សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រសួងទេសចរណ៍-CHA ពង្រឹងភាពជាដៃគូ លើកកម្ពស់សេវាកម្មសណ្ឋាគារ បណ្តុះបណ្តាលធនធានមនុស្ស និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ចំនួនអ្នកទស្សនា: Views

    ក្រសួងទេសចរណ៍-CHA ពង្រឹងភាពជាដៃគូ លើកកម្ពស់សេវាកម្មសណ្ឋាគារ បណ្តុះបណ្តាលធនធានមនុស្ស និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ជាមួយសមាគមសណ្ឋាគារកម្ពុជា ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍រកម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គឹម មិនា នាយកប្រតិបត្តិ CTB, លោកអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកានៃសមាគមសណ្ឋាគារកម្ពុជាទាំងអស់ ព្រមទាំងលោក លោក ស្រី អគ្គនាយករង ប្រធាននាយកដ្ឋានប្រមាណ ១០០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា សមាគមសណ្ឋាគារ ជាការអង្គភាពទី២ ដែលបានជួបសំណេះសំណាល ព្រមទាំងបានថ្លែងអំណរគុណចំពោះសមាគមសណ្ឋាការកម្ពុជា ក្រោមការដឹកនាំរបស់ ឧកញ៉ា ហ៊ី សុធា និងសហការី និងការចូលរួមរបស់សមាជិកសមាគម ដែលកន្លងមក តែងតែចូលរួមជាមួយក្រសួងទេសចរណ៍គ្រប់ពេលវេលា ទាំងពេលសុខដុម និងគ្រាលំបាក ដែលយើងទាំងអស់គ្នាជាមហាគ្រួសារវិស័យ ទេសចរណ៍កម្ពុជា បានឆ្លងកាត់រយៈជាងមួយឆ្នាំជាមួយគ្នាកន្លងមក។

លោករដ្ឋមន្រ្តី បានជម្រាបជូនដល់សមាជិក សមាជិកាសមាគមសណ្ឋាគារកម្ពុជាអំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ពីគ្រប់ទិសទីនៃពិភពលោក។

រដ្ឋមន្រ្តី ហួត ហាក់ បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាជិក សមាជិកាសមាគមសណ្ឋាគារកម្ពុជា ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) នៅរាជធានីភ្នំពេញនាពេលខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែកគឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជាដល់ពិភពលោកទាំងមូល។

ជាកិច្ចបន្ទាប់ ក្រោយពីលោករដ្ឋមន្រ្តីបានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមសណ្ឋាគារកម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក លោករដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ ពង្រឹងសមត្ថភាព ធនធានមនុស្ស របៀបរបបការងារ (TOR) របបប្រជុំ របបរាយការណ៍ របបបណ្តុះបណ្តាល(Training Course) ទីតាំងសមាគម និងត្រូវមាន M&E System ការត្រួតពិនិត្យ វាយតម្លៃរបស់សមាគមរួមជាមួយធនធានថវិការបស់សមាគម។

ជាពិសេស លោក ហួត ហាក់ បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan ដើម្បីអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes