សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពខ.ភ.ម ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ និងទី៥

ចំនួនអ្នកទស្សនា: Views


ក្រសួងការពារជាតិកំពុងត្រៀមលក្ខណៈរៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ រយៈពេលពេញមួយថ្ងៃគឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមវត្តមានជាគណៈអធិបតីបើកសិក្ខាសាលាពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការអញ្ជើញជាគណៈអធិបតីបិទសិក្ខាសាលាពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

       ក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលដែលបាន រៀបចំនៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល បានមានប្រសាសន៍ថា៖ សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ និងទី៥​ នឹងត្រូវរៀបចំឡើងក្រោមទិសស្លោក «សមរភូមិក្រោយជួយសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»។​

       លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានចាត់ទុកការងារចងសម្ព័ន្ធមេត្រីភាព គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងវិធានការជាយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់។ ម្យ៉ាងទៀតសិក្ខាសាលានេះ ក៏ជាឱកាសល្អមួយសម្រាប់កងយោធពលខេមរភូមិ សំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី តំណាងស្ថាប័ន អង្គភាពរបស់រដ្ឋ និងវិស័យឯកជន សប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសចំពោះដៃគូសម្ព័ន្ធមេត្រីភាព ដែលជានិច្ចកាលនៅតែបន្តយកចិត្តទុកដាក់ ចូលរួមសហការជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ បង្ហាញឱ្យឃើញពីស្មារតីសាមគ្គីជាតិរឹងមាំ ក្នុងគ្រប់កាលៈទេសៈ។

       ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានតាមដានស្តាប់មតិយោបល់ និងដោះស្រាយសំណូមពរនានា ដែលបានលើកឡើងក្នុងកិច្ចប្រជុំ ពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាព កងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ជាតំណាងមកពីស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងយោធភូមិភាគ កងពល និងបានដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែងដល់ស្ថាប័ន អង្គភាពជំនាញ ដើម្បីររៀបចំកិច្ចដំណើរការសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជា មួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នាពេលខាងមុខនេះ អោយទទួលបានជោគជ័យតាមការគ្រោងទុក ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes