skip to main | skip to sidebar
mcntvonline.com.kh
  • Home
  • ព័ត៌មានជាតិ
    • Internet
    • Market
    • Stock
  • ព័ត៌មានអន្តរជាតិ
    • Dvd
    • Games
    • Software
      • Office
  • ព័័័័័័ត៌មានសេដ្ឋកិច្ច
    • Child Category 1
      • Sub Child Category 1
      • Sub Child Category 2
      • Sub Child Category 3
    • Child Category 2
    • Child Category 3
    • Child Category 4
  • សន្តិសុខសង្គម
  • សុខភាព
    • Childcare
    • Doctors
  • ទេសចរណ៍
  • ព័ត៌មានវិទ្យា
  • ការកំសាន្ត
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131



 

Popular Posts

  • អភិបាលខេត្តសៀមរាប ណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
    ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដា...
  • រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអង្គការយូនីសេហ្វ រៀបចំព្រឹត្តិការណ៍ «រត់ដើម្បីសន្តិភាព និងរត់ដើម្បីកុមារ» នៅរមណីយដ្ឋានប្រាសាទកោះកេរ
    (ព្រះវិហារ)៖ ដើម្បីចូលរួមអបអរសាទរទិវាកុមារសកលលើកទី៧៦ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយមូលនិធិកុមាររបស...
  • ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ!
    (ភ្នំពេញ)៖ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុ...
  • អាស៊ានបូកបី (ចិន-ជប៉ុន-កូរ៉េ) អនុម័តផែនការការងារទេសចរណ៍ ឆ្នាំ២០២៦-២០៣០
    (ហ្វីលីពីន)៖  លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុ...
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣
    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនា...
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារ ជាមួយទូតឡាវថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន
    ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្ស...
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា កោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំ...
  • សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្...
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម និងពិភាក្សាការងារ
    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Rabab Fatima អគ្គលេខា...
  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមរំលឹកឡើងវិញ ការបើកបរមិនគោរពច្បាប់ ជាពិសេសបើកបរស្ថិតក្រោមស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង»
    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរំលឹកឡើងវិញ អំពីបទបញ្ជារបស់សម្តេចឱ្យអន...

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣ខ្សែ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេតត្បូងឃ្មុំ និងក្រចេះ

ចំនួនអ្នកទស្សនា: Views
ចែករំលែកអត្ថបទនេះ
f Facebook ✈ Telegram ☏ WhatsApp
Tuesday, August 25, 2026 mcntvonline No comments
Email This BlogThis! Share to X Share to Facebook

(ក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

ពិធីសម្ពោធសមិទ្ធផលដែលជាសរសៃឈាមដ៏សំខាន់សម្រាប់តភ្ជាប់ខេត្តភាគឦសាននាព្រឹកថ្ងៃនេះ ត្រូវបាន​ប្រា​រព្ធ​ឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹក​នាំ​បណ្តាខេត្តភាគឦសាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះ​ករ។

ផ្លូវ៣ខ្សែដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ រួមមានកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវលេខ៣៧៧ និងផ្លូវលេខ​៣៧៧អេ។ ផ្លូវទាំង៣ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា​ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ តំណាងសម្តេចតេជោ ហ៊ុន សែន។

ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវជាតិលេខ​៧៣៖ មានប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ មានចំណុចចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំ​ស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ចំណុចបញ្ចប់នៃស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ត្បូងឃ្មុំ-ក្រចេះ) ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៥សង់ទីម៉ែត្រ មានទទឹងពី ១០ម៉ែត្រ រហូត​ដល់ ១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លងនៅក ទីប្រជុំជន) និងទទឹងពី ១៥ម៉ែត្រ រហូតដល់ ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤​គន្លង នៅក្នុងទីប្រជុំជន)។

ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មាន​ប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់​ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៥៩៣​គីឡូ​ម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ផ្លូវខេត្តទាំង ២ខ្សែនេះ ត្រូវបានស្ថាបនាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទ ផ្លូវក្រាលកៅស៊ូ AC មាន​កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក មានកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៨ម៉ែត្រ រហូត​ដល់ ១១ម៉ែត្រ សម្រាប់ការធ្វើចរាចរណ៍ ២គន្លងទៅ-មក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែង​សរុប ៤១៣ម៉ែត (នៅលើផ្លូវខេត្តលេខ៣៧៧) និងការជួសជុលកែលម្អស្ពានចាស់ចំនួន ៣កន្លែង។

គម្រោងនេះ ក៏បានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញាចរា​ចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

កំណាត់ផ្លូវទាំង ៣ខ្សែនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួន ២ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាង​សង់​​ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយបានប្រើប្រាស់រយៈពេលសាង​សង់​ចំនួន ២១ខែ និងរយៈពេលថែទាំចំនួន ៥០ខែដូចគ្នា។

ចំពោះថវិកាសាងសង់វិញ ផ្លូវទាំង ៣ខ្សែនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បាន​ចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A បានចំណាយ​ថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។

តាមចក្ខុវិស័យក្នុងការអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខ្សែផ្លូវទាំង ៣ខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធ​សាស្ត្រ​ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវនានា រួមមានដូចជា កំណាត់ផ្លូវជាតិ​លេខ​៧៣ បានតភ្ជាប់ជាមួយផ្លូវជាតិលេខ៧ (ត្រង់បំបែកបំធាតុ) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម និងទិសដៅរាជ​ធានី​ភ្នំពេញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១C ឆ្ពោះទៅ កាន់ស្រុកស្ទឹងត្រង់ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន និងតំបន់ព្រំដែនកម្ពុជា។

ចំពោះផ្លូវខេត្ត លេខ៣៧៧ បានតភ្ជាប់ចាប់ពីទីប្រជុំជនក្នុងក្រុងខេត្តក្រចេះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្ម​ជាតិព្រែកកាំពី និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រវិហារសសរ១០០ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ។

ចំណែកឯផ្លូវខេត្តលេខ៣៧៧A បានតភ្ជាប់ពីទីប្រជុំជនផ្សារសណ្តាន់ទៅដល់ផ្លូវជាតិលេខ៧ ដែល ជាផ្លូវអាស៊ាន​ហាយវេលេខ១១ ក្នុងទិសដៅទៅកាន់ខេត្តនៅភូមិភាគឦសាន រួមមានដូចជា ខេត្ត ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី នៃប្រទសកម្ពុជា។

ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌទ្រោម និងខូច​ខាត​របស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើង នៅរៀងរាល់រដូវវស្សា។

នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និង​សង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួល​ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សា នុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់​រមណីយ​ដ្ឋាន​នានានៅក្នុង ទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា៕

Posted in: ព័ត៌មានជាតិ
Newer Post Older Post Home

0 Comments:

Post a Comment



















Archives

  • ▼  2026 (463)
    • ►  October (8)
    • ►  September (52)
    • ▼  August (52)
      • អភិបាលខេត្តកំពត ជំរុញការថែរក្សា និងដាំដើមត្នោតបន្ថ...
      • រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំដំណើរទស្សនកិច្ចសិក្សាជូ...
      • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សន្តិភាព និងការអភិ...
      • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូសន...
      • ជំនួបជាមួយសម្តេចមហាបវរធិបតី, គណៈ​ប្រតិភូ​សមាជិកសភា...
      • ក្រុម (AOT KH HOM) ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងត្...
      • អភិបាលខេត្តឧត្តរមានជ័យ ចាត់ទុកទស្សនកិច្ចរដ្ឋមន្ត្រ...
      • កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវ ជិត២០០នាក់ ចេញទៅបំពេ...
      • ខេត្តប៉ៃលិន ដាំដើមឈើចម្រុះជាង ២ពាន់ដើម ដើម្បីអបអរស...
      • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សម្ពោធដាក់ឱ...
      • ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹ...
      • ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម...
      • អភិបាលខេត្តតាកែវ អំពាវនាវបញ្ឈប់ការនេសាទខុសច្បាប់ ដ...
      • ទីប្រមូលផ្ដុំនៃជនបរទេសប្រកបដោយភាពអាថ៌កំបាំងតើពួកគេ...
      • អភិបាលខេត្តបាត់ដំបង ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ...
      • ឯកឧត្តម ទិត សុធា ៖ ការតម្រង់ទិសសម្រាប់ត្រៀមខ្លួនបន...
      • អភិបាលខេត្តតាកែវ ប្រគល់ផ្ទះអំណោយសម្ដេចតេជោ ជូនអតីត...
      • ក្រុម AOT ចុះពិនិត្យទីតាំងពលរដ្ឋស៊ីវិលខ្មែរ នៅភូមិ...
      • ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអនុវត្តប្រកាស...
      • ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ភាពលឿនមិនអាចបំ...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ...
      • ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី សម្ពោធ «វិមានស...
      • ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ អាហារ...
      • ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជ...
      • ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ចុះពិនិត្យវឌ្ឍនភាព...
      • អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រ...
      • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការអះអាងរបស់យោធាថៃថា «វា...
      • អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើមបើកការដ្ឋានសាងសង់វេទិក...
      • លោក Elon Musk ពង្រីកដែនផ្កាយរណប! Starlink ចាប់ផ្តើ...
      • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន...
      • កិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម...
      • ឯកឧត្ដម ឃួង ស្រេង ជំរុញដល់អាជ្ញាធរខណ្ឌ សង្កាត់ ត្រ...
      • សម្តេចធិបតី អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធដាក់...
      • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រកាស...
      • រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបសមាគមមូលនិធិអភិរក្...
      • ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច...
      • អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមស...
      • រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំគណៈមេប្រយោគទូទាំងប្រទ...
      • អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យអគារ បន្ទប់ និ...
      • ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ភាពជោគជ័យរបស់អាស៊ា...
      • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជ...
      • រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិប្រយុទ...
      • អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរត្រូវនៅឱ្យកៀកប្រជា...
      • អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួស...
      • ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ...
      • រដ្ឋមន្រ្តីក្រសួងសាធារណការ បានទទួលជួបពិភាក្សាការងា...
      • រដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រៀមអនុវត្តគម្រោងកែលម្អស...
      • អភិបាលខេត្តបាត់ដំបង ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស...
      • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្...
      • អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ន...
      • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងបន្ទាន់ជុំវ...
      • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកប័ណ្ណកម្មសិទ...
    • ►  July (54)
    • ►  June (52)
    • ►  May (53)
    • ►  April (42)
    • ►  March (52)
    • ►  February (46)
    • ►  January (52)
  • ►  2025 (49)
    • ►  December (48)
    • ►  November (1)
  • ►  2023 (4)
    • ►  December (4)
  • ►  2022 (90)
    • ►  September (3)
    • ►  June (9)
    • ►  May (26)
    • ►  April (26)
    • ►  March (23)
    • ►  January (3)
  • ►  2021 (470)
    • ►  November (8)
    • ►  October (26)
    • ►  September (26)
    • ►  August (27)
    • ►  July (43)
    • ►  June (55)
    • ►  May (62)
    • ►  April (55)
    • ►  March (60)
    • ►  February (47)
    • ►  January (61)
  • ►  2020 (221)
    • ►  December (37)
    • ►  November (51)
    • ►  October (67)
    • ►  September (56)
    • ►  July (10)

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
រក្សាសិទ្ធិ: © 2022 mcntvonline.com.kh | រចនាដោយ: WEBSITE
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes