សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

រដ្ឋមន្រ្តីសុខាភិបាល ណែនាំអង្គភាពជំនាញពីការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល ដែលជាផ្នែកមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព និងឆ្លើយតបបានលឿន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអង្គភាពជំនាញរបស់ខ្លួន ពីការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល ដែលជាផ្នែកមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព ឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ។

ការថ្លែងយ៉ាងដូច្នេះបានធ្វើឡើងក្នុងឳកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្តល់អនុសាសន៍ណែនាំជាជំហរឱ្យស្របតាមយុទ្ធសាស្រ្ត ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាទស្សនទានបន្ថែមក្នុងការត្រៀមចូលរួមសន្និបាតសុខភាពពិភពលោក លើកទី៧៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការចូលរួមសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក៏ដូចរាល់ឆ្នាំ កម្ពុជានឹងចែករំលែកបទពិសោធន៍ ផ្តល់យោបល់ និងបង្ហាញនូវសមិទ្ធផលដែលសម្រេចបានក្នុងវិស័យសុខាភិបាលកម្ពុជា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តោតលើប្រធានបទសំខាន់ៗ ដែលមាននៅក្នុងសន្និបាតសុខភាពពិភពលោក ដូចជា ១) ការប៉ះទង្គិចខួរក្បាល ២) ប្រព័ន្ធព័ត៌មានសុខាភិបាលឌីជីថល (DHIS) ៣) និរន្តរភាពហិរញ្ញប្បទានសុខាភិបាល ៤) សុខភាពផ្លូវចិត្ត ៥) ការថែទាំសុខភាពបឋម។

បន្ថែមពីនេះប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងចូលរួមនូវព្រឹត្តិការណ៍អមសំខាន់ៗ រួមមានកិច្ចប្រជុំបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង, មូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ (Global Fund), ជំនួបទ្វេភាគីជាមួយអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច, គណៈគិលានុបដ្ឋាកអន្តរជាតិ និងជំនួបទ្វេភាគីក្រសួងសុខាភិបាលជប៉ុន។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំខ្លឹមសារបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយសុខាភិបាលឱ្យស្របតាមស្តង់ដាអន្តរជាតិ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes