សៀមរាប៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ដោយណែនាំដល់ប្រជាពលរដ្ឋ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ព្រមទាំងអាជីវករ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តោយផ្លូវក្នុងក្រុងសៀមរាប នាថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦
ក្នុងនោះកម្លាំងនគរបាលបានធ្វើការណែនាំមិនឱ្យឈប់ ឬចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ មិនឱ្យដាក់តាំងទំនិញរំលោភលើចិញ្ចើមផ្លូវ និងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សោភណភាពទីក្រុង និងធានាសុវត្ថិភាពចរាចរណ៍សម្រាប់មនុស្សគ្រប់រូប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប







ប្រភព៖ https://all-news-friends.blogspot.com/2026/11/blog-post_10.html



Tuesday, November 10, 2026
ព័ត៌មាន ខ្មែរ

Posted in:
0 Comments:
Post a Comment