(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាស ស្តីពី ការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាស ស្តីពី ការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


Posted in: ព័ត៌មានជាតិ
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។
ក្នុងសេចក្តីណែនាំនេះដែរបានកំណត់អោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ “តំបន់ក្រហម” ទាំងអស់សូមទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ទៅតាមទីតាំងដែលបានកំណត់ ហើយបើក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

Posted in: ព័ត៌មានសន្តិសុខសង្គម
សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៣នាក់ ស្រី ៨នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ០០នាក់ មានដូចខាងក្រោម៖
1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៧នាក់ ស្រី ៤នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៧នាក់ ស្រី ១នាក់ កុមារា ១នាក់ កុមារី ០០នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៨នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ១នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ប្រុសចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។
សូមបញ្ជាក់៖ ពួកគាត់ទាំង ២៣នាក់ ស្រី ៨នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋម ឃើញមានសុខភាពធម្មតា ហើយត្រូវបានធ្វើការដឹកជញ្ជូនមកធ្វើចត្តាឡីស័ក នៅសៀមរាប ក្នុងថ្ងៃនេះទាំងអសើហើយ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ sps-news





Posted in: ព័ត៌មានសន្តិសុខសង្គម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តមតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំក្រៅកម្មវិធីរបស់អាស៊ាននេះ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលមួយចំនួនទៀត។
តាមការគ្រោងទុកកិច្ចប្រជុំមេដឹកនាំអាស៊ាននេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងហោះត្រឡប់មកវិញទាំងយប់តែម្តង។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺជាកិច្ចប្រជុំចាំបាច់មួយដែលខានមិនបាន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រំពឹងថានឹងពិភាក្សាផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីរួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
ដោយឡែកសេចក្តីរាយការណ៍ព័ត៌មាននានា បានគូសបញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំកំពូលរបស់អាស៊ាននាពេលនេះ នឹងពិភាក្សារកដំណោះស្រាយលើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ដំណើរអញ្ជើញទៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ ដោយសារស្ថិតក្នុងកំលុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ និងគណៈប្រតិភូតម្រូវឱ្យអនុវត្តនូវវិធានការសុខាភិបាលជាច្រើន ដូចជាតម្រូវឱ្យយកសំណាកពិនិត្យជំងឺកូវីដ១៩ ចំនួនពីរដងមុនហោះចេញពីកម្ពុជា។ នៅពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវយកសំណាកបន្តទៀតពីមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ដើម្បីប្រាកដថា សម្តេច និងគណៈប្រតិភូមិនមានមេរោគកូវីដ១៩។
សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលសម្តេចអញ្ជើញត្រឡប់ពីកិច្ចប្រជុំវិញ សម្តេច និងគណៈប្រតិភូ នឹងបន្តយកសំណាក ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។
ទាំងដំណើរអញ្ជើញទៅ និងត្រឡប់មកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំមិនឱ្យមានការជូនដំណើរ ឬទទួលដំណើរពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងជំងឺ៕
Posted in: ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជ្រាបថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅនោះ ហើយបរិមាណទំនិញលើឡាន មានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់ ដែលមានទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។
ជាមួយគ្នានោះប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ ដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយសំរបសំរួលការទិញ និងជញ្ជូនដាក់អោយដល់ផ្ទះ។
ចំពោះទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែងមាន៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី, ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម, ៣. ផ្សារត្រពាំងថ្លឹង, ៤. ផ្សារឯករាជ្យ, ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។
ទន្ទឹមនេះ មន្រ្តីក.ប.ប ក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។
សូមទំនាក់ទំនងលេខទូរស័ព្ទ៖
១. 010248701 ចំណាប់
២. 017251724 សុខ នាង
៣. 078450550 ភា រុណ
៤. 093 937877 ណែត ម៉ូនីកា
៥. 077 74 41 11 កៅ ស៊ីថា
៦. 012 93 40 88 សែស សុធី





.j.jpg)
.j.jpg)
ដោយ៖ កន ចំណាន, ប្រភព៖ ទទក
Posted in: ព័ត៌មានសេដកិច្ច
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរ នៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឲ្យអាជីវករលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្មទាំងអស់ ត្រូវទៅយកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩។
ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល នឹងបន្ដចុះយកវត្ថុសំណាក់ពីអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីវិភាគរកមេរោគកូវីដ១៩ ដូចនេះសូមអាជីវករ និងអ្នកពាក់ព័ន្ធទៅចុះឈ្មោះជាមួយក្រុមការងារដែលកំពុងដំណើរការស្រង់ឈ្មោះ។ ក្នុងករណីខកខានមិនបានផ្ដល់វត្ថុសំណាក ត្រូវតែទៅផ្ដល់នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធត្រូវតែធ្វើចត្ដាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្រោយពេលផ្ដល់វត្ថុសំណាករួច និងរង់ចាំរហូតដល់ទទួលបានលទ្ធផលបញ្ជាក់ អវិជ្ជមានលើកទី២ ពីមន្ទីរសុខាភិបាលខេត្តទើបបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអាចបន្ដការលក់ដូរបាន៕
Posted in: ព័ត៌មានជាតិ
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ តាមរយៈ សារសំឡេងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩នេះ មិនមានប្រជាជនណាទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចចេញនិមន្តទៅបិណ្ឌបាត្របាននោះឡើយ ដែលនេះអាចនាំ ឱ្យព្រះសង្ឃដាច់ចង្ហាន់។

សម្តេចតេជោបានស្នើសុំឯកឧត្តម អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងអភិបាលខេត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះព្រះសង្ឃ សាមណៈសិស្សនិងនិស្សិត ដែលស្នាក់នៅតាមទីអារាមនានាសម្រាប់ការរៀនសូត្រ ក្នុងពេលបិទខ្ទប់ ដោយត្រូវផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃផងដែរ ។
សំឡេង«ខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល និងអភិបាលនៅខេត្ត គ្រប់ទីកន្លែងទាំងអស់ សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ នៅក្នុងពេលនៃការបិទខ្ទប់ គ្មានប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះព្រះសង្ឃក៏នឹងត្រូវដាច់ចង្ហាន់ ដូច្នេះសូមឱ្យរាជធានីនិងខេត្តយកចិត្តទុកដាក់ទៅលើព្រះសង្ឃ ទៅលើការលំបាកដែល មិនអាចចេញបិណ្ឌបាត្របាននៅកន្លែងបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលប្រជាជនមិនអាចចេញ ពីផ្ទះទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចបិណ្ឌបាត្របាន នេះជាកិច្ចការដែលយើងត្រូវគិត ។ ក្រៅពីរាជធានីភ្នំពេញនិងខេត្តកណ្តាល ក៏មានខេត្តដទៃទៀតដែលត្រូវយកចិត្តទុកដាក់ទីអារាមនានា ដែលមានព្រះសង្ឃ មានសាមណសិស្សនិងនិស្សិត ដែលស្នាក់នៅសម្រាប់ការរៀនសូត្រ» ៕
Posted in: ព័ត៌មានជាតិ
(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយសហការី បានចុះត្រួតពិនិត្យពង្រឹងការងារជំនាញ និងសួរសុខទុក្ខកងកម្លាំងប្រចាំការដែលកំពុងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាគោលដៅក្រុងស្រុកដែលជាប់ព្រំប្រទល់ ក្នុងនោះរួមមានស្រុកស្ទោង ជាប់ព្រំប្រទល់ខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងក្រុងស្ទឹងសែន ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ដោយនាឱកាសនោះ លោក សុខ លូ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងទាំងអស់ ដែលបានបម្រើការងារជូនប្រជាពលរដ្ឋផង និងចូលរួមអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ដោយមិនខ្លាចនឿយហត់ឡើយ។
ទន្ទឹមនោះដែរ លោក សុខ លូ បានផ្តាំផ្ញើដល់គ្រប់កងកម្លាំងទាំងអស់នៅគ្រប់បណ្តាគោលដៅនានា ត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស គឺត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យធ្វើដំណើរ និងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលជាបណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។
លោកបន្ថែមទៀតថា រាល់ពេលត្រួតពិនិត្យ ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាក់ វាស់កម្ដៅ ត្រួតពិនិត្យឯកសារ យានយន្ត ដឹកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ចំណីអាហារ រថយន្តពេទ្យជាដើម និងត្រួតពិនិត្យក្នុងទ្រុង ឬឡាំង ដាក់ទំនិញផ្សេងៗ ជៀសវាងការលួចបន្លំដាក់មនុស្សឆ្លងព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត ដោយម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះ រួមមាន អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងមី៕
Posted in: ព័ត៌មានសេដកិច្








Posted in: ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងកូវីសែល(Covishield)ប្រឆាំងជំងឺកូវីដ១៩ សម្រាប់ដូសទី២ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) នៅភូមិគ្រឹះសម្ដេចនៅទីក្រុងតាខ្មៅខេត្តកណ្ដាល។
សម្តេចតេជោបានមានប្រសាសន៍នៅក្នុងផេលហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២០ ខែ មេសានេះថា " ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ខាងមុខ ខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។
លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac។
ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែលដើម្បីទុកដៃ ស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្ភ តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ" ។
សូមជម្រាបថា ដោយសារហេតុផលនេះ ទើបសម្តេចតេជោត្រូវចាំបាច់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ ឱ្យបានមុន នឹងចេញទៅចូលរួមកិច្ចប្រជុំអាស៊ានដ៏មានសារសំខាន់នេះ។
សូមរំលឹកថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍នៅក្នុងសារតាមហ្វេសបុកផ្លូវការកាលពីព្រឹកថ្ងៃទី ១៦ ខែមេសាកន្លងទៅថា " ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សា ការតាប្រទេសឥណ្ឌូណេស៊ី។កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្រប តាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី ២៩មេសា ២០២១ ។សម្តេចតេជោបញ្ជាក់ថា ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំ ណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេ ស៊ី។ ព្រឹកថ្ងៃទី ២៤ មេសា២០២១ ចេញដំណើរទៅហ្សាការតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ។ពេល រសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ពេលមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមួយនឹងការ ពិនិត្យសំណាក២ទៅ៣ដងទៀត។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីសែល (Covishield) របស់ក្រុមហ៊ុន Astra Zeneca ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជាចាក់នេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤, ០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១៕


(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេច Lockdown បិទផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយអាជ្ញាធរសហការជាមួយក្រុមការងារមន្ត្រីសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចេញចូលផ្សារមួយនេះ។
នេះបើតាមការបញ្ជាក់របស់លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
លោក ជា ពិសី ក៏សូមអំពាវនាវដល់អ្នកពាក់ព័ន្ធចេញចូលនៅក្នុងផ្សារសាំហាន់ (ផ្សារធំទួលសង្កែ) នេះ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលស្ថិតនៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
បន្ថែមពីនេះ លោកអភិបាលខណ្ឌឫស្សីកែវ សូមអំពាវនាវអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលសង្ស័យបានប៉ះពាល់ ឬនៅផ្សារសាំហាន់ (ផ្សារធំទួលសង្កែ)៕
Posted in: សន្តិសុខសង្គម
នោក្នុងសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អភិបាលរាជធានីខេត្តចំនួន៤ រួមទាំងអគ្គស្នងការនគរបាលជាតិនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលត្រូវបានចែកចាយបន្តនៅយប់ថ្ងៃទី១៨ខែមេសា ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖«ឯកឧត្តម ឃួង ស្រេង, គង់ សោភ័ណ្ឌ,អ៊ុន ចាន់ដា និង ជា សុមេធី ពិនិត្យមើល ពួកនេះបើបើសិនជាយើងមិនឲ្យធ្វើដំណើរតាមផ្លូវគោក គេខិតខំធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូកនេសាទអញ្ចឹងសុំចាត់តែងពិនិត្យមើលបញ្ហាហ្នឹង ឯកឧត្តម នេត សាវឿន,សៅ សុខា ត្រូវចូលរួមបញ្ហាហ្នឹងព្រោះ តាមផ្លូវគោកមិនបានគឺគេលេងតាមផ្លូវទឹកតាមរយៈទូកនេសាទ អញ្ចឹងទេសូមយកចិត្តទុកដាក់ចាត់ចែង ក្នុងនោះគឺខេត្តកំពង់ចាម,ខេត្តកណ្ដាល,ភ្នំពេញ និង ព្រៃវែង ៤ខេត្តដែលសំខាន់ដែលពួកគេធ្វើដំណើរជ្រៀតចូលតាមភូមិសាស្ត្រដែលនាំទៅដល់ជំងឺឆ្លងរាលដាលសុំចាត់ ចែងបញ្ហានេះឲ្យបាន។» ៕
Posted in: ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ជូន ក្រុមហ៊ុន ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២រ បស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖
ក. ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត) និងខ. ឯកសារបញ្ជាក់អំពីការងារ ឬប្រកបមុខរបរ ឬអាជីវកម្មដែលចេញដោយក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ ឬដោយអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត(សង្កាត់/ឃុំ)។
ជាមួយគ្នានោះក្នុងករណីដែលមិនអាចទទួលបានលិខិតបញ្ជាក់ការងារច្បាប់ដើម រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ លោក លោកស្រី ប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១ នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។
បន្ថែមលើសពីនោះក្នុងករណីខាងលើនេះដែរ ឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ ទាក់ទងមកក្រុម Hot line សាកសួរអំពីការ បិទខ្ទប់(Lock Down) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ តាមរយៈលេខទំនាក់ទំនង៖ -១២៩៩ -០៧៧៨៥៦៩៦៦ -០៩៨៣៧៩៧៧៧ -០៩៩៤២៩០៤០ ៕

ដោយ៖ កន ចំណាន, ប្រភព៖ ទទក
Posted in: ព័ត៌មានជាតិ

