





Posted in: ព័ត៌មានសេដកិច្ច
បើតាមក្រសួងសាធារណការបានឱ្យដឹងថា ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុង ការ សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩ភាគរយ ស្មើ នឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយក្រសួងកំពុង តែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាល នៃជំងឺ កូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរ ការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំង អស់ បានខិតខំប្រឹងប្រែងតស៊ូជម្នះនូវស្ថានភាពដ៏លំបាកនេះបាន។
សូមជម្រាបជូនផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះ សីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្ត កំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩ គីឡូម៉ែត្រ។ ការចំណាយថវិកាសាងសង់សរុបប្រមាណ ២ ០០០ លានដុល្លារអាម៉េរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ ចំពោះទទឹងតួផ្លូវសរុបនៃគម្រោង ខាង លើនឹង ត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់ រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាច ឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និង កន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ដោយឡែក សម្រាប់ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង៣ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវ ក្រាល គ្រួស ក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។ ទន្ទឹមនេះ មានការសាងសង់លូគ្រប់ប្រភេទ ចំនួន ២៦៣ កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។ សាងសង់ផ្លូវប្តូរទិសចរាចរណ៍ ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។
ក្រៅពីនេះ ក៏មានសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។ លើលសពីនេះទៀត បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញា ចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ
Posted in: ព័ត៌មានសេដកិច្ច
(ភ្នំពេញ)៖ នៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកតំបន់យុទ្ធសាស្ត្រធំៗចំនួន៦ ជាគោលដៅអាទិភាពក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តនេះ ក្នុងនោះរួមមាន តំបន់
Posted in: ព័ត៌មានសេដកិច្ច
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជ្រាបថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅនោះ ហើយបរិមាណទំនិញលើឡាន មានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់ ដែលមានទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។
ជាមួយគ្នានោះប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ ដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយសំរបសំរួលការទិញ និងជញ្ជូនដាក់អោយដល់ផ្ទះ។
ចំពោះទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែងមាន៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី, ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម, ៣. ផ្សារត្រពាំងថ្លឹង, ៤. ផ្សារឯករាជ្យ, ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។
ទន្ទឹមនេះ មន្រ្តីក.ប.ប ក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។
សូមទំនាក់ទំនងលេខទូរស័ព្ទ៖
១. 010248701 ចំណាប់
២. 017251724 សុខ នាង
៣. 078450550 ភា រុណ
៤. 093 937877 ណែត ម៉ូនីកា
៥. 077 74 41 11 កៅ ស៊ីថា
៦. 012 93 40 88 សែស សុធី





.j.jpg)
.j.jpg)
ដោយ៖ កន ចំណាន, ប្រភព៖ ទទក
Posted in: ព័ត៌មានសេដកិច្ច
សៀមរាប: ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានបង្ហាញ ពីមោទនភាពចំពោះការបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន នៅថ្ងៃ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះថា ទីតាំងចម្ការតាង៉ែន បន្ទាយស្រីផ្អែមមុតឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ផ្លែតាង៉ែនពីដើម ដោយខ្លួនឯងបានទៀត ។ សូមអ្នកសៀមរាបមកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេថា នៅជើងភ្នំគូលែនមានចម្ការតាង៉ែន ដ៏គួរឱ្យចង់មកលេងមួយនេះ។
ដើម្បីចូលរួមជំរុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេស ចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេសត្រឹមតែ ៥.០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ភ្ញៀវទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរបេះផ្លែតាង៉ែនយកខ្លួនឯង និងអាចបេះហូបពីដើមដោយសេរីដោយមិនគិតថ្លៃបន្ថែមទៀតផង ។
លោកអភិបាលស្រុកបានលើកឡើងថា ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដំណាំដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការ និងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជំរុញឱ្យភ្ញៀវទេសចរមកលេងស្រុករបស់យើងកាន់ តែច្រើន ព្រមទាំងអាចនាំចេញនៅនឹងកន្លែងនូវកសិផលទាំងនេះ ទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យស្រុកបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជាដែនដីកសិទេសចរណ៍ ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។
លោកបន្តថា តាង៉ែនបន្ទាយស្រី បើបងប្អូនទៅលេងបន្ទាយស្រី បងប្អូននឹងឃើញពាក្យស្លោក មានន័យសម្រាប់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានដាំដុះនោះ ។ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព ១០០ភាគរយ សម្រាប់ការបេះហូបភ្លាមៗ ពីដើមផ្ទាល់ ។ តែមានលក្ខខណ្ឌតម្រូវឱ្យបងប្អូនចូលទៅលេង ត្រូវតែទិញចាប់ពី១០គីឡូក្រាមឡើងទៅ ទើបអាចចូលលេងបាន មូលហេតុធ្វើដូច្នេះព្រោះខ្លាចបងប្អូនដើរលេងហួបឆ្អែតហើយ ទិញតែកន្លះគីឡូក្រាម ឬអត់ទិញតែម្ដងក៏ថាបាន ។ ចម្ការតាង៉ែននេះមានទីតាំងនៅ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕ ដោយ៖ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល
.j.jpg)

.j.jpg)
AKP ភ្នំពេញថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២០ -
ចាប់ពីខែមករាដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ប្រមាណ ៩៤៥,២៧៤ តោនទៅកាន់ទីផ្សារក្រៅប្រទេសដែលមានតម្លៃសរុបប្រមាណ ៤៧៣.២០៧.៧០០ ដុល្លារអាមេរិក។
តួលេខនេះត្រូវបានចែករំលែកនៅក្នុងរបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មកសិឧស្សាហកម្មសំខាន់ៗនៅឆ្នាំ ២០២០ ដែលចេញផ្សាយដោយលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
របាយការណ៍មិនបានបញ្ជាក់ពីទិសដៅនៃការនាំចេញនោះទេប៉ុន្តែបានលើកឡើងថាមានក្រុមហ៊ុននាំចេញចំនួន ៤៧ ។ ជាមួយគ្នានេះលោកមានប្រសាសន៍ថា ៤៨ ទៀតរួមមានក្រុមហ៊ុន ៣៣ សហគមន៍ ៣ និងម្ចាស់កសិដ្ឋាន ១២ បានដាក់ពាក្យស្នើសុំនាំចេញផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិ។
សូមកត់សម្គាល់ថាចម្ការស្វាយនៅកម្ពុជាមានផ្ទៃដីជាង ១០ ម៉ឺនហិកតាជាពិសេសនៅខេត្តកំពង់ស្ពឺកំពតបាត់ដំបងនិងបន្ទាយមានជ័យហើយស្វាយប្រមាណ ១,៥ លានតោនអាចប្រមូលផលក្នុងមួយឆ្នាំ ៗ ។
រហូតមកដល់ពេលនេះផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារនៃសហភាពអឺរ៉ុបកូរ៉េខាងត្បូងថៃនិងវៀតណាម។
ទីផ្សារថ្មីរបស់ប្រទេសកម្ពុជានៅប្រទេសចិនត្រូវបានគេរំពឹងថានឹងស្រូបយកផ្លែស្វាយស្រស់ប្រមាណ ៥០០.០០០ តោនក្នុងមួយឆ្នាំៗ។

Posted in: ព័ត៌មានសេដកិច្ច
(បន្ទាយមានជ័យ)៖ អ្នកចិញ្ចឹមសត្វទាយកពង នៅក្នុងស្រុកមង្គលបូរី ត្អូញត្អែ និងស្នើសុំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូលក្នុងស្រុក ខណៈការចិញ្ចឹមបានផលហើយ រកទីផ្សារក្នុងស្រុកពិបាក និងលក់ក្នុងតម្លៃទាបទៀត ធ្វើឲ្យអ្នកចិញ្ចឹមមួយចំនួនបោះបង់ការចិញ្ចឹមនេះ។
លោកស្រី យ៉ាត ទួម ម្ចាស់កសិដ្ឋានកែវពុនចិញ្ជឹមទា មានតួនាទីជាមេភូមិអង្គាបុស្ស និងជាប្រធានសហគមចិញ្ចឹមសត្វទា ស្ថិតនៅក្នុងភូមិស្នាយដង្គត់ សង្កាត់កោះពងសាត់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានថ្លែងយ៉ាងដូច្នេះថា នៅក្នុងសហគមន៍របស់លោកស្រីមានសមាជិក ១៩នាក់ ដែលមន្ទីរកសិកម្មរៀបចំបង្កើតឡើង ដោយបច្ចុប្បន្ននេះពិបាករកទីផ្សារ និងលក់ក្នុងតម្លៃទាបទៀតនោះ បានធ្វើឲ្យពួកគាត់មួយចំនួនដែលស៊ូទ្រាំមិនបាន សម្រេចចិត្តលក់សត្វទាចេញជាសាច់បណ្ដើរៗ សុខចិត្តទុករោងទទេហើយដែរ។
លោកស្រីបញ្ជាក់ថា សហគមន៍របស់លោកស្រីចិញ្ចឹមបានផលរីកដុះដាលរហូតមានជីវភាពធូរធារ មានមុខមានមាត់មកដល់សព្វថ្ងៃនេះ ដោយសារមន្ទីរកសិកម្មខេត្ត បានចុះមកធ្វើការណែនាំពីវិធីសាស្ត្រផ្សេងៗបែបកសិកម្ម និងផ្ដល់ជាថ្នាំដង្កូវជាបន្តបន្ទាប់ផងដែរ។ ជាងនេះទៅទៀតលោកស្រីបានបញ្ជាក់ប្រាប់អំពីប្រវត្តិនិងវិធីសាស្រ្តខ្លះៗនៅក្នុងកសិដ្ឋានរបស់លោកស្រីផ្ទាល់ថា ដើមឡើយលោកស្រីជាប្រជាកសិករម្នាក់ ដែលរកចំណូលដោយធ្វើស្រូវក្នុងមួយឆ្នាំបានផលចំណូលចូលម្ដង តែក្រោយមកលោកស្រីក៏បែកគំនិត រកចំណូលចូលឲ្យបានរាល់ថ្ងៃ ទើបសម្រេចចិត្តចិញ្ចឹមសត្វទាយកពងតាំងពីទ្រង់ទ្រាយតូចជាធម្មជាតិ រហូតមកដល់បច្ចុប្បន្ននេះមានទាចំនួន ២៥,០០០ក្បាល ដោយមានផ្ទៃដីចំនួន៤ហិចតា រហូតមន្ទីរកសិកម្មខេត្ត ឲ្យឡើងធ្វើជាប្រធានសហគមន៍គំរូទៀតផង។
លោកស្រីបញ្ជាក់ទៀតថា បច្ចុប្បន្ននេះចំណាយទៅលើចំណីច្រើន ឯកាទទួលផលបានតិចជាង ពោលគឺបានប្រមាណ៦០ភាគរយតែប៉ុណ្ណោះ ដោយសារអាកាសធាតុប្រែប្រួលក្តៅក៏ក្តៅត្រជាក់ក៏ត្រជាក់ ហើយទាដែលនៅសព្វថ្ងៃនេះ ដោយសារទាមេវាចាស់មួយឆ្នាំហើយ ដូច្នេះអាត្រាពងវាមិនខ្ពស់ទេ។ ម្យ៉ាងវិញទៀតឆ្នាំនេះតម្លៃពងធ្លាក់ចុះខ្លាំងមែនទែន បើទូទាត់ថ្លៃចំណី និងកម្មករចំណេញតិចបំផុត។
ដូច្នេះលោកស្រីបានស្នើសុំឲ្យមន្ទីរកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំពងទាពីក្រៅប្រទេសចូល ដើម្បីឲ្យពងទាក្នុងស្រុកមានតម្លៃខ្ពស់ឡើងវិញ ម្យ៉ាងវិញទៀតរាល់ពូជទាដែលនាំចូលពីប្រទេសថៃមក សូមឲ្យជួយសម្រួលបន្ធូរបន្ថយពន្ធផងដែ៕
Posted in: ព័ត៌មានសេដកិច្ច
ជាមួយគ្នានេះ នៅការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២០ ដែលសល់ប៉ុន្មានថ្ងៃទៀតនោះ លោកអគ្គនាយករំពឹងថា អគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចបានតាមផែនការ។
ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន ក្នុងកម្មវិធីពិសេសស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាព ព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» លោក គង់ វិបុល បានឲ្យដឹងថា «គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារទទួលបាន ៩៤.៦៣ភាគរយនៃផែនការ គិតជាតួលេខបានចំនួន ២,៦៩៧លានដុល្លារសហរដ្ឋអាមេរិក ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័ត [ច្បាប់បង្កើតមុនការរីករាលដាលនៃជំងឺកូវីដ១៩] តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លារ»។
លោកបានបន្ថែមថា ក្នុងឆ្នាំ២០២០នេះ ទោះបីជាស្ថិតក្នុងពេលមានជំងឺកូវីដ១៩ក្ដី តែឥទ្ធិពលក្នុងឆ្នាំ២០១៩ ដែលអាជីវករ អាជីវកម្ម និងសហគ្រាសមួយចំនួន រកទទួលទានមានផលចំណេញក្នុងឆ្នាំ២០១៩ច្រើន និងត្រូវដាក់លិខិតប្រកាស ក្នុងឆ្នាំ២០២០នេះ។ ប្រសិនបើមើលចំណូលក្នុងខែនីមួយៗ ពន្ធដារទទួលបានចំណូលគ្រាន់បើនៅឡើយ កត្តាទាំងនេះហើយដែលធ្វើឲ្យ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលខ្ពស់ ដោយផ្អែកលើលទ្ធផលនៃការចំណេញ ក្នុងឆ្នាំ២០១៩ ជះឥទ្ធិពលក្នុងឆ្នាំ២០២០។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឲ្យបានចំនួន៧៨ភាគរយ នៃថវិកាក្នុងឆ្នាំ២០២០នេះ ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ ការថយចុះនេះដោយសារតែ រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងឆ្នាំនេះ ដែលអាចជះឥទ្ធិពលរហូតដល់៣-៥ឆ្នាំយ៉ាតិច គិតតាមច្បាប់ពន្ធដារ អ្នករកស៊ីខាតក្នុងឆ្នាំនេះ អាចនឹងយោងខាតក្នុងរយៈពេល៥ឆ្នាំ ដូច្នេះបានជាការព្យាករណ៍ក្នុងឆ្នាំ២០២១ មានការថយចុះជាងឆ្នាំ២០២០នេះ។
លោកបន្ថែមថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរកឲ្យបានចំណូល ឲ្យបានចំនួន ២,២៧១លានដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ តែទោះបីជាធ្លាក់ចុះក្តី ក៏ពិបាកក្នុងការទទួលបាន ព្រោះមានការប៉ះពាល់ច្រើន ជាក់ស្ដែងក្នុងខេត្តសៀមរាប វិស័យទេសចរណ៍ថយចុះស្ទើរតែ៩៥ភាគរយ ដែលប៉ះពាល់ធ្ងន់ធ្ងរ ហើយក្នុងឆ្នាំ២០២១នេះ ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលដោយច្បាប់កំណត់ ចាត់ទុកជាជោគជ័យមួយដ៏ធំធេងមួយ។
សូមជម្រាបថា នៅឆ្នាំ២០១៩ កន្លងទៅអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ២,៨១៩ លានដុលល្លារ៕
Posted in: ព័ត៌មានសេដកិច្ច

លោក Legen Cinema តំណាងអាជីវកម្មផ្សារទំនើបព្រីនស៍ម៉ល មានប្រសាសន៍ថា នេះជាគម្រោងមជ្ឈមណ្ឌលទិញទំនិញខ្នាតធំមានមុខងារចម្រុះ មានទំនិញម៉ាកល្បីៗ ។ ព្រីនស៍ហ័នយូ រៀលអ៊ីស្ទេត ជាកាដូរសម្រាប់ខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ។ ព្រីនស៍ម៉ល មានប្រតិបត្តិការលើដី ៥ម៉ឺនម៉ែត្រក្រឡា មានទំនិញម៉ាកល្បីៗជាង ១២០ហាង ចំណតរថយន្តជាង ១.២០០កន្លែង ផ្ដល់ឱ្យអ្នកប្រើប្រាស់នៅខេត្តព្រះសីហនុនូវបទពិសោធន៍ នៃការទិញទំនិញបែបកម្សាន្ត បែបចម្រុះពេញលេញ បម្រើសេវាកម្ម បម្រើអតិថិជន ។ ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទីក្រុងទទួលភ្ញៀវ និងមានមុខងារចម្រុះ ” ទីក្រុងនៃការរស់នៅចន្លោះទី៣ ជាកន្លែងទំនាក់ទំនងសង្គមជម្រើសដំបូង” សម្រាប់យុវជនខេត្តព្រះសីហនុ តាមរយៈពហុមុខងារ និងប្រតិបត្តិការជំនាញក្លាយជាតំបន់ពាណិជ្ជកម្មថ្មីនៃខេត្តព្រះសីហនុ ។ ព្រីនស៍ម៉ល ប្រជុំទៅដោយអាជីវកម្មធំៗចំនួន៥ រួមមាន៖ -ទំនិញលក់រាយទាន់សម័យលំដាប់អន្តរជាតិ – អាហារឆ្ងាញ់លំដាប់ពិភពលោក -ការកម្សាន្តលំដាប់ខ្ពស់ -ការសាកល្បងលក្ខណៈគ្រួសារ និងរបស់ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ ។
លោក Zhang Rui Jun តំណាង Prince Mall មានប្រសាសន៍ថា ដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនព្រីនស៍ហ័នយូ រៀលអ៊ីស្ទេតគ្រុប ជាមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះដំបូងបង្អស់នៅខេត្តព្រះសីហនុ ។ ការបើកសម្ពោធសាកល្បងថ្ងៃនេះ គឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ។ នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាល ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឱ្យខេត្តព្រះសីហនុទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលបង់ពន្ធជូនរដ្ឋ ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តលោកមានសេចក្តីរីករាយក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។ ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគគិនចិនយ៉ាងច្រើនមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ ភាពរីកចម្រើនលើវិស័យទាំងនេះបានចូលរួមចំណែកដល់កំណើនចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ លើសពីនេះធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ។
លោកអភិបាលរងខេត្តបានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ម៉ល ដែលវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co., Ltd កំពុងបណ្ដាក់ទុនលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។ នេះគឺជាសកម្មភាពមួយបង្ហាញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ។ រដ្ឋបាលខេត្តបាននិងកំពុងខិតខំបន្តលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការកសាងផ្លូវក្រុង ផ្លូវប្របឆ្នេរសមុទ្រ ពិសេសផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយរៀបចំទំនើបកម្ម សុវត្ថិភាព បរិស្ថាន និងសោភណ ភាព ។ ក្នុងស្ថានការណ៍ពិភពលោកកំពុងជួបនឹងវិបត្តិជំងឺកូវីដ-១៩(Covid-19) រដ្ឋបាលខេត្ត បានចាត់ចែងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល អនុវត្តន៍យ៉ាងម៉ឺងម៉ាត់លើវិធានការធ្វើ ចក្តាឡឺស័ក ចំពោះអ្នកដំណើរបរទេស តាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដោយតម្រូវឱ្យពួកគេស្នាក់នៅទីកន្លែងដែលរដ្ឋបាលខេត្តបានរៀបចំ និងតម្រូវឱ្យយកសំណាក់ ធ្វើតេស្តរកមេរោគ Covid-១៩ ចំនួន ២លើកសម្រាប់អ្នកដំណើរម្នាក់ ។ ដូច្នេះភ្ញៀវទេសចរ អាជីវករ ពាណិជ្ជករ ត្រូវចូលរួមអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ។
ក្នុងឱកាសនោះលោក គង់ វិតាណ: ក៏បានផ្ដល់អនុសាសន៍ ៤ចំណុច ដូចជា ១.អគារពាណិជ្ជកម្មព្រីនស៍ម៉ល បានបន្តការសាងសង់រហូតបញ្ចប់ក្នុងស្ថានភាពដែលពិភពលោករងផលប៉ះពាល់នឹងជំងឺកូវីដ-១៩ ។ ២.គោលបំណងរបស់រាជរដ្ឋាភិបាល ចង់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ។ ៣. ព្រីនស៍ម៉ល ជាបណ្តុំអាជីវកម្មធំចំនួន៥ សម្រាប់អ្នកទេសចរ វិនិយោគ មានទំនិញ ហាងអាហារ និងកន្លែងកម្សាន្តជាដើម ។ ៤.រដ្ឋបាលខេត្តសូមគាំទ្រលើកទឹកចិត្តឱ្យក្រុមហ៊ុនព្រីនស៍ វិនិយោគលើទឹកដីខេត្តព្រះសីហនុ ប្រកបដោយជោគជ័យបន្តទៀត ៕


Posted in: ព័ត៌មានសេដកិច្ច

