សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលខេត្តបន្ទាយមានជ័យ ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាកូនសោរយ៉ាងសំខាន់ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយទៀតនៃជីវិត

ចំនួនអ្នកទស្សនា: Views

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែនូវការអបអរសាទរ និងកោតសរសើរ ចំពោះប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែនូវការកោតសរសេីរក្នុងឱកាសអញ្ជេីញជាអធិបតីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦។

ឯកឧត្ដម បញ្ជាក់ ថា ជ័យជម្នះនាពេលនេះ គឺជាផ្លែផ្កានៃការលះបង់ ការអត់ធ្មត់ និងការតស៊ូព្យាយាមឥតឈប់ឈរអស់រយៈពេល ១២ឆ្នាំកន្លងមក។ ការឆ្លងផុតដំណាក់កាលដ៏សំខាន់នេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ប្អូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីរំភើប រីករាយ និងជាកិត្តិយសដ៏ធំធេងសម្រាប់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារទាំងមូលផងដែរ។ ឯកឧត្ដម លេីកឡេីងថា សញ្ញាបត្រដែលទទួលបាន គឺជាកូនសោរយ៉ាងសំខាន់ ឆ្ពោះទៅកាន់ដំណាក់កាលថ្មីមួយទៀតនៃជីវិត នោះគឺការអប់រំកម្រិតឧត្តមសិក្សា និងការកសាងជំនាញវិជ្ជាជីវៈ។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្ដែងការសោកស្ដាយចំពោះសិស្សានុសិស្ស ដែលពុំទទួលបានលទ្ធផល នឹងបានលើកទឹកចិត្តទៅដល់សិស្សានុសិស្សដែលគេពុំបានលទ្ធផលក្នុងការប្រឡង កុំអស់សង្ឃឹម និងមានឱកាស ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ជាពិសេសសិក្សាជំនាញនៅវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ដើម្បីសិក្សានូវជំនាញផ្សេងៗ ដែលបើកឱកាសឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្របានសិក្សានូវចំណេះជំនាញផ្សេងៗដើម្បីជីវិត។

សូមបញ្ជាក់ថា ស្ថិតិបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១០ សីហា ២០២៦ នៅខេត្តបន្ទាយមានជ័យ មានសិស្សជាប់និទ្ទេស A ចំនួន៨៨នាក់, និទ្ទេស B ៤១៩នាក់, និទ្ទេស C ចំនួន១០៦០នាក់ , និទ្ទេស D ចំនួន១៨៨៩នាក់ , និទ្ទេស E ១៩៧៩នាក់។ បេីតាមក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ជាលទ្ធផល បេក្ខជនប្រឡងជាប់ទូទងប្រទេស សរុប ១២៥ ៩៧៥នាក់ ត្រូវជា៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes