-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ដឹកនាំក្រុមការងារនាំអំណោយរបស់សម្តេចប្រធានរដ្ឋសភា ប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅវត្តគីឡូ៨ ក្រុងព្រះវិហារ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម មាស សុភា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោកជំទាវ ឡោក ខេង ប្រធានសភាស្ត្រី និងជាប្រធានគណ:កម្មការទី៨នៃរដ្ឋសភា និងឯកឧត្តម យស ផានីត្តា សមាជិកព្រឹទ្ធសភា និងប្រធានគណ:កម្មការទី២ព្រឹទ្ធសភា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាគ្រឿងឧបភោគបរិភោគ ថវិកា ម៉ាស់ការពារផ្សែងពុល និងសម្ភារៈប្រើប្រាស់មួយចំនួន ប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តគីឡូ៨ ក្រុងព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក មាស សុភា លោកស្រី ឡោក ខេង លោក យស ផានីត្តា និងគណៈប្រតិភូទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា ប្រគល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនាពេលនេះ។

ឯកឧត្តមអភិបាលខេត្តថ្លែងបន្តទៀតថា ការយកចិត្តទុក្ខដាក់នេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយការលំបាក និងផ្ដល់ភាពកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

ឯកឧត្តម មាស សុភា និង លោកជំទាវ ឡោក ខេង បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម មាស សុភា និង លោកជំទាវ ឡោក ខេង ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យបងប្អូនបន្តថែរក្សាសុខភាពឱ្យបានល្អ ដើម្បីរង់ចាំឱកាសវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញក្នុងពេលឆាប់ៗខាងមុខ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes