាលភាពផ្លូវចិត្ត។ 

 ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះទទួលបានលទ្ធផលជាផ្លែផ្កា លោកសូមផ្តាំផ្ញើដល់សិក្ខាកាម ត្រងត្រាប់ស្តាប់ ដោយយកចិត្តទុកដាក់ស្តាប់រាល់បទបង្ហាញ និងការបកស្រាយរបស់វាគ្មិន, មិនត្រឹមតែយល់ដឹងតាមទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវព្យាយាមអនុវត្តសម្មាសមាធិ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងការងារ, ត្រូវនាំយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយបន្ត និងចែករំលែកដល់មិត្តរួមការងារ និងក្រុមគ្រួសារ ដើម្បីសុភមង្គលក្នុងសង្គម។  លោក ញឹក បានខេង សូមជូនពរដល់ លោក លោកស្រី សិក្ខាកាមទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើក «វគ្គបណ្តុះបណ្តាល ស្តីពីអរិយមគ្គប្រកបដោយអង្គ ៨» ចាប់ពីពេលនេះតទៅ។ 

 គូរជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី អរិយមគ្គប្រកបដោយអង្គ ៨ ដែលត្រូវបង្រៀននាថ្ងៃនេះ មានមេរៀនសំខាន់ៗ ចំនួន៣រួមមាន៖ សម្មាសមាធិ ចំពោះជំងឺផ្លូវចិត្ត តាមបែបពុទ្ធសាស្ត្រ និងវេជ្ជសាស្ត្រ, គ្រួសារ និងការងារ និងសុជីវធម៌ សីលធម៌ គុណធម៌។  មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានលើកឡើងថា ការបដិបត្តិធម៌តាមគន្លងព្រះពុទ្ធសាសនាក្នុងជីវិតប្រចាំថ្ងៃ មានអរិយមគ្គប្រកបដោយអង្គ៨ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ក្រុមគ្រួសារឱ្យទទួលបានសេចក្តីសុខ និងសុភមង្គលក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសជួយដល់ការងារយើងឱ្យបានកាន់តែរីកចម្រើន ដោយសារយើងមានការយល់ត្រូវ ត្រិះរិះពិចារណាត្រូវ ការនិយាយត្រូវសំដីត្រូវ និងមានការដម្កល់នូវស្មារតី និងចិត្តបានត្រឹមត្រូវ ការរកស៊ីបានត្រឹមត្រូវ។ 

 មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបញ្ជាក់ដូចនេះថា «ការបដិបត្តិធម៌ ដែលមានគោលធម៌យកមកបដិបត្តិ ក្នុងជីវិតប្រចាំថ្ងៃ មានអរិយមគ្គ ប្រកបដោយអង្គ៨ មានដូចជា (១) សម្មាទិដ្ឋិ ៖ ការយល់ត្រូវ (២) សម្មាសង្គប្បៈ ៖ ការត្រិះរិះពិចារណាត្រូវ (៣) សម្មាវាចា ៖ ការនិយាយត្រូវសំដីត្រូវ (៤) សម្មាកម្មន្តៈ ៖ ការធ្វើការងារត្រូវ (៥) សម្មាអាជីវៈ ៖ ការប្រកបរបររកស៊ីត្រូវ (៦) សម្មាវាយាមៈ៖ ការព្យាយាមត្រូវ (៧) សម្មាសតិ ៖ ការរលឹកត្រូវ (៨) សម្មាសមាធិ ៖ ការតម្កល់ចិត្តត្រូវ, ការបដិបត្តិដូចនេះនឹងជួយឱ្យជីវិតឯកជន ជីវិតគ្រួសារ និងជីវិតការងារ ជីវិតក្រុមហ៊ុន បានសេចក្តីសុខ»។ '

 មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបន្ថែមថា បើសិនយើងបដិបត្តិនូវគោលធម៌ទាំងនេះក្នុងជីវិតប្រចាំថ្ងៃ និងជួយឱ្យយើងជួបតែសេចក្តីសុខ ទាំងខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ដោយហេតុថា យើងមានការយល់ត្រូវ ត្រិះរិពិចារណាត្រូវ ការនិយាយត្រូវសំដីត្រូវ និងមានការដម្កល់នូវស្មារតី និងចិត្តបានត្រឹមត្រូវ ការរកស៊ីបានត្រឹមត្រូវដែលមិនបានប៉ះពាល់ដល់អ្នកដទៃនោះ នឹងជួយឱ្យយើងទទួលបានសេចក្តីសុខ មិនមានសេចក្តីទុក្ខនោះទេ ហើយសេចក្តីសុខនោះនឹងហុចផលឱ្យជាបន្ទាប់បន្ទាប់ ទាំងនៅក្នុងជាតិនេះ និងជាតិតទៅមុខបន្ថែមទៀត។  មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបន្ថែមថា ដោយឡែកបើសិនយើងមានសេចក្តីអាក្រក់ ការគិតខុស ការពិចារណាខុស ការរកស៊ីដែលខុស វានឹងហុចផលអាក្រក់ និងសេចក្តីទុក្ខដល់យើងដូចគ្នា បើមិនហុចផលមកភ្លាមៗ ក៏នឹងហុចផលមកក្នុងខែបន្ទាប់ ឆ្នាំបន្ទាប់ ឬហុចផលអាក្រក់នៅជាតិក្រោយដូចៗគ្នា៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes