សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋមន្ត្រី ឈាង រ៉ា៖ ក្នុងវិស័យសុខាភិបាល ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច

ចំនួនអ្នកទស្សនា: Views

 

(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ច ហើយ

ការតស៊ូជំនះរាល់ឧបសគ្គ គឺជាវីរភាពដ៏ប្រពៃ និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកសុខាភិបាល នៅគ្រប់កាលៈទេសៈ។

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ និងវីរកងទ័ពដែលបានពលី

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី ព្រមទាំងក្រុមគ្រួសារ មន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះ បានចូលរួមកាន់វេនបិណ្ឌទី៩ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្ថិតក្នុងភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រកបដោយក្តីជ្រះថ្លា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកអភិបាលខេត្ត និងលោកស្រី ជ័យ ណារី បាននាំយកនូវទេយ្យវត្ថុ និងទេយ្យទានជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត និងលោកស្រី ក៏បានថ្វាយផ្កាភ្ញី ធូប ទៀន ជូនដល់ព្រះសម្មាសម្ពុទ្ធ និងបាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពដែលបានពលីក្នុងសមរភូមិកាលពីការប៉ះទង្គិចគ្នាលើកទី២ នៅតាមបន្ទាត់ព្រំដែន កាលពីឆ្នាំ២០២៥កន្លងទៅ ដើម្បីជាការដឹងគុណចំពោះវីរៈភាពរបស់ពួកគាត់។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តដ៏មានអត្ថន័យនេះ លោកអភិបាលខេត្ត លោកស្រី រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បាននិមន្តព្រះសង្ឃសម្ដែងធម៌ទេសនា ដើម្បីជាការអប់រំផ្លូវចិត្ត និងបានចែកជូននូវអំណោយជាសារុងម្នាក់មួយ ជូនដល់បងប្អូនពុទ្ធបរិស័ទដែលបានចូលរួមនៅក្នុងឱកាសបុណ្យកាន់វេនបិណ្ឌទី៩នោះផងដែរ។ ការចូលរួមនេះបានបង្ហាញពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី

ចំនួនអ្នកទស្សនា: Views

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេសវៀតណាម

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍនមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា ដែលបានរៀបចំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្រុមអ្នកសង្កេតការណ៍អាស៊ា ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់នៅចំណុចបង្គោលព្រំដែនលេខ២៧ ក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

ចំនួនអ្នកទស្សនា: Views

អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារ ចុះផ្ដល់ស្បៀង និងថវិកាមួយចំនួន សម្រាលបន្ទុកដល់ប្រជាជនរងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន ១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅលើទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អភិបាលខេត្តកំពង់ធំ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៩ពាន់បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) សរុបចំនួន ៨.៩៦៦បណ្ណ ស្មើនឹង ១.៩២៤គ្រួសារ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តស្វាយអៀ ភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង។

ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងស្ទោង ខេត្តកំពង់ធំ ត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ចំនួនអ្នកទស្សនា: Views

(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងបង្ហាញក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីស្ពានថ្មថ្មីមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសាងសង់រួចរាល់ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ស្ទឹងស្ទោង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដល់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន»។

ការអញ្ជើញទៅប្រទេសវៀតណាមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានការអនុញ្ញាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន ត្រូវរៀបចំដោយក្រសួងនគរបាលវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណងបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីប្រទេសមួយ ទៅប្រទេសមួយនៅក្នុងតំបន់។

ទន្ទឹមនេះសន្និសីទក៏នឹងធ្វើការពិភាក្សា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងគោលដៅថែរក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់នៅក្នុងសហគមន៍អាស៊ានទាំងមូល៕អត្ថបទដោយ MET KIM AU

 




 

 

ក្តីសង្ឃឹមថ្មី! គ្រូបង្រៀនស្រីមេម៉ាយខ្វះខាតជីវភាព រស់នៅសាលារៀន ១៣ឆ្នាំ ទទួលបាន «ផ្ទះទេវតា» ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ចំនួនអ្នកទស្សនា: Views

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃដ៏ក្តុកក្តួរ និងពោរពេញដោយក្តីរំភើបរីករាយបំផុត សម្រាប់ លោកស្រី ប៊ុន ចាន់ធាវី អាយុ៤៤ឆ្នាំ ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យពោធិ៍សាត់ ព្រោះថាជីវិតរបស់គ្រួសារលោកស្រីទទួលបានការយកចិត្តទុកដាក់ និងជំនួយដ៏មានតម្លៃជាប្រវត្តិសាស្ត្រពីប្រមុខដឹកនាំ។

លោកស្រីជាស្រីមេម៉ាយមានកូនក្នុងបន្ទុក ចំនួន៣នាក់ (ស្រី ១នាក់) កំពុងសិក្សាពេញបន្ទុក និងមានបន្ទុកបំណុលវ័ណ្ឌកបន្សល់ទុកពីអតីតស្វាមី។ ដោយសារតែជីវភាពខ្វះខាត លោកស្រីបានស្នាក់នៅបណ្តោះអាសន្ន ក្នុងសាលារៀនអស់រយៈពេលជិត១៣ឆ្នាំមកហើយ។

លោកស្រីទទួលបានអំណោយផ្ទះទេវតា ១ខ្នង (ផ្ទះទី២៩) ព្រមទាំងដីឡូតិ៍ជាប់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី នៅតំបន់អភិវឌ្ឍន៍ភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (ដែលជាទីតាំងរៀបចំដោះស្រាយជូនប្រជាពលរដ្ឋរស់នៅមិនរៀបរយ ចេញពីច្រាំងស្ទឹងពោធិ៍សាត់)។

ផ្ទះទេវតានេះ គឺភ្ជាប់មកជាមួយនូវហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់ រួមមាន៖ ផ្សារ ផ្លូវ ប្រព័ន្ធទឹក ភ្លើង និងប្លង់កម្មសិទ្ធិស្របច្បាប់យ៉ាងពេញលេញ។

ទាំងទឹកមុខរំភើប ក្រោយទទួលបានផ្ទះ និងដីឡូតិ៍ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ, លោកស្រី ប៊ុន ចាន់ធាវី បានបង្ហាញអារម្មណ៍ថា «គ្មានពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងសប្បុរសធម៌ដ៏ធំធេងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នោះឡើយ។ អំណោយជាផ្ទះទេវតា និងដីឡូតិ៍ព្រមទាំងប្លង់កម្មសិទ្ធិនេះ គឺជាម្លប់ដ៏កក់ក្តៅបំផុត ដែលបានសង្គ្រោះគ្រួសារខ្ញុំពីភាពទាល់ច្រក បន្ទាប់ពីស្នាក់នៅអាស្រ័យក្នុងសាលារៀនអស់រយៈពេល ១៣ឆ្នាំមកនេះ»។

លោកស្រី សូមគោរពជូនពរ សម្តេចទាំងពីរ សូមមានសុខភាពបរិបូរណ៍ ព្រមទាំងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំប្រទេសជាតិ។ ជាមួយគ្នានោះ លោកស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ចុះផ្ទាល់ និងសម្របសម្រួលរៀបចំគ្រប់យ៉ាងជូនគ្រួសារលោកស្រី។

លោកស្រី ប៊ុន ចាន់ធាវី ក៏សូមប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបំពេញការងារជាគ្រូបង្រៀនឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអប់រំទូន្មានទំពាំងស្នងឫស្សីដល់កូនចៅប្រជាពលរដ្ឋយើង និងសូមប្តេជ្ញារក្សាការពារផ្ទះ និងដីនេះឱ្យបានគង់វង្សសម្រាប់អនាគតកូនៗទាំងបីនាក់៕

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីរាប់បាត្រវេរភត្តបង្សុកូលឧទ្ទិសមហាកុសល ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍

ចំនួនអ្នកទស្សនា: Views

រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីរាប់បាត្រ វេរភត្តនិងបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាជនខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតនៅមន្ទីរសន្តិសុខ ១០៤ (មណ្ឌលឧក្រិដ្ឋកម្មត្រពាំងចោងហោង) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងឱកាសថ្ងៃបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក (G Adventure) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំមហាសន្និបាតទេសចរណ៍ពិភពលោកឆ្នាំ២០២៦ (GX Conference) នៅខេត្តសៀមរាប ក្រោមវត្តមានរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រមុខការទូតកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗដែលជាប្រយោជន៍រួម។

បន្ថែមពីនេះ រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលខាងមុខ ដែលហ្វីលីពីនធ្វើជាប្រធាន ហើយគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦៕

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ»។


រាជរដ្ឋាភិបាលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ថ្មី ៥០០០០រៀល និង ១០០០០០រៀល !

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes