សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក (G Adventure) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំមហាសន្និបាតទេសចរណ៍ពិភពលោកឆ្នាំ២០២៦ (GX Conference) នៅខេត្តសៀមរាប ក្រោមវត្តមានរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

ឧកញ៉ា ឆាយ ស៊ីវលីន បានឲ្យដឹងថា ទីភ្នាក់ងារទេសចរណ៍ដ៏ធំនៅលើពិភពលោក (G Adventure) បានជ្រើសរើសកម្ពុជាសម្រាប់កម្មវិធីជួបជុំគ្នាដើម្បីរៀបចំកម្មវិធីទេសចរណ៍ពិភពលោក និងកម្មវិធីផ្សេងៗជាច្រើនទៀត ព្រមទាំងធ្វើទស្សនកិច្ចសិក្សានៅតំបន់ទេសចរណ៍សហគមន៍​សំខាន់ៗក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី២៧ ខែកញ្ញានេះដែរ ក៏មានកម្មវិធីជជែកគ្នា ពីវិស័យទេសចរណ៍ពិភពលោកបែបសហគមន៍ ដោយជជែកគ្នាពេញមួយថ្ងៃលើប្រធានបទ ដ៏មានសក្កានុពលមួយនេះ។ នេះជាកិត្តិយសរបស់កម្ពុជា ដែលស្ថាប័នដ៏ល្បីល្បាញមួយនេះ បានជ្រើសរើសធ្វើជាទីតាំង ដើម្បីជួបជុំគ្នាជជែកពីទេសចរណ៍សហគមន៍ ស្របពេលដែលកម្ពុជាជាគោលដៅមួយដែលសម្បូរទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍។

ឧកញ៉ាប្រធានសមាគម បានបន្តថា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា សមាគម CATA ក៏បានរៀបចំ និងសម្របសម្រួលឲ្យកម្មវិធីខាងលើ ទៅទស្សនាតំបន់វប្បធម៌, តំបន់តម្បាញបែបសហគមន៍ នៅរាជធានីភ្នំពេញ, តំបន់សំបូរព្រៃគុក និងការទទួលទានអាហារនៅក្នុងសហគមន៍សំបូរព្រៃគុក ខេត្តកំពង់ធំ ហើយក៏មានការបង្ហាញពីផលិតរបស់សហគមន៍, សេវាកម្មរបស់សហគមន៍ និងទស្សនាប្រាសាទសំបូរព្រៃគុក។

ឧកញ៉ា បានបន្តថា នៅខេត្តសៀមរាបវិញ យើងបានជូនគាត់ទៅទស្សនា​នៅតំបន់ទេសចរណ៍កំពង់ភ្លុក ដោយគាត់បានមើលឃើញនូវភូមិបណ្តែតទឹក បានឃើញពីសកម្មភាពនេសាទ ការលក់ដូរ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនតាមទូក របស់ប្រជាសហគមន៍។ អ្នកចូលរួមទាំងអស់ បានបង្ហាញអារម្មណ៍រីករាយ និងបានផ្តិតយករូបភាពដ៏រស់រវើក ដើម្បីផ្សព្វផ្សាយពីកម្ពុជា។

ឧកញ៉ា ឆាយ ស៊ីវលីន បានបន្ថែមថា អ្នកចូលរួមសរុបប្រមាណជាង ៧០០នាក់ ភាគច្រើនជាលើកដំបូងដែលមកប្រទេសកម្ពុជា ហើយគាត់មានការភ្ញាក់ផ្អើលមែនទែន ដោយនៅលើបណ្តាញសង្គមខ្លះនិយាយពីភាពអវិជ្ជមានមកលើកម្ពុជា។ ដោយឡែក នៅពេលគាត់ឈានជើងចូលមកកាន់កម្ពុជា វាផ្ទុយស្រឡះ ដោយពួកគាត់សរសើរពីសេវាកម្ម បដិសណ្ឋារកិច្ចតាំងពីមកដល់ព្រលានយន្តហោះ និងសរសើរពីការយកចិត្តទុកដាក់​ការទទួលពួកគាត់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយលោកអនុញ្ញាតឲ្យពួកគាត់ជួបសម្តែងការគួរសម និងបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏បានកោតសរសើរទៅលើប្រមុខរាជរដ្ឋាភិបាល ដែលលោកមានការយកចិត្តទុកដាក់នៅក្នុងវិស័យទេសចរណ៍ ហើយការយកចិត្តទុកដាក់នេះ គឺចំគោលដៅតែម្តង ពីព្រោះពួកគាត់សុទ្ធតែមានឥទ្ធិពលនៅក្នុងការផ្សព្វផ្សាយ។ អ្នកដែលនៅក្នុងសេវាកម្មទេសចរណ៍ គឺពួកគាត់មានការជឿជាក់​ទៅលើទីភ្នាក់ងារទេសចរណ៍នេះណាស់។

ឧកញ៉ា បញ្ជាក់ថា ទីភ្នាក់ងារទេសចរណ៍នេះ គឺកើតឡើងដោយសារម្ចាស់ទីភ្នាក់ងារទេសចរណ៍ គាត់ជាកូននៅក្នុងគ្រួសារដែលមានលទ្ធភាព ដូច្នេះហើយ គាត់ចូលចិត្តដើរទេសចរណ៍ ដោយចាប់ផ្តើមពីការជូនភ្ញៀវបន្តិចម្តងៗ ហើយគាត់ស្រឡាញ់តំបន់អេកូទេសចរណ៍ ប្រទេសណាដែលមានសក្កានុពលទេសចរណ៍ខ្ពស់​នៅក្នុងអេកូទេសចរណ៍ គឺគាត់ជួយផ្សព្វផ្សាយច្រើន ដែលធ្វើឲ្យទីភ្នាក់ងារទេសចរណ៍របស់គាត់​កាន់តែមានការទទួលស្គាល់។ ម្យ៉ាងទៀត អ្វីដែលធ្វើឱ្យស្ថាប័ននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺការបម្រើសេវាកម្មមានទំនួសខុសត្រូវខ្ពស់។

សូមជម្រាបថា អ្នកដែលបានមកចូលរួមមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Conference) ដែលរៀបចំឡើងដោយក្រុមហ៊ុន GX Adventure មានចំនួនប្រមាណជាង ៧០០នាក់ ក្នុងនោះរួមមាន៖ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានល្បី ជាង១០០ស្ថាប័ន នៅជុំវិញពិភពលោក៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes