សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ បន្តតាមដានត្រួតពិនិត្យ ពង្រឹងបន្ថែម និងរួមគ្នាទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យបន្តតាមដានត្រួតពិនិត្យមើលពីវឌ្ឍនភាពក្នុងខណ្ឌរបស់ខ្លួន ដោយពង្រឹងបន្ថែម និងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្វផ្សាយអនុក្រិត្យ០៣ និងលេីកទឹកចិត្តម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ត្រូវរាយការណ៍ និងសហការជាមួយអាជ្ញាធរ ដេីម្ម្បីរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។

លោក ឃួង ស្រេង បានណែនាំបែបនេះ ខណៈលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទល្មើស Scam Online និងអនុវត្តអនុក្រឹត្យលេខ០៣អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះលោក ឃួង ស្រេង បានធ្វើការណែនាំដល់អភិបាលខណ្ឌទាំងអស់ ឱ្យដាក់ផែនការដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ ក្រុម មេប៉ុស្តិរដ្ឋបាល អធិការនគរបាលខណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ត្រូវតែចូលរួមសហការអនុវត្តការពង្រឹងការការរពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ទាំងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់ក្រុមសីលធម៌ វិជ្ជាជីវៈ ក្នុងការចុះបំពេញការងារ ធ្វើយ៉ាងណា កុំប៉ះពាល់ទ្រព្យសម្បត្តិរបស់គេ ឬទៅទារលុយកាក់គេ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes