សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

(ប៉ៃលិន)៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញពាក់ព័ន្ធ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង សុផាណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកវិទ្យាស្ថាន ព្រមទាំងសិស្ស និស្សិត នៃវិទ្យាស្ថានខេមរៈ អន្តរជាតិនៃកម្ពុជា (KIIC) សាខាខេត្តប៉ៃលិន ដើម្បីលើកកម្ពស់វិស័យអប់រំថ្នាក់ ឧត្តមសិក្សានៅ ក្នុងខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្ដែងនូវការអបអរសាទរ និងរីករាយ ចំពោះវិទ្យាស្ថាន ខេមរៈអន្តរជាតិនៃកម្ពុជា(KIIC) ដែលបានមកបើកសាខានៅក្នុងខេត្តប៉ៃលិន ក្នុងការជួយសម្រួល ដល់ សិស្សានុសិស្ស និងមន្ត្រីរាជការជុំវិញខេត្ត ដែលមិនមានលទ្ធភាពទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្រៅខេត្ត ឬរាជធានី ភ្នំពេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានរំលឹកថា៖ នាពេលកន្លងមកដើម្បីចូលរួមចំណែកកាត់ បន្ថយ ការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្ស ក្នុងការ ធ្វើដំណើរទៅមកដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមមហាវិទ្យាល័យ ឬសាកលវិទ្យាល័យនានា ក្នុង ខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិន បាន រៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូន សិស្សនិស្សិត ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ ប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះដែរផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ដែលបានផ្តល់ជូនអាហារូបករណ៍ដល់សិស្សនិស្សិតមាន ជីវភាព ខ្វះខាត និងបានចូលរួមលើកកំពស់វិស័យអប់រំ ថ្នាក់ឧត្តមសិក្សានៅខេត្តប៉ៃលិន ក្នុងការផ្តល់ឱកាសដល់ សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សា ដូច្នេះសូមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវខេត្ត ត្រូវចូលរួមសហការជាមួយវិទ្យាស្ថាន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ពីព្រោះ យុវជន គឺជាធនធានដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត។

បើតាមការបញ្ជាក់របស់លោក ថោង សុផាណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានខេមរៈ អន្តរជាតិនៃកម្ពុជា(KIIC) បានឱ្យដឹងថា៖ វិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែល បាន ទទួលស្គាល់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា តាមរយៈអនុក្រឹត្យលេខ ៨៦ អន ក្រ.បក ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើការបណ្តុះ បណ្តាល កម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយមាន៦មហាវិទ្យាល័យ រួមមាន៖ ១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ២-មហាវិទ្យាល័យ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ, ៣-មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកទេស, ៤-មហាវិទ្យាល័យ កសិកម្ម និងកែច្នៃ, ៥-មហាវិទ្យាល័យ សិល្បៈមនុស្សសាស្ត្រ និងភាសា និង ៦-មហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងនវានុវត្តន៍។

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes