(ខេត្តបន្ទាយមានជ័យ)អគារផ្ទះល្វែង 3 ជាន់ដ៏គួអោយសង្ស័យមួយកន្លែងដែលស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតតើមានអ្វីនៅខាងក្នុងអគារមួយនេះ បានជាមានសភាពស្ងប់ស្ងាត់ហាក់ដូចជាមានអាថ៌កំបាំងអ្វីម៉្យាង?តើមនុស្សនៅខាងក្នុងកំពុងពួនសង្ងំធ្វើអ្វី។
បើយោងតាមប្រភពបានបង្ហើបថាផ្ទះល្វែងដ៏គួរឱ្យសង្ស័យខាងលើនេះក្នុងរយៈពេល 2 ទៅ 3 ថ្ងៃគេឃើញមនុស្សដឹកជញ្ជូនទឹកសុទ្ធព្រមទាំងចំណីអាហារចូលអគារនឹងការមានប្រមូលកាកសំណង់សំរាមចេញនិងពុំមានឃើញមនុស្សចេញចូលដោយសេរីឡើយពោលគឺឃើញតែអ្នកដឹកជញ្ជូនទឹកសុទ្ធនិងគ្រឿងបរិភោគចូលនឹងប្រមូលកាកសំណល់ចេញប៉ុណ្ណោះរីឯខាងមុខផ្ទះត្រូវបានបិទទ្វារជិតនិងមានដាក់ប៉ាណូពណ៌ខ្មៅថាអាគារសម្រាប់ជួលហេតុដូច្នេះហើយទើបគេបានដាក់ការសង្ស័យថានៅក្នុងអគារដ៏ចម្លែកនេះអាចជាទីជម្រកនៃពួកឧក្រឹដ្ឋជនពួនសង្ងំប្រព្រឹត្តបទល្មើសស្គេមអនឡាញ។
បើទោះបីជាមានការសង្ស័យយ៉ាងនេះក្តី
អង្គភាពសារព័ត៌មានយើងមិនហ៊ានធ្វើការសន្មត់និងវិនិច្ឆ័យថាខាងក្នុងអគារនោះមានអ្វីឱ្យពិតប្រាកដនោះទេ!ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំទុកជាការជូនដំណឹងនិងផ្ដល់ព័ត៌មានដល់អជ្ញាធរនិងមន្ត្រីជំនាញដែលលោកមានសមត្ថកិច្ចអាចត្រួតពិនិត្យនិងអនុវត្តទៅតាមនីតិវិធី។
ទោះបីយ៉ាងនេះក្តីនៅព្រឹកថ្ងៃទី 22 ខែសីហាឆ្នាំ 2026មានបុរសម្នាក់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទថាខ្លួនឈ្មោះឆាត វុទ្ធីនិងបានអះអាងថាអាគារខាងលើគឺជាកម្មសិទ្ធិរបស់ខ្លួនដែលបានជួលទៅឲ្យជនបរទេសជាជនជាតិឥណ្ឌាដែលមានគ្នាចំនួន 23 នាក់ស្នាក់នៅ។នៅពេលភ្នាក់ងារយើងសួរថាតើជនបរទេសទាំងនោះស្នាក់នៅធ្វើកិច្ចការងារអ្វី? លោកឆាតវិទ្ទ្ធីបានត្រឹមបញ្ជាក់ថាលោកក៏មិនដឹងច្បាស់ដែរ។តែគ្រាន់តែដឹងថាគេមានច្បាប់ត្រឹមត្រូវហើយលោកក៏បានជូនដំណឹងទៅខាងផ្នែកប៉ូលីសអន្តោបប្រវេសន៍ដែរ ហើយថ្មីៗនេះលោកប្រាក់ប៉ូលីអភិបាលរងខេត្តបន្ទាយមានជ័យក៏បានដឹកនាំកម្លាំងចុះមកត្រួតពិនិត្យទីកន្លែងរបស់លោកដែរ។លោកបានបញ្ជាក់បន្ថែមថាទីតាំងអគារខាងលើនេះគឺលោកមានច្បាប់ឲ្យជនបរទេសថ្នាក់នៅត្រឹមត្រូវនិងបានបង់ពន្ធជូនរដ្ឋទៀតផង។
ទន្ទឹមនឹងនេះអង្គភាពយើងក៏បានធ្វើកាផ្តល់ព័ត៌មានអំពីអគារដ៏សង្ស័យខាងលើជូនទៅឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យដើម្បីជ្រាប ក៏ប៉ុន្តែឯកឧត្តមពុំបានបញ្ជាក់អ្វីច្រើនឡើយគ្រាន់តែឯកឧត្តមសរសេរសារតាមតេឡេក្រាមថាសុំទីតាំងនិងឆាតជាសំឡេងមកថាខ្ញុំបានប្រាប់គេរួចហើយ។
ជុំវិញទីតាំងអគារប្រមូលផ្ដុំដោយជនបរទេសស្នាក់នៅអង្គភាពសារព័ត៌មានយើងពុំបានដឹងថាគេបានអនុវត្តទៅតាមការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃត្រឹមត្រូវតាមផ្លូវច្បាប់កម្រិតណានោះទេ!ដោយសារក្រុមការងារយើងពុំបានទទួលឯកសារជាក់លាក់ពីម្ចាស់អាគារនោះឡើយ។
ប្រជាពលរដ្ឋទូទាំងប្រទេសមានការសារទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរអធិបតីហ៊ុនម៉ាណែនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅដែលបានអនុវត្តនិងបង្ក្រាបបទល្មើសឆបោកតាមអនឡាញស្គេនយ៉ាងមានប្រសិទ្ធភាពនិងបានចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធដើម្បីផ្ដន្ទាទោសនិងបញ្ជូនខ្លួនជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់អោយវិលត្រឡប់ទៅមាតុប្រទេសខ្លួន៕



Monday, August 24, 2026
mcntvonline







0 Comments:
Post a Comment