សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនិងការជំរុញផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវីល័យ។

ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ សីហាឆ្នាំ២០២៦នេះ ខណៈឯកឧត្ដមនិងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧បស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានខឹងខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម អភិបាល បន្តថា បើទោះបីមានបញ្ហាជម្លោះជាមួយនិងប្រទេសថៃ ប៉ុន្តែវាមិនបានរំខាន ដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។

ឯកឧត្តម ឃួង ស្រេង បានណែនាំកងកម្លាំងមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវពង្រឹង កិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ខណៈដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញកំពុងរស់ក្នុងបែបស៊ីវិល័យ ដែលទាមទារឲ្យមន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានភាពស៊ីវីល័យ ដូច្នោះដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឲ្យបន្តពិនិត្យលើការងារ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ឱ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍របស់សម្ដេចបបរធិបតីហ៊ុនម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានបញ្ហាប្រឈម៣ ដែលយើងបាននិងកំពុងដោះស្រាយ នោះគឺបញ្ហាប្រឈមសំណល់រឹង  ជំនន់ទឹកភ្លៀងនិងការកកស្ទះចរាចរណ៍។កិច្ចការទាំងនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងដោះស្រាយទាំងការរៀបចំឲ្យមាន ខ្សែរត់រថយន្តក្រុងចាប់ពីច្រមុះជ្រូកចោមចៅតាមផ្លូវលេខ២១៧ ឆ្ពោះមកបេនឡាន សូរិយា។ ខ្សែរត់ថ្មីនេះ ទាមទារឲ្យមានការកំណត់ម៉ោង ពេលឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការទទួល សេវាដឹកជញ្ជូនរថយន្តក្រុង ខ្សែរត់ថ្មីនេះ។

ក្នុងកិច្ចប្រជុំនោះរឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ ចុះធ្វើការងារជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នៅតាមខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញ ដើម្បីជម្រុញឱ្យ (គ.ក.ស.ក) ខណ្ឌ សង្កាត់ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ ខណៈដែលនៅរាជធានីភ្នំពេញរបស់យើងបានជួយលើសកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅរាជធានីភ្នំពេញបានចំណាត់ថ្នាក់លេខ១៕

ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes