-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំឱ្យក្រសួងពាណិជ្ជកម្ម បង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងបង្កើនការផ្តល់សេវាតាមឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញដល់ពាណិជ្ជករ

ចំនួនអ្នកទស្សនា: Views

   


(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម បន្តពង្រីកការធ្វើឌីជីថលលូបនីយកម្មការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសការកាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសដោយការប្រើប្រាស់ទម្រង់ឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញដល់ពាណិជ្ជករ។

 លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ នាឱកាសតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនេះ លោកបានជំរុញឱ្យក្រសួងពាណិជ្ជកម្ម

 ធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសដោយការប្រើប្រាស់ ទម្រង់ឌីជីថល រួមទាំងការតភ្ជាប់ សេវាពាណិជ្ជកម្មទៅនឹងថ្នាលផ្លាស់ប្តូរ ទិន្នន័យកម្ពុជា (CamDX) ផ្ទាលទិន្នន័យវិនិយោគកម្ពុជា (cdcIPM Hub) និងប្រព័ន្ធបញ្ជរតែមួយជាតិ (NSW) ព្រមទាំងដាក់ឱ្យទូទាត់សេវាសាធារណៈ តាមកម្មវិធីទូរស័ព្ទធនាគារ (Mobile Banking) បន្ថែមទៀត។ បន្ថែមពីនេះ លោកជំរុញឱ្យក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន តាមរយៈការកសាង

 និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ក៏ដូចជាត្រូវបង្កើន ការធ្វើពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិ ទន្ទឹមនឹងការលើកកម្ពស់ភាពប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ៕​

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes