សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

តើលោកឧកញ៉ាជៀមផែនហ៊ានប្រឆាំងទៅនឹងអនុសាសន៍របស់សម្ដេចតេជោមែនឬ បានជាឱ្យពលរដ្ឋរងទុក្ខវេទនាជាង 10 ឆ្នាំរឿងវិវាទដីធ្លី

ចំនួនអ្នកទស្សនា: Views


(ខេត្តព្រះសីហនុ)  (ដាក់វីដេអូសម្ដេច)ប្រជាពលរដ្ឋចំនួន 49 គ្រួសារដែលរស់នៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដែលមានដីស្រែចំការអាស្រ័យផលចំនួន 352 ហិចតានិងដីលំនៅឋាន 32 ហិចតាដែលពួកគាត់អាស្រ័យផលតាំងពីឆ្នាំ 1990 ជាងមកម៉្លេះរហូតដល់ឆ្នាំ 2006ក៏រងការរំលោភបំពានពីសំណាក់លោកឧកញ៉ាជៀមផែនពោលគឺជាង១០ឆ្នាំជាងមុន និងធ្លាប់ប្ដឹងពលរដ្ឋដាក់គុកឲ្យបែកបាក់និរាសព្រាត់ប្រាស់គ្រួសារយ៉ាងវេទនាជាបន្តបន្ទាប់នោះ។

ដោយទេវតាមានភ្នែកក្រោយមកសកម្មភាពនេះបានបែកធ្លាយដល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនាសម័យនោះ សម្ដេចក៏មានប្រតិកម្មនិងឲ្យក្រុមការងារចុះស្រាវជ្រាវ រហូតសម្ដេចសម្រេចផ្តល់យុត្តិធម៌ជូនពលរដ្ឋវិញនឹងចេញស ជ ណ ឆ្នាំ២០១៣លុបសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីប្រគល់ដីជូនពលរដ្ឋវិញជាការផ្ដល់យុត្តិធម៌។(ដាក់វីដេអូសម្ដេច)

ប្រជាពលរដ្ឋអបអរសាទរចំណាត់ការសម្ដេចតេជោហ៊ុនសែននិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងសម្ដែងការដឹងគុណបិតាសន្តិភាពម្នាក់នេះ តែក្តីសង្ឃឹមនេះស្ទើតែរលាយទៅវិញរហូតមកដល់ថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2026ទៅហើយលោកឧកញ៉ាជៀមផែនមិនព្រមប្រគល់ដីនេះឲ្យពួកគាត់វិញតាមប្រសាសន៍របស់សម្ដេចតេជោឡើយហើយនៅតែបន្តផ្ដឹងពួកគាត់ទៅតុលាការដើម្បីចាប់ដាក់គុកបន្តទៀត។ទើបពួកគាត់ជាប្រជាពលរដ្ឋសូមធ្វើការអំពាវនាវសារជាថ្មីឡើងវិញទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបច្ចុប្បន្ននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជួយអន្តរាគមន៍និងផ្ដល់យុត្តិធម៌ឡើងវិញដើម្បីទទួលបាននូវដីស្រែចម្ការដែលសម្ដេចតេជោលោកបានសម្រេចផ្ដល់ឲ្យនាពេលកន្លងទៅ។(ដាក់វីដេអូប្រជាពលរដ្ឋ)

ជុំវិញករណីខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោកឧកញ៉ាជៀម ផែនបាននៅឡើយទេ ដោយសារពុំមានលេខទូរសព្ទទំនាក់ទំនង។
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ 2026 នេះអង្គភាពយើងបានធ្វើការទំនាក់ទំនងទៅឯកឧត្តមម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុតាមលេខទូរសព្ទដើម្បីសុំការបកស្រាយក៏ប៉ុន្តែទូរសព្ទខលពុំចូល៕




0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes