សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131
Showing posts with label ព័ត៌មានសេដកិច្. Show all posts
Showing posts with label ព័ត៌មានសេដកិច្. Show all posts

សម្តេចតេជោ សម្រេចផ្តល់ជំនួយថវិកា ២៤៩០លានរៀល ដល់បណ្តាខេត្តចំនួន២២ ដើម្បីសម្រួលដល់ការធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ): ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបាន ២៧០លានរៀល, ខេត្តឧត្តរមានជ័យ ទទួលបាន ៥០លានរៀល, ខេត្តប៉ៃលិន ទទួលបាន ៥០លានរៀល, ខេត្តកោះកុង ទទួលបាន ១០លានរៀល, ខេត្តពោធិ៍សាត់ ទទួលបាន ៣៥០លានរៀល, ខេត្តព្រះវិហារ ទទួលបាន ៣០លានរៀល, ខេត្តកណ្តាល ទទួលបាន ១៨០លានរៀល, ខេត្តស្វាយរៀង ទទួលបាន ៥០លានរៀល, ខេត្តព្រៃវែង ទទួលបាន ទទួលបាន ១៥០លានរៀល, ខេត្តត្បូងឃ្មុំ ទទួលបាន ៦០លានរៀល។

ខេត្តក្រចេះ ទទួលបាន ១០លានរៀល, ខេត្តរតនគិរី ទទួលបាន ៣០លានរៀល, ខេត្តតាកែវ ទទួលបាន ៨០លានរៀល, ខេត្តកំពង់ចាម ទទួលបាន ១៥០លានរៀល, ខេត្តកំពង់ឆ្នាំង ទទួលបាន ១៣០លានរៀល, ខេត្តកែប ទទួលបាន ១០លានរៀល, ខេត្តកំពង់ស្ពឺ ទទួលបាន ២៧០លានរៀល, ខេត្តកំពង់ធំ ទទួលបាន ១០០លានរៀល, ខេត្តស្ទឹងត្រែង ទទួលបាន ១០លានរៀល, ខេត្តព្រះសីហនុ ទទួលបាន ១០០លានរៀល, ខេត្តសៀមរាប ទទួលបាន ១២០លានរៀល៕

ប្រជាពលរដ្ឋរាជធានីភ្នំពេញជាង១៨ម៉ឺនគ្រួសារនៅតំបន់បិទខ្ទប់ បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាម រយៈ រដ្ឋបាលរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានាជាមតិយោបល់ផ្សេងៗអំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា មានការរើសអើង។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនដូចខាងក្រោម៖ ចាប់តាំងពីការផ្តើមអនុវត្តនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយមានការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ និងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវិបុល សេនាភក្តី អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិបាល និងអំណោយសង្គ្រោះបន្ទាន់ ពីសប្បុរសជននានាក្នុងវិស័យឯកជន ទាំងក្នុងលក្ខណៈ ជាក្រុមហ៊ុននិងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិផ្សេងៗ ពីគ្រប់មជ្ឈដ្ឋាន ។ អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូនពីកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងបញ្ជាការដ្ឋានកងអង្គរក្សបញ្ជូនមកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុង ភូមិសាស្ត្រខណ្ឌទាំង១៤ សរុបបានចំនួន ១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ដោយមិនប្រកាន់ និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រចាំថ្ងៃ ដោយផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ។ ចំពោះយន្តការនៃការបែងចែកគឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការ អនុវត្តវិធានការបិទខ្ទប់ ដោយបានយកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយ តម្លាភាពបានចំគោលដៅពិតប្រាកដ និងមានភាពឆាប់រហ័ស ព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ។ រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលនូវការលើកឡើងនានា ដោយអគតិក្នុងគោលបំណងបង្កចលាចលបំពុលសង្គម រារាំងដល់ ដំណើរការបែងចែកអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ និង សូមឆ្លៀតឱកាសនេះ បន្តអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋាន សូមបន្តរួមចំណែកតាមលទ្ធភាព ក្នុងស្មារតីជាមហាគ្រួសារខ្មែរតែមួយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញសូមការយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុតដល់ម្ចាស់អំណោយ ដែលមិនអាចចែកជូនដល់ដៃ ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ ដោយឈរលើមូលហេតុខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួម ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តធ្វើការបែងចែកអំណោយឱ្យបានចំគោលដៅជូនប្រជាពលរដ្ឋដែលមានតម្រូវការស្បៀងអាហារបន្ទាន់ចំពោះមុខបន្តទៀត ។ ឆ្លៀត ក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀតថាចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលនឹងបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់គ្រប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ តាមគោលការណ៍ស្ម័គ្រចិត្ត ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តាមទីតាំងដែលបានកំណត់និងគោរពឱ្យបាននូវការ រក្សាគម្លាតសុវត្ថិភាពសង្គម រក្សាបាននូវសណ្តាប់ធ្នាប់ល្អ កុំប្រជ្រៀតគ្នា និងគោរពតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ៕

វិទ្យុជាតិកម្ពុជា ៖ ដោយ លោក ចន ណារិទ្ធ


តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងអភិបាលខេត្ត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការនៅតាមគោលដៅក្រុង-ស្រុកដែលជាប់ព្រំប្រទល់

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយសហការី បានចុះត្រួតពិនិត្យពង្រឹងការងារជំនាញ និងសួរសុខទុក្ខកងកម្លាំងប្រចាំការដែលកំពុងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាគោលដៅក្រុងស្រុកដែលជាប់ព្រំប្រទល់ ក្នុងនោះរួមមានស្រុកស្ទោង ជាប់ព្រំប្រទល់ខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងក្រុងស្ទឹងសែន ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ដោយនាឱកាសនោះ លោក សុខ លូ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងទាំងអស់ ដែលបានបម្រើការងារជូនប្រជាពលរដ្ឋផង និងចូលរួមអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ដោយមិនខ្លាចនឿយហត់ឡើយ។

ទន្ទឹមនោះដែរ លោក សុខ លូ បានផ្តាំផ្ញើដល់គ្រប់កងកម្លាំងទាំងអស់នៅគ្រប់បណ្តាគោលដៅនានា ត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស គឺត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យធ្វើដំណើរ និងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលជាបណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោកបន្ថែមទៀតថា រាល់ពេលត្រួតពិនិត្យ ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាក់ វាស់កម្ដៅ ត្រួតពិនិត្យឯកសារ យានយន្ត ដឹកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ចំណីអាហារ រថយន្តពេទ្យជាដើម និងត្រួតពិនិត្យក្នុងទ្រុង ឬឡាំង ដាក់ទំនិញផ្សេងៗ ជៀសវាងការលួចបន្លំដាក់មនុស្សឆ្លងព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត ដោយម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះ រួមមាន អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងមី៕



 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes