សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131
ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ​លើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការរាជធានី-ខេត្ត វាគ្មិនកិតិ្តយស និងមន្ត្រីរាជការជាច្រើនរូបទៀត។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្ត្រ ចែករំលែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងការគ្រប់គ្រងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកពីតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត។ លើសពីនេះសិក្ខាសាលាក៏បានពិភាក្សាស្វែងរកដំណោះស្រាយ និងវិធានការបន្សំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងជំរុញការរៀបចំផែនការ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពធន់ សុវត្ថិភាព និងសមស្របទៅនឹងស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួល។

ក្រសួងបានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ស្ពាន ប្រព័ន្ធលូ និងសំណង់ពាក់ព័ន្ធវិស័យដឹកជញ្ជូន ងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ ដូច្នេះការធានាបាននូវសុវត្ថិភាព គុណភាព ភាពធន់ និងចីរភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវបញ្ចូលកត្តាប្រែប្រួលអាកាសធាតុ និងការវាយតម្លៃហានិភ័យភូគព្ភសាស្ត្រ ទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

ប្រភព៖ https://www.cpp.org.kh/details/487079

ប្រភព៖ https://all-news-friends.blogspot.com/2026/11/httpswww.html

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes