សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងស្ទោង ខេត្តកំពង់ធំ ត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ចំនួនអ្នកទស្សនា: Views

(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីស្ពានថ្មថ្មីមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសាងសង់រួចរាល់ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ស្ទឹងស្ទោង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដល់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន»។

ការអញ្ជើញទៅប្រទេសវៀតណាមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានការអនុញ្ញាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន ត្រូវរៀបចំដោយក្រសួងនគរបាលវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណងបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីប្រទេសមួយ ទៅប្រទេសមួយនៅក្នុងតំបន់។

ទន្ទឹមនេះសន្និសីទក៏នឹងធ្វើការពិភាក្សា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងគោលដៅថែរក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់នៅក្នុងសហគមន៍អាស៊ានទាំងមូល៕អត្ថបទដោយ MET KIM AU

 




 

 

ក្តីសង្ឃឹមថ្មី! គ្រូបង្រៀនស្រីមេម៉ាយខ្វះខាតជីវភាព រស់នៅសាលារៀន ១៣ឆ្នាំ ទទួលបាន «ផ្ទះទេវតា» ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ចំនួនអ្នកទស្សនា: Views

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃដ៏ក្តុកក្តួរ និងពោរពេញដោយក្តីរំភើបរីករាយបំផុត សម្រាប់ លោកស្រី ប៊ុន ចាន់ធាវី អាយុ៤៤ឆ្នាំ ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យពោធិ៍សាត់ ព្រោះថាជីវិតរបស់គ្រួសារលោកស្រីទទួលបានការយកចិត្តទុកដាក់ និងជំនួយដ៏មានតម្លៃជាប្រវត្តិសាស្ត្រពីប្រមុខដឹកនាំ។

លោកស្រីជាស្រីមេម៉ាយមានកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រី ១នាក់) កំពុងសិក្សាពេញបន្ទុក និងមានបន្ទុកបំណុលវ័ណ្ឌកបន្សល់ទុកពីអតីតស្វាមី។ ដោយសារតែជីវភាពខ្វះខាត លោកស្រីបានស្នាក់នៅបណ្តោះអាសន្ន ក្នុងសាលារៀនអស់រយៈពេលជិត១៣ឆ្នាំមកហើយ។

លោកស្រីទទួលបានអំណោយផ្ទះទេវតា ១ខ្នង (ផ្ទះទី២៩) ព្រមទាំងដីឡូតិ៍ជាប់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី នៅតំបន់អភិវឌ្ឍន៍ភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ដែលជាទីតាំងរៀបចំដោះស្រាយជូនប្រជាពលរដ្ឋរស់នៅមិនរៀបរយ ចេញពីច្រាំងស្ទឹងពោធិ៍សាត់)។

ផ្ទះទេវតានេះ គឺភ្ជាប់មកជាមួយនូវហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់ រួមមាន៖ ផ្សារ ផ្លូវ ប្រព័ន្ធទឹក ភ្លើង និងប្លង់កម្មសិទ្ធិស្របច្បាប់យ៉ាងពេញលេញ។

ទាំងទឹកមុខរំភើប ក្រោយទទួលបានផ្ទះ និងដីឡូតិ៍ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ, លោកស្រី ប៊ុន ចាន់ធាវី បានបង្ហាញអារម្មណ៍ថា «គ្មានពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងសប្បុរសធម៌ដ៏ធំធេងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នោះឡើយ។ អំណោយជាផ្ទះទេវតា និងដីឡូតិ៍ព្រមទាំងប្លង់កម្មសិទ្ធិនេះ គឺជាម្លប់ដ៏កក់ក្តៅបំផុត ដែលបានសង្គ្រោះគ្រួសារខ្ញុំពីភាពទាល់ច្រក បន្ទាប់ពីស្នាក់នៅអាស្រ័យក្នុងសាលារៀនអស់រយៈពេល ១៣ឆ្នាំមកនេះ»។

លោកស្រី សូមគោរពជូនពរ សម្តេចទាំងពីរ សូមមានសុខភាពបរិបូរណ៍ ព្រមទាំងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំប្រទេសជាតិ។ ជាមួយគ្នានោះ លោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ចុះផ្ទាល់ និងសម្របសម្រួលរៀបចំគ្រប់យ៉ាងជូនគ្រួសារលោកស្រី។

លោកស្រី ប៊ុន ចាន់ធាវី ក៏សូមប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារជាគ្រូបង្រៀនឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអប់រំទូន្មានទំពាំងស្នងឫស្សីដល់កូនចៅប្រជាពលរដ្ឋយើង និងសូមប្តេជ្ញារក្សាការពារផ្ទះ និងដីនេះឱ្យបានគង់វង្សសម្រាប់អនាគតកូនៗទាំងបីនាក់៕

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រវេរភត្តបង្សុកូលឧទ្ទិសមហាកុសល ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍

ចំនួនអ្នកទស្សនា: Views

រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីរាប់បាត្រ វេរភត្តនិងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរសន្តិសុខ ១០៤ (មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឱកាសថ្ងៃបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក (G Adventure) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំមហាសន្និបាតទេសចរណ៍ពិភពលោកឆ្នាំ២០២៦ (GX Conference) នៅខេត្តសៀមរាប ក្រោមវត្តមានរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលជាប្រយោជន៍រួម។

បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលខាងមុខ ដែលហ្វីលីពីនធ្វើជាប្រធាន ហើយគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦៕

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»។


រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ថ្មី ៥០០០០រៀល និង ១០០០០០រៀល !

សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

ចំនួនអ្នកទស្សនា: Views

សេចក្តីប្រកាសព័ត៌មាន ស្តីពី សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

អាកាសយានដ្ឋានអន្ដរជាតិតេជោ បើកពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦ រយៈពេល៥ថ្ងៃ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើក «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីទេសចរណ៍» រយៈពេល៥ថ្ងៃ ពោលចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍គណៈប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ (GALA DINNER) ស្វាគមន៍គណៈប្រតិភូ វាគ្មិន អ្នកសម្របសម្រួល និងភ្ញៀវជាតិ-អន្តរជាតិ​ ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មាន ក្នុងពិធីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចំនួនអ្នកទស្សនា: Views

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពីបណ្តាអង្គភាព និងស្ថាប័ននានា ចូលរួមយកព័ត៌មាន ក្នុងពិធីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលប្រារព្ធឡើងក្រោមប្រធានបទ៖ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គនៃវេទិកាវិស័យដឹកជញ្ជូន ប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន

ចំនួនអ្នកទស្សនា: Views

(ចិន)៖ ក្នុងឱកាសចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Global Sustainable Transport Forum 2026​) ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី យ៉ាង (Li Yang) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន ២៨ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូប។

កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ របស់កម្ពុជា ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព នៅអាហ្វ្រិកកណ្តាល និងលីបង់ ត្រូវបានបំពាក់មេដាយ

ចំនួនអ្នកទស្សនា: Views

នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមក្នុងពិធី ទទួលដំណើរមាតុភូមិនិវត្តន៍ និងបំពាក់មេដាយជូនកងអនុសេនាធំវិស្វកម្ម ពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋលីបង់ ដែលជាស្នាដៃដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព និងមនុស្សធម៌នៅ លើពិភពលោក និងជាសក្ខីភាពជាក់ស្តែងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ សន្តិភាពសាកលលោក។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ចំនួនអ្នកទស្សនា: Views

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំប្រតិភូក្រសួងទស្សនកិច្ចសិក្សានៅក្រុមហ៊ុនគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់ និងផលិតកៅស៊ូចាក់ថ្នល់ នៅចិន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូក្រសួងទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យា ក្វាងទុង ហុងសេង (Guangdong Hongsheng Technology Co., Ltd.) ដែលជាក្រុមហ៊ុនមានជំនាញលើបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងក្រុមហ៊ុន Zhongchang Huarui (Hainan) Transportation Energy Co., Ltd. ដែលជាក្រុមហ៊ុនជំនាញលើបច្ចេកវិទ្យាការផលិតកៅស៊ូចាក់ថ្នល់ (Asphalt) និងកៅស៊ូកែច្នៃ (Modified Asphalt Concrete)។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗ លើផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗនៃការគ្រប់គ្រងការដឹកជញ្ជូនដោយបច្ចេកវិទ្យាឆ្លាតវៃ ជាពិសេសការធ្វើទំនើបកម្មការគ្រប់គ្រងស្ថានីយជញ្ជីង និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើស ក៏ដូចជាវិធីសាស្រ្តទំនើបក្នុងការផលិតកៅស៊ូចាក់ថ្នល់ប្រកបដោយគុណភាពខ្ពស់។

ការផ្លាស់ប្តូរបទពិសោធន៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង កាត់បន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងប្រទេសកម្ពុជា និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមបច្ចេកវិទ្យាទំនើប៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes