សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តកំពង់ធំ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៩ពាន់បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកស្ទោង

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) សរុបចំនួន ៨.៩៦៦បណ្ណ ស្មើនឹង ១.៩២៤គ្រួសារ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តស្វាយអៀ ភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង។

លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិទាំងនេះត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនៅភូមិស្វាយអៀ ភូមិស្រីរងិត ភូមិចំណាក់ ឃុំចំណាក្រោម ភូមិសំប៉ាន ភូមិម្សាក្រងត្បូង ឃុំម្សាក្រង និងភូមិពៃ ភូមិចំបក់ខ្ពស់ ភូមិត្រាចជ្រុំ ឃុំសំព្រោជ។ ការចែកបណ្ណកម្មសិទ្ធិនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលបានរួមចំណែកដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការចុះបញ្ជីដីធ្លីនេះ គឺដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងធានាថាដីមានប្លង់កម្មសិទ្ធិត្រូវបានការពារដោយច្បាប់ និងរដ្ឋ។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរ ក្នុងការពិនិត្យទិន្នន័យក្បាលដីពេលបិទផ្សាយជាសាធារណៈ និងរួមគ្នាដោះស្រាយវិវាទព្រំដែនតាម វិធីសាស្ត្រឈ្នះ-ឈ្នះ ដើម្បីរស់នៅក្នុងភូមិឋានប្រកបដោយសុខដុមរមនា។ ការមានប្លង់កម្មសិទ្ធិដីធ្លីច្បាស់លាស់ នឹងជួយប្រជាពលរដ្ឋអាចទាញយកប្រយោជន៍ពីដីរបស់ខ្លួន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes