ឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្រ្តី ក៏ត្រូវគិតផងដែរអំពីការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ដើម្បីធ្វើឱ្យវដ្ត (Cycle) នៃការគ្រប់គ្រងមន្រ្តីរាជការកាន់តែមានលក្ខណៈពេញលេញ ដោយរាប់ចាប់តាំងពីការជ្រើសរើស, ការអភិវឌ្ឍសមត្ថភាព និងអាជីព, ការប្រគល់ការងារ, ការតែងតាំង, ការដំឡើងឋានៈ, ការផ្តល់ការលើកទឹកចិត្ត និងការដាក់វិន័យ រហូតដល់ការចូលនិវត្តន៍ និងក្រោយពេលចូលនិវត្តន៍។
បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ដោយមានចង្កោមមុខតំណែងធំៗចំនួនពីរ គឺ៖ មុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងមុខតំណែងវិជ្ជាជីវៈច្បាប់ ដើម្បីធានាដល់ការអនុវត្តមុខងារនីតិកម្ម, មុខងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងមុខងារកំណែទម្រង់ច្បាប់របស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាព និងអាចផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ ត្រូវគិតគូរអំពីកម្រិតនៃការបណ្តុះបណ្តាល, គុណវុឌ្ឍិ, បទពិសោធ, កម្រិតឋានៈ និងប្រាក់បំណាច់របស់មន្ត្រី ទាំងមុខតំណែងវិជ្ជាជីវៈឯកទេស និងមុខតំណែងវិជ្ជាជីវៈទូទៅ ហើយត្រូវគិតគូរធ្វើយ៉ាងណាឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ជាមួយមុខតំណែងគ្រប់គ្រង ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕



Tuesday, August 11, 2026
mcntvonline


Posted in:
0 Comments:
Post a Comment