សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តកណ្ដាល ចុះពិនិត្យផ្លូវបេតុងបាក់ស្រុតដោយគ្រោះធម្មជាតិ នៅស្រុកកោះធំ និងបានចាត់វិធានការចាក់ថ្មបំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

ចំនួនអ្នកទស្សនា: Views


កណ្ដាល ៖ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំឱ្យមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការយកថ្មមកចាក់បំពេញឱ្យបានឆាប់រហ័ស លើកំណាត់ផ្លូវដែលរងការខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្ដោះអាសន្ន មុននឹងមានការសិក្សា និងជួសជុលស្ថាបនាឱ្យបានរឹងមាំ និងមានសុវត្ថិភាពនាពេលបន្ទាប់ទៀត។


នេះជាវិធានការបន្ទាន់ចំពោះមុខរបស់ ឯកឧត្តម គួច ចំរើន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពផ្លូវដែលរងការបាក់ស្រុត ដោយសារការច្រោះដីតាមបណ្ដោយច្រាំងទន្លេ ក្នុងអំឡុងពេលទឹកឡើង។ ការច្រោះដីនេះបានបង្កឱ្យផ្លូវបេតុងមួយខ្សែរងការខូចខាត និងបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវរងការខូចខាត់នេះមានប្រវែងប្រមាណ ៤៥ម៉ែត្រ ទទឹង ៤ម៉ែត្រ និងមានជម្រៅប្រមាណ ៣ម៉ែត្រ ស្ថិតនៅភូមិសំប៉ាន ឃុំកោះធំ (ខ) ស្រុកកោះធំ។


ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពច្រាំង និងកំណាត់ផ្លូវដែលអាចប្រឈមនឹងការបាក់ស្រុតបន្ថែម ជាពិសេសក្នុងអំឡុងពេលរដូវទឹកឡើង ដើម្បីអាចចាត់វិធានការបង្ការ និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះទីតាំងដែលមានហានិភ័យ។


ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលអាចកើតមានពីការឡើងចុះនៃទឹក និងការច្រោះដី ដែលអាចនាំឱ្យមានការបាក់ច្រាំង ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ងាយរងគ្រោះ។


លើសពីនេះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ សូមចូលរួមដាំដើមឫស្សីឱ្យបានច្រើននៅតាមបណ្ដោយផ្លូវដែលជាប់ច្រាំងទន្លេ ដើម្បីជួយពង្រឹងដី និងកាត់បន្ថយការច្រោះដីនៅពេលរដូវទឹកឡើង។ 



ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីការបាក់ច្រាំង មិនអាចពឹងផ្អែកតែលើការជួសជុលរបស់អាជ្ញាធរតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សា និងការពារបរិស្ថានជុំវិញតំបន់ច្រាំងទន្លេ៕


ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_637.html

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes