សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ

ចំនួនអ្នកទស្សនា: Views



រសៀលថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ។

ក្នុងឱកាស​នោះ​ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្អូនៗ សិក្ខាកាមយោធា និងនិស្សិតទាំងអស់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រចំពោះការសិក្សា និងការរស់នៅរបស់សិក្ខាកាមយោធា និងនិស្សិតកម្ពុជានៅក្រៅប្រទេស។

លោកជំទាវនាយឧត្តមសេនីយ៍ បាននាំយក​ អំណោយជា​ថវិកាឧបត្ថម្ភ​ របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ជូនប្អូនៗ ក្នុងការលើកទឹកចិត្តដល់ប្អូនៗ ឱ្យ​បន្ត​ប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងរក្សាសីលធម៌ វិន័យ សាមគ្គីភាព បទពិសោធន៍ដែលទទួលបានពីការសិក្សានឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការចូលរួមបម្រើជាតិមាតុភូមិ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រជាជន និងយុវជននៃប្រទេសទាំងពីរកម្ពុជា-ឡាវ។

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes