សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យឌីជីថល នៅអនុវិទ្យាល័យបន្ទាយមានឫទ្ធិ ក្នុងខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធបណ្ណាល័យឌីជីថល នៅអនុវិទ្យាល័យ បន្ទាយមានឫទ្ធិ ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព មានភាពបត់បែន ឆ្លើយតបទៅនឹងបរិវត្តកម្មឌីជីថល។

ពិធីសម្ពោធនេះបានធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាង​ដៃគូអភិវឌ្ឍន៍អង្គការ Action Education និងកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) តំណាងរដ្ឋបាលស្រុកស្វាយចេក អូរជ្រៅ និងថ្មពួក គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

នាឱកាសនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ រួមទាំងប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ បានបន្តពិនិត្យបណ្ណាល័យឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសាលារៀន សកម្មភាពរៀន និងបង្រៀននៅតាមថ្នាក់រៀន ព្រមទាំងនាំយកនូវអំណោយរបស់អង្គការ Aide et Action ប្រគល់ជូនដល់នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀនចំនួន ៥ នៅក្នុងភូមិរង់ចាំ ដែលក្នុងនោះរួមមាន៖ កង់ចំនួន៧២ កុំព្យូទ័រ សម្ភារៈកីឡា សៀវភៅបណ្ណាល័យ គ្រាប់ពូជ និងគ្រឿងឧបភោគបរិភោគ។

សូមបញ្ជាក់ថា បណ្ណាល័យឌីជីថល (Digital Library) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរ និងលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព មានភាពបត់បែន ឆ្លើយតបទៅនឹងបរិវត្តកម្មឌីជីថល ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រកំណែទម្រង់ការអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes