សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ៖ កម្ពុជា ប្រើប្រាស់កីឡាយ៉ាងសកម្ម ជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់កសាងសន្ដិភាព និងការទូត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រទេសកម្ពុជា បានប្រើប្រាស់កីឡាយ៉ាងសកម្ម ជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការកសាងសន្តិភាព និងការទូត។ ជាក់ស្ដែងការកំណត់នូវពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព» អំឡុងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ពីអត្ថន័យពាក្យស្លោកនេះ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីមន្ដ្រីជាន់ខ្ពស់ខាងលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality) នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោយដំណើរការរយៈពេល ៣ថ្ងៃ លើទឹកដីអង្គរ ខេត្តសៀមរាប ក្នុងនោះក៏មានដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ដ្រជាច្រើនផងដែរ។

ក្រោយស្តាប់របាយការណ៍សង្ខេបរបស់លោកស្រី Aya Nouguchi អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ សម្រាប់កីឡា និងសមភាពយេនឌ័រ នៃសាកលវិទ្យាល័យ Seijo រួចមក លោក វ៉ាត់ ចំរើន កោតសរសើរចំពោះវត្តមាន និងការចូលរួមយ៉ាងសកម្មរបស់ប្រតិភូបណ្តាប្រទេសអាស៊ាន និងជប៉ុន ព្រមទាំងវាគ្មិនអន្តរជាតិ នៅក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃ ដែលរួមចំណែកដល់ក្របខណ្ឌអភិវឌ្ឍន៍កីឡាបែបបរិយាប័ន្ន នៅក្នុងអាស៊ានទាំងមូល ជាពិសេសកម្ពុជាដែលជាម្ចាស់ផ្ទះ។

លោកបន្ដថា កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ាន ឆ្នាំ២០២៦-២០២៧ប្ដេជ្ញាចិត្តជំរុញ មិនត្រឹមតែសមភាពយេនឌ័រក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យអាទិភាពផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព និងមានទំនួលខុសត្រូវ។

លោកសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់កីឡាយ៉ាងសកម្មជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការកសាងសន្តិភាព និងការទូត ដែលត្រូវបានបង្ហាញជាឧទាហរណ៍ដោយពាក្យស្លោករបស់ខ្លួនថា «កីឡា រស់នៅក្នុងសន្តិភាព» ក្នុងអំឡុងពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ពាក្យស្លោកនេះ សង្ខេបពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់កីឡាជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ការយល់ដឹង ការផ្សះផ្សា និងស្ថិរភាពនៅក្នុងតំបន់ និងក្រៅតំបន់។

លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា កីឡានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេស នីមួយៗ ដោយរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាច្រកឆ្ពោះទៅរកសន្តិភាព និងភាពសុខដុមរមនា។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ «កីឡារស់នៅក្នុងសន្តិភាព»។ លើសពីនេះ កម្ពុជាក៏ទន្ទឹងរង់ចាំស្វាគមន៍ប្រតិភូទាំងអស់ ជាមួយកិច្ចប្រជុំឧត្តមមន្រ្តីកីឡា និងរដ្ឋមន្រ្តីកីឡាអាស៊ាន ប្រចាំឆ្នាំ២០២៦-២០២៧ នៅខេត្តសៀមរាបជាថ្មីផងដែរ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes