សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា ការបង្កើតគោលនយោបាយលំហអាកាសជាតិ នឹងជួយឱ្យមានភាពច្បាស់លាស់ផ្នែកច្បាប់

ចំនួនអ្នកទស្សនា: Views

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា» ក្រោមគម្រោងច្បាប់លំហអាកាសសកលរបស់ការិយាល័យកិច្ចការអវកាស នៃអង្គការសហប្រជាជាតិ (United Nations Office for Outer Space Affairs “UNOOSA”)។

សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមពី លោក YONEZAWA Atsushi ប្រធានការិយាល័យកុងស៊ុលរបស់ប្រទេសជប៉ុនប្រចាំ ខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួង វាគ្មិនអន្តរជាតិ (មកពីប្រទេសជប៉ុន បារាំង ហ្វីលីពីន អូស្ត្រាលី កេនយ៉ា សិង្ហបុរី និង UNOOSA) តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងសាកលវិទ្យាល័យ សរុបប្រមាណ ១៣០នាក់ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ក.ប.ទ. និងការិយាល័យកិច្ចការអវកាសនៃអង្គការសហប្រជាជាតិ (UNOOSA) ក្រោមការគាំទ្រឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណង៖

១៖ ផ្តល់ការណែនាំផ្នែកបច្ចេកទេស និងច្បាប់ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់កម្ពុជា

២៖ បង្កើនការយល់ដឹងដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីស្តង់ដារអន្តរជាតិ អនុសញ្ញា និងគោលការណ៍អន្តរជាតិ ដែលគ្រប់គ្រងការប្រើប្រាស់អវកាសដោយសន្តិភាព

៣៖ កំណត់គម្លាតសមត្ថភាព តម្រូវការរបស់ស្ថាប័ន និងកំណត់អាទិភាព សម្រាប់សកម្មភាពលំហអាកាសនៅកម្ពុជា

៤៖ គាំទ្រប្រទេសកម្ពុជាក្នុងការកំណត់កម្មវិធីលំហអាកាសជាតិនាពេលអនាគត ឱ្យស្របតាមច្បាប់លំហអាកាសអន្តរជាតិ លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តឱ្យបានល្អ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា បានថ្លែងសង្កត់ធ្ងន់ថា សិក្ខាសាលានេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងដំណើរការរៀបចំឯកសារគោលនយោបាយលំហអាកាសជាតិ និងជួយពង្រឹងសមត្ថភាពក្រុមការងាររៀបចំ គោលនយោបាយលំហអាកាស ពាក់ព័ន្ធនឹងសកម្មភាពលំហអាកាស និងផ្កាយរណប ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការប្រើប្រាស់ បច្ចេកវិទ្យាលំហអាកាស ដែលត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ហើយក៏ជាចំណុចចាប់ផ្តើមដ៏សំខាន់ចំពោះការរៀបចំឯកសារគោលនយោបាយលំហអាកាសកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាផែនទីយុទ្ធសាស្ត្រសម្រាប់រយៈពេលខ្លី មធ្យមនិងវែង ក្នុងការអភិវឌ្ឍសកម្មភាពលំហអាកាសរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើងនាពេលអនាគត។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា ការបង្កើតគោលនយោបាយលំហអាកាសជាតិ នឹងជួយឱ្យមានភាពច្បាស់លាស់ផ្នែកច្បាប់ ការសម្របសម្រួលអន្តរស្ថាប័ន និងចីរភាពរយៈពេលវែង លើបច្ចេកវិទ្យាលំហអាកាសបានពេញលេញជាងមុន និងសំណូមពរដល់អង្គសិក្ខាសាលា ផ្តល់កិច្ចសហការ បទពិសោធការងារ និងធាតុចូល ដែលពាក់ព័ន្ធនឹងលំហអាកាស។

លោកជំទាវសង្ឈឹមថា សិក្ខាសាលានេះ នឹងទទួលបាននូវធាតុចូលសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារលំហអាកាសពីបណ្តាក្រសួង ស្ថាប័ន វិស័យឯកជន ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយលំហអាកាសកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះ UNOOSA និង ក្រសួងការបរទេសនៃរដ្ឋាភិបាលជប៉ុន (MOFA) ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes