សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តព្រះវិហារ ជួបពិភាក្សាការងារជាមួយមន្ត្រី OHCHR ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលដឹកនាំដោយលោក Daniel Collinge មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យ OHCHR នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ការិយាល័យ OHCHR ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជារួម និងដោយឡែកក្នុងខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី បានធ្វើបទបង្ហាញអំពីស្ថានភាព ជីវភាព និងតម្រូវការរបស់បងប្អូនភៀសសឹកនៅភូមិតាកឹងចងចាំដែលមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារការឈ្លានពានហុំព័ទ្ធយកផ្ទះរបស់ពួកគាត់ដោយខុសច្បាប់ពីកងទ័ពថៃ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានស្នើដល់គណៈប្រតិភូ OHCHR យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងរៀបចំរបាយការណ៍ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញពីការពិតដែលបានកើតឡើងនៅលើទីតាំងជាក់ស្តែង ជាពិសេសសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តមក៏បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរាយការណ៍ដោយផ្អែកលើការពិត ភស្តុតាង និងការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីឱ្យសហគមន៍អន្តរជាតិបានយល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរង ជាពិសេសការបាត់បង់លំនៅឋាន ការភៀសខ្លួន និងការប្រឈមនឹងបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោក Daniel Collinge បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គីម រិទ្ធី និងរដ្ឋបាលខេត្តព្រះវិហារ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ការងាររបស់ការិយាល័យ OHCHR នាពេលកន្លងមក។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជំនួបនេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋបាលខេត្តព្រះវិហារ និងការិយាល័យ OHCHR ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕

 

ប្រភព៖ https://www.cpp.org.kh/details/488442

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes