សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131
Showing posts with label Auto-Shared. Show all posts
Showing posts with label Auto-Shared. Show all posts

អភិសន្តិបណ្ឌិត ស សុខា សរសើរសកម្មភាព ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ដោយបានរំលេចពីស្នាដៃ រួមចំណែកសម្រេចយុទ្ធសាស្ត្របញ្ចកោណសម្ដេចធិបតី

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានថ្លែងកោតសរសើរ ភ្ជាប់ដោយការរំលេចពីស្នាដៃសកម្មភាពលេចធ្លោ ដែលក្រុមការងារ ស.ស.យ.ក.ទាំង៣ខេត្ត និងក្រុមការងារអាហារូបករណ៍ សម្រេចបាននារយៈពេលជិតមួយឆ្នាំមកនេះ ទាំងការងារយុវជន សង្គម មនុស្សធម៌ អប់រំ និងអភិវឌ្ឍ។

អាជ្ញាធរជាតិអប្សរា ចូលរួមសន្និសីទអន្តរជាតិ ឆ្នាំ២០២៦ ស្តីពីការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌ នៅប្រទេសកូរ៉េ

ចំនួនអ្នកទស្សនា: Views

(កូរ៉េ)៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យជាតិ Gyeongkuk នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទអន្តរជាតិ ឆ្នាំ២០២៦ ស្តីពី «ការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌» (2026 International Conference on Convergence of Artificial Intelligence and Cultural Heritage) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិ Gyeongkuk ក្នុងទីក្រុង Andong សាធារណរដ្ឋកូរ៉េ។

អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រណាំងទូក

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយដងព្រែកកំពង់បាយ ត្រង់ចំណុចខាងមុខឆ្នេរបាតដៃសុភមង្គល ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្នើដល់បណ្តារដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី រួមសហប្រតិបត្តិការគ្នាក្នុងវិស័យចំនួន៤ ដើម្បីពង្រឹងបរិវត្តកម្មឌីជីថល

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងលើកទឹកចិត្តយ៉ាងខ្លាំងដល់បណ្តារដ្ឋមន្ត្រីសមាជិកហ្រ្វង់កូហ្វូនី ឲ្យរួមសហប្រតិបត្តិការគ្នាក្នុងវិស័យសំខាន់ៗចំនួន៤ ដើម្បីពង្រឹងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់។

«ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) បង្ហាញពីភាពចម្រុះនៃវប្បធម៌ ម្ហូបអាហារ និងកិច្ចសហប្រតិបត្តិការលើផ្ទៃដី ១០,០០០ម៉ែត្រការ៉េ ក្នុងរាជធានីភ្នំពេញ»

ចំនួនអ្នកទស្សនា: Views



គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០,០០០ ម៉ែត្រការ៉េ នៅឯសួនច្បារវត្តបទុមវត្តី ចំបេះដូងនៃរាជធានីភ្នំពេញ «ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie)» នឹងផ្តល់ជូនភ្ញៀវទេសចរនូវការតាំងបង្ហាញយ៉ាងរស់រវើកនូវវប្បធម៌ ប្រពៃណី ម្ហូបអាហារ សក្តានុពលទេសចរណ៍ និងសមិទ្ធផលនានារបស់ពិភពហ្វ្រង់កូហ្វូនី តាមរយៈការតាំងពិព័រណ៍ ពន្លាជាតិ សន្និសីទ និងការសម្តែងសិល្បៈជាច្រើនទៀត។

អភិបាលខេត្តស្វាយរៀង ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៣៤នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ចំនួន ១គ្រឿង មួកសុវត្ថិភាព និងថវិកាមួយចំនួន

ចំនួនអ្នកទស្សនា: Views

 

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សចំនួន ៣៤នាក់ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគារ «ឃ» សាលាខេត្តស្វាយរៀង។

ក្រសួងពាណិជ្ជកម្ម គាំទ្រគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ស្តីពីការគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប លោកស្រី Anna Kosova តំណាងក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា មន្ត្រីជំនាញ និងតំណាងវិស័យឯកជនជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ ដែលស្នើឡើងដោយក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប និងក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង។

តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គម្រោងនេះមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធចែកចាយ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញការតភ្ជាប់ទីផ្សារ និងលើកកម្ពស់ទំនិញ និងផលិតផលកសិពាណិជ្ជកម្មក្នុងស្រុក៕

ប្រភព៖ https://www.cpp.org.kh/details/488639

អភិបាលខេត្តព្រះវិហារ ជួបពិភាក្សាការងារជាមួយមន្ត្រី OHCHR ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលដឹកនាំដោយលោក Daniel Collinge មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យ OHCHR នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ការិយាល័យ OHCHR ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជារួម និងដោយឡែកក្នុងខេត្តព្រះវិហារ។

ឯកឧត្តម គីម រិទ្ធី បានធ្វើបទបង្ហាញអំពីស្ថានភាព ជីវភាព និងតម្រូវការរបស់បងប្អូនភៀសសឹកនៅភូមិតាកឹងចងចាំដែលមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារការឈ្លានពានហុំព័ទ្ធយកផ្ទះរបស់ពួកគាត់ដោយខុសច្បាប់ពីកងទ័ពថៃ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានស្នើដល់គណៈប្រតិភូ OHCHR យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងរៀបចំរបាយការណ៍ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញពីការពិតដែលបានកើតឡើងនៅលើទីតាំងជាក់ស្តែង ជាពិសេសសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តមក៏បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរាយការណ៍ដោយផ្អែកលើការពិត ភស្តុតាង និងការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីឱ្យសហគមន៍អន្តរជាតិបានយល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរង ជាពិសេសការបាត់បង់លំនៅឋាន ការភៀសខ្លួន និងការប្រឈមនឹងបញ្ហាផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោក Daniel Collinge បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គីម រិទ្ធី និងរដ្ឋបាលខេត្តព្រះវិហារ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ការងាររបស់ការិយាល័យ OHCHR នាពេលកន្លងមក។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជំនួបនេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋបាលខេត្តព្រះវិហារ និងការិយាល័យ OHCHR ក្នុងការជំរុញការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕

 

ប្រភព៖ https://www.cpp.org.kh/details/488442

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំមន្ត្រីក្រោមឱវាទតាមដាន និងពន្លឿនគម្រោងសាងសង់កំពុងដំណើរការ ដើម្បីធានាគុណភាព និងទាន់ពេលវេលា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។

ប្រជាកសិករងគ្រោះដោយទឹកជំនន់ជិត ២ពាន់គ្រួសារ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយពីរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងចែកអំណោយស្បៀងអាហារសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្ញៀងចំនួន ១.៩៤៥គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

កម្ពុជាពង្រឹងការត្រៀមប្រព័ន្ធផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ខណៈមេដឹកនាំកំពូលជាង ២០រូបបញ្ជាក់ការចូលរួម

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ កម្ពុជាបាននិងកំពុងពន្លឿនការរៀបចំប្រព័ន្ធផ្សព្វផ្សាយ និងយន្តការសម្របសម្រួលព័ត៌មាន ដើម្បីធានាដល់ការគ្របដណ្តប់ព័ត៌មានប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខណៈអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១ ២០០នាក់ បានចុះឈ្មោះចូលរួមយកព័ត៌មាន ហើយមេដឹកនាំកំពូលជាង ២០រូបបានបញ្ជាក់ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំចុងក្រោយ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការទទួលបន្ទុកព័ត៌មាន និងសាធារណមតិ និងលោកស្រី Oria Kije Vandeweghe នាយិកាទំនាក់ទំនង និងជាអ្នកនាំពាក្យនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិនិត្យវឌ្ឍនភាព និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន មុនពេលកិច្ចប្រជុំកំពូលចាប់ផ្តើម។

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំនេះជាការត្រួតពិនិត្យ និងសម្របសម្រួលការងារចុងក្រោយ ដើម្បីធានាថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអាចបំពេញបេសកកម្មរាយការណ៍ព័ត៌មានអំពីកិច្ចប្រជុំកំពូលបានដោយរលូន និងមានប្រសិទ្ធភាព។ ការត្រៀមរៀបចំផ្តោតលើការសម្រួលការចូលទៅកាន់ទីតាំងកិច្ចប្រជុំ ការកំណត់កម្មវិធីដែលអនុញ្ញាតឱ្យផ្សាយផ្ទាល់ និងការរៀបចំមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់បម្រើដល់អ្នកសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា មជ្ឈមណ្ឌលសារព័ត៌មានត្រូវបានរៀបចំឡើងរួចរាល់ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្របសម្រួលការងារដល់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានពីកិច្ចប្រជុំកំពូល ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១ ២០០ នាក់បានចុះឈ្មោះរហូតមកដល់ពេលនេះ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ភាគី OIF នឹងចាត់តាំងតំណាងរបស់ខ្លួនបំពេញតួនាទីជាអ្នកនាំពាក្យផ្លូវការរបស់កិច្ចប្រជុំកំពូល ខណៈមន្ត្រីកម្ពុជានឹងសម្របសម្រួល និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល ដើម្បីធានាឱ្យការផ្តល់ព័ត៌មានមានភាពស៊ីសង្វាក់គ្នា ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងធានាបាននូវការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលព្រឹត្តិការណ៍។

ក្រៅពីការងារព័ត៌មាន កិច្ចប្រជុំក៏បានពិនិត្យការសម្របសម្រួលសកម្មភាពនានាក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី រួមមាន ព្រឹត្តិការណ៍វប្បធម៌ អប់រំ សេដ្ឋកិច្ច និងការទូត ដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំង អបអរសាទរភាពសម្បូរបែបនៃភាសា និងវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

តាមព័ត៌មានដែលបានបញ្ជាក់ ប្រទេសជាង ២០ បានជូនដំណឹងថា ប្រមុខរដ្ឋ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ខ្លួននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេស និងរដ្ឋាភិបាលចំនួន ៧៩ បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូល ខណៈដំណើរការចុះឈ្មោះនៅតែបន្ត។

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានសមាជិក និងរដ្ឋាភិបាលចំនួន ៩០ រួមមាន សមាជិកពេញសិទ្ធិ ៥៣ សមាជិកសហការី ៥ និងអ្នកសង្កេតការណ៍ ៣២ ដែលតំណាងឱ្យប្រជាជនប្រមាណ ៣២០ លាននាក់នៅទូទាំងពិភពលោក។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគឡើងវិញក្នុងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។ កិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់មេដឹកនាំ និងតំណាងប្រទេសនិងរដ្ឋាភិបាលជាសមាជិក ពិភាក្សាអំពីបញ្ហាប្រឈម ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកំណត់អាទិភាពរួមសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី៕

ប្រភព៖ https://www.cpp.org.kh/details/488319

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes