សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងការផ្សព្វផ្សាយប្រកាសស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ជូនដល់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល

ចំនួនអ្នកទស្សនា: Views

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលពិសេស ស្តីពីអាជ្ញាកណ្តាល និងការផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដល់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៥៣នាក់។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលមានសមត្ថកិច្ចតាមច្បាប់ដើម្បីជួយភាគីវិវាទក្នុងការដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា ហើយសមត្ថកិច្ចនេះក៏ត្រូវបានពង្រីកបន្ថែមក្នុងការដោះស្រាយវិវាទបុគ្គល។ ដើម្បីអនុវត្តមាត្រា៣០០ថ្មី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រជុំពិគ្រោះយោបល់ទ្វេភាគី និងត្រីភាគី ជាមួយដៃគូពាក់ព័ន្ធជាច្រើនលើក រួមទាំងសមាជិក សមាជិកានៃគណៈកម្មការប្រឹក្សាការងារ។

ជាលទ្ធផលក្រសួងការងារទទួលបានមតិយោបល់ និងឈានដល់ការឯកភាពគ្នា និងបានចេញប្រកាសមួយនេះជាបច្ចុប្បន្នភាពថ្មីមួយនៃលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេសវិវាទបុគ្គល។ ជាក់ស្តែងក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចូលរួមចំណែកជាច្រើនក្នុងការដោះស្រាយវិវាទការងារ ក៏ដូចជាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជានាពេលកន្លងមក។

បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានលើកទឹកចិត្ត និងស្នើដល់សមាជិកអាជ្ញាកណ្តាលទាំងអស់ជួយពង្រឹងបន្ថែមអំពីបច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិភាព។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើនីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គល និងនីតិវិធីនៃការបញ្ជូនសំណុំរឿងវិវាទបុគ្គលទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes