សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឯកឧត្តម ហួត ហាក់ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពលើសំណូមពររបស់លោកប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុងការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកជំនាញមគ្គុទេ្ទសក៍ប្រើប្រាស់ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និងទទួលបានជំនាញបដិសណ្ឋារកិច្ចក្នុងការទទួលស្វាគមន៍ជនជាតិកូរ៉េឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ និងជំរុញបន្ថែមទៅលោកប្រធានអង្គការក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា សម្រាប់ជំនួយឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ក្នុងឆ្នាំ២០២៦ នេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់លោកប្រធានអង្គការ ជួយគាំទ្រ និងផ្តល់កិច្ចសហការ ពង្រឹងសមត្ថភាពមគ្គុទេ្ទសក៍និយាយភាសាកូរ៉េ និងបន្តទិសដៅអនុវត្តកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែរឹងមាំ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានក្នុងការជំរុញកំណើនទេសចរណ៍ និងបង្កើនបទពិសោធល្អដល់ទេសចរជនជាតិកូរ៉េដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា។

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes