សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ប្រភព៖ https://www.cpp.org.kh/details/486994

ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_89.html

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ប្រភព៖ https://www.cpp.org.kh/details/486994

ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_878.html

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ

ចំនួនអ្នកទស្សនា: Views

 (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

តាមគម្រោង ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញ។ ក្នុងអំឡុងពេលនោះ ប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងចុះទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យលើការត្រៀមលក្ខណៈ និងបញ្ហាប្រឈមនានា ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន សម្រេចបាននូវជំនួបផ្លូវការរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ និងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍខេត្តកំពង់ចាម។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://all-news-friends.blogspot.com/2026/10/blog-post_31.html

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ

ចំនួនអ្នកទស្សនា: Views

 (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។

វិចារណកថា “សំណល់បង្ហាញពីជម្រើសនៃការរចនារបស់យើង”

ចំនួនអ្នកទស្សនា: Views

គំនិតផ្តើម

«ធុងសំរាមកត់ត្រាទុកនូវការសម្រេចចិត្តជាច្រើន ដែលបានធ្វើឡើងតាំងពីមុនពេលវត្ថុណាមួយត្រូវបានបោះចោល»។

វិចារណកថា

យើងច្រើនគិតថា សំណល់ចាប់ផ្តើមកើតឡើងនៅពេលវត្ថុមួយត្រូវបានបោះចូលធុងសំរាម។ ប៉ុន្តែតាមពិត ដំណើររឿងរបស់វាបានចាប់ផ្តើមតាំងពីដំណាក់កាលរចនាមកម្ល៉េះ។

តើសម្ភារៈអ្វីត្រូវបានជ្រើសរើស? តើផលិតផលនោះមានភាពធន់ប៉ុណ្ណា? តើវាអាចជួសជុលបានដែរឬទេ? តើវាត្រូវបានវេចខ្ចប់យ៉ាងដូចម្តេច? ហើយតើមានប្រព័ន្ធប្រមូលយកសម្ភារៈត្រឡប់មកប្រើប្រាស់វិញដែរឬទេ?

ផលិតផលប្រើតែម្តងអាចផ្តល់ភាពងាយស្រួលក្នុងរយៈពេលប៉ុន្មាននាទី ប៉ុន្តែការផលិត ការដឹកជញ្ជូន និងការគ្រប់គ្រងវាអាចត្រូវការធនធានក្នុងរយៈពេលវែងជាងនោះឆ្ងាយ។

ផលិតផលដែលមានភាពធន់អាចប្រើសម្ភារៈច្រើនជាងនៅដំណាក់កាលដំ

បូង ប៉ុន្តែអាចបម្រើតម្រូវការមនុស្សបានរាប់ឆ្នាំ។ 

ហេតុនេះ ការប្រៀបធៀបផលប៉ះពាល់បរិស្ថានត្រូវការព័ត៌មានអំពីវដ្តជីវិតទាំងមូលរបស់ផលិតផល។ 

ការការពារកុំឱ្យសំណល់កើតឡើង មានសារៈសំខាន់មុនការកែច្នៃសំណល់ឡើងវិញ។ 

ការបដិសេធវត្ថុដែលមិនចាំបាច់ ការកាត់បន្ថយសម្ភារៈ ការប្រើប្រាស់ឡើងវិញ ការជួសជុល ការចែករំលែក និងការរចនាឱ្យប្រើប្រាស់បានយូរ អាចជួយចៀសវាងផលប៉ះពាល់តាំងពីដំបូង។ 

ការកែច្នៃឡើងវិញនៅតែមានសារៈសំខាន់ សម្រាប់សម្ភារៈសមស្រប និងនៅទីកន្លែងដែលមានប្រព័ន្ធគ្រប់គ្រងអាចទុកចិត្តបាន។ 

មិនមែនវត្ថុគ្រប់មុខដែលត្រូវបានបោះចូលធុងសម្រាប់កែច្នៃឡើងវិញ សុទ្ធ តែត្រូវបានកែច្នៃពិតប្រាកដនោះទេ។ សម្ភារៈអាចមានការបំពុល លាយចម្រុះគ្នា មានតម្លៃកែច្នៃខ្ពស់ពេក ឬគ្មានទីផ្សារក្នុងមូលដ្ឋានគាំទ្រ។ 

ការណែនាំច្បាស់លាស់ក្នុងមូលដ្ឋាន មានតម្លៃជាងការមើលតែនិមិត្តសញ្ញានៅលើផលិតផល។ 

សំណល់សរីរាង្គមានវិធីគ្រប់គ្រងខុសពីសំណល់ផ្សេងៗ។ ការការពារកុំឱ្យអាហារខ្ជះខ្ជាយ គឺជាជម្រើសល្អជាងគេ។ សំណល់អាហារដែលសមស្របអាចត្រូវបានធ្វើជាជីកំប៉ុស ប្រើក្នុងប្រព័ន្ធរំលាយជីវសាស្ត្រ ឬទាញយកធនធានត្រឡប់មកវិញតាមវិធីផ្សេងៗ។ 

សំណល់គ្រោះថ្នាក់ សំណល់អេឡិចត្រូនិក សំណល់វេជ្ជសាស្ត្រ និងសំណល់គីមី ត្រូវការការគ្រប់គ្រងពិសេស។ 

កម្មករគ្រប់គ្រងសំណល់ និងអ្នកប្រមូលទិញអេតចាយក្រៅប្រព័ន្ធ ផ្តល់សេវាសំខាន់ដល់សង្គម ប៉ុន្តែអាចប្រឈមនឹងវត្ថុមុតស្រួច ផ្សែង សារធាតុគីមី គ្រោះថ្នាក់ចរាចរណ៍ និងប្រាក់ចំណូលមិនទៀងទាត់។  

ការទទួលខុសត្រូវចំពោះបរិស្ថានត្រូវរួមបញ្ចូលសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការចូលរួមដោយសមធម៌របស់ពួកគេក្នុងប្រព័ន្ធដែលបានកែលម្អ។ 

អាជីវកម្ម និងអ្នកផលិតមានឥទ្ធិពលលើបរិមាណសំណល់ តាមរយៈការវេចខ្ចប់ កម្មវិធីទទួលផលិតផលត្រឡប់វិញ លទ្ធភាពជួសជុល ជម្រើសសម្ភារៈ និងការរចនាផលិតផល។  

រដ្ឋាភិបាលមានតួនាទីលើស្តង់ដារ ការប្រមូលសំណល់ ការចោល ការអនុវត្តច្បាប់ និងការផ្តល់ការលើកទឹកចិត្ត។ អ្នកប្រើប្រាស់ម្នាក់ឯងមិនអាចរចនាប្រព័ន្ធទាំងមូលឡើងវិញបានឡើយ។ សិស្សអាចសិក្សាសំណល់តាមរយៈការត្រួតពិនិត្យសម្ភារៈស្អាតដែលបានអនុញ្ញាត ឬកំណត់ត្រាដែលមានស្រាប់។ 

សូមសួរថា តើវត្ថុណាមួយលេចឡើងញឹកញាប់ជាងគេ ហើយហេតុអ្វី?ពេលខ្លះ ដំណោះស្រាយល្អបំផុតមិនមែនការដាក់ធុងសំរាមបន្ថែមនោះទេ ប៉ុន្តែជាការផ្លាស់ប្តូររបៀបទិញទំនិញ។ 

សំណល់មិនគួរត្រូវបានដុតនៅទីវាល ឬបោះចោលក្នុងដី និងទឹកឡើយ។ សិស្សក៏មិនគួរប៉ះពាល់សម្ភារៈដែលមិនស្គាល់ ឬមានគ្រោះថ្នាក់ ដើម្បីបំពេញសកម្មភាពសិក្សានោះដែរ។ 

សូមសម្លឹងមើលធុងសំរាម ដូចជាយើងកំពុងអានសារមួយដែលសេដ្ឋកិច្ចបានផ្ញើមក។ វាបង្ហាញថា តើសង្គមឱ្យតម្លៃលើអ្វី តើអ្វីត្រូវបានធ្វើឱ្យងាយស្រួល ហើយតើការទទួលខុសត្រូវណាខ្លះត្រូវបានពន្យារពេល។ 

ការរចនាបៃតងចាប់ផ្តើមពីការស្រមៃមើលដំណើរទាំងមូលរបស់ផលិតផល រួមទាំងពេលដែលវាឈប់មានប្រយោជន៍ផងដែរ។ 

ការទិញទំនិញរបស់ស្ថាប័នអាចផ្លាស់ប្តូរដំណើរនេះក្នុងទ្រង់ទ្រាយធំ។ 

នៅពេលសាលារៀន អាជីវកម្ម ឬទីក្រុងជ្រើសរើសទិញផលិតផលដែលធន់ អាចជួសជុលបាន និងមានការវេចខ្ចប់តិច អ្នកផ្គត់ផ្គង់នឹងទទួលបានសារច្បាស់លាស់អំពីតម្រូវការថ្មី។ 

បទបញ្ជាទិញទំនិញតែមួយអាចការពារកុំឱ្យសំណល់កើតឡើងបានច្រើនជាងសកម្មភាពសម្អាតរាប់រយលើក។ 

កិច្ចសន្យាក៏អាចកំណត់ឱ្យមានគ្រឿងបន្លាស់ ព័ត៌មានជួសជុល ប្រព័ន្ធទទួលផលិតផលត្រឡប់វិញ និងការរាយការណ៍ដោយស្មោះត្រង់អំពីការទាញយកសម្ភារៈមកប្រើប្រាស់ឡើងវិញ។ 

ការពិចារណាតាមបែបព្រះពុទ្ធសាសនា

ប្រាជ្ញាជួយឱ្យយើងមើលទៅដល់ឫសគល់នៃបញ្ហា។ ការប្រើប្រាស់ដោយមានសតិ មិនត្រឹមតែសួរថា «សំណល់ទៅទីណា?» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសួរថា «ហេតុអ្វីសំណល់នេះត្រូវបានបង្កើតឡើង? ហើយតើយើងអាចបំពេញតម្រូវការដដែលដោយបង្កផលប៉ះពាល់តិចជាងនេះបានដែរឬទេ?» 

ការពិចារណាសម្រាប់ថ្ងៃនេះ 

តើសំណល់ដែលយើងជួបប្រទះជាញឹកញាប់មួយប្រភេទណា ដែលអាចការពារកុំឱ្យកើតឡើងតាមរយៈការរចនា ឬជម្រើសទិញទំនិញដែលប្រសើរជាងមុន? 

សកម្មភាពសម្រាប់ថ្ងៃនេះ

សូមជ្រើសរើសវត្ថុមួយដែលត្រូវបានប្រើប្រាស់ញឹកញាប់ ហើយស្នើគំនិតរចនាឡើងវិញមួយ ដើម្បីឱ្យមានភាពធន់ អាចបំពេញបន្ថែម ជួសជុល ប្រើប្រាស់ឡើងវិញ ឬទាញយកសម្ភារៈមកប្រើប្រាស់វិញដោយសុវត្ថិភាព។ 

ការប្តេជ្ញាចិត្តសម្រាប់ថ្ងៃនេះ  

ថ្ងៃនេះ ខ្ញុំនឹងមើលឱ្យហួសពីធុងសំរាម ហើយគាំទ្រការរចនាដែលជួយរក្សាតម្លៃប្រើប្រាស់របស់សម្ភារៈឱ្យបានយូរ។ 

«នៅពេលយើងការពារធម្មជាតិ យើងក៏កំពុងការពារជីវិតទាំងអស់ រួមទាំងជីវិតរបស់យើងផងដែរ»។ អត្ថបទដោយ Sovann

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

 

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធានាសន្តិសុខទឹក ផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយគ្រោះទឹកជំនន់។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ទី១)ទំនប់មេប្រវែង ៦៥៤ ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និង ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣ គីឡូម៉ែត្រ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២៥ មានសក្ដានុពលស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតភាពកសិកម្មលើផ្ទៃដីប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សានិង ៤ ៥០០ ហិកតា នៅរដូវប្រាំង គ្របដណ្តប់លើស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_31.html

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes