ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងកូវីសែល(Covishield)ប្រឆាំងជំងឺកូវីដ១៩ សម្រាប់ដូសទី២ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) នៅភូមិគ្រឹះសម្ដេចនៅទីក្រុងតាខ្មៅខេត្តកណ្ដាល។
សម្តេចតេជោបានមានប្រសាសន៍នៅក្នុងផេលហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២០ ខែ មេសានេះថា " ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ខាងមុខ ខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។
លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac។
ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែលដើម្បីទុកដៃ ស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្ភ តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ" ។
សូមជម្រាបថា ដោយសារហេតុផលនេះ ទើបសម្តេចតេជោត្រូវចាំបាច់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ ឱ្យបានមុន នឹងចេញទៅចូលរួមកិច្ចប្រជុំអាស៊ានដ៏មានសារសំខាន់នេះ។
សូមរំលឹកថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍នៅក្នុងសារតាមហ្វេសបុកផ្លូវការកាលពីព្រឹកថ្ងៃទី ១៦ ខែមេសាកន្លងទៅថា " ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សា ការតាប្រទេសឥណ្ឌូណេស៊ី។កិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្រប តាមវិធានការសុខាភិបាល ដំបូងខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី ២៩មេសា ២០២១ ។សម្តេចតេជោបញ្ជាក់ថា ថ្ងៃទី២៣ មេសា ២០២១ ត្រូវយកសំ ណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេ ស៊ី។ ព្រឹកថ្ងៃទី ២៤ មេសា២០២១ ចេញដំណើរទៅហ្សាការតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ។ពេល រសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃឬយប់ខ្ញុំត្រូវត្រឡប់មកវិញ។ពេលមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ខ្ញុំត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃជាមួយនឹងការ ពិនិត្យសំណាក២ទៅ៣ដងទៀត។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីសែល (Covishield) របស់ក្រុមហ៊ុន Astra Zeneca ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជាចាក់នេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤, ០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១៕





Tuesday, April 20, 2021
mcntvonline

Posted in:
0 Comments:
Post a Comment