សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ចំនួនអ្នកទស្សនា: Views


លោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ ការឧបត្ថម្ភគាំទ្ររបស់អង្គការ Every Mum ដែលបានជួយលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងខេត្តប៉ៃលិន ជាពិសេស ការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ដែលអាចការពារបានអំឡុងពេលមានផ្ទៃពោះ និងសម្រាល កូន ហើយរដ្ឋបាលខេត្តរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញរាល់គ្រប់គម្រោងទាំងអស់ ដើម្បីធានាថា សុខមាលភាព មាតា និងទារក គឺចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យក «ការលើកកម្ពស់ សុខុមាលភាព និងសុខភាពប្រជាជន» ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ នៃ «យុទ្ធសាស្ត្របញ្ច កោណ-ដំណាក់កាលទី ១» (មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា) ដោយមានវិធានការ និងទិសដៅសំខាន់ៗ រួមមាន៖ ១. ការពង្រីកការគ្របដណ្តប់សុខភាពជាសកល, ២. ការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន, ៣. ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, និង៤. ការទប់ស្កាត់ជំងឺមិនឆ្លង និងជំងឺឆ្លង។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជម្រុញ និងក្រើនរំលឹកដល់ប្រតិបត្តិករ សុខាភិបាល (គ្រូពេទ្យ គ្រូពេទ្យឆ្មប និងបុគ្គលិកសុខាភិបាល) នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថ, ការយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពអ្នកជំងឺ, ការអភិវឌ្ឍសមត្ថភាព និងការប្រើប្រាស់សម្ភារបរិក្ខារ ដោយបន្តសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃជំងឺ ព្រមទាំងរក្សាអនាម័យជាប្រចាំ ដើម្បីបង្កើតបរិយាកាសស្អាតបៃតង និងមានអនាម័យខ្ពស់ ផ្តល់ផាសុខភាពដល់អ្នកជំងឺ និងសាច់ញាតិ។

សូមបញ្ជាក់ថា៖ អង្គការ Every Mum គឺជាអង្គការសប្បុរសធម៌របស់ប្រទេសអូស្ត្រាលី ដោយបទពិសោធន៍ការងារយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២៥ ឆ្នាំមកហើយ ដែលមានបេសកកម្មសកលក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ហើយសកម្មភាពស្នូលរបស់អង្គការ គឺការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដូចជា៖ បណ្តុះបណ្តាលឆ្មប និងគ្រូពេទ្យនៅតាមសហគមន៍ឱ្យមានជំនាញច្បាស់លាស់ ក្នុងការថែទាំមាតា និងទារក, ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រផ្គត់ផ្គង់សម្ភារបរិក្ខារចាំបាច់ ពិសេសគឺម៉ាស៊ីនអេកូសាស្ត្រ នៅតាមមណ្ឌលសុខភាពដាច់ស្រយាល និងយុទ្ធនាការអប់រំសហគមន៍ ដោយធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះ ទៅទទួលសេវាពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់នៅតាមមណ្ឌលសុខភាពមូលដ្ឋាន៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes