សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

បាត់ដំបង៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលមានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានវត្តមានចូលរួមពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ប្រធានគណៈទន្តពេទ្យកម្ពុជា ណែនាំដល់ទន្ដពេទ្យទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីធានាដល់ការបម្រើសេវាទន្តសាស្ត្រ ប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានថ្លែងថា គណៈទន្តពេទ្យកម្ពុជា មានកាតព្វកិច្ចរក្សាតម្លៃវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដានៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងភាពសុចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ របស់ទន្តពេទ្យ ពិសេសដើម្បីធានាបានថាប្រជាជនគ្រប់ៗរូប ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និងសុវត្ថិភាព។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា នាពេលថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានកត់សម្គាល់ឃើញថា អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រមួយចំនួន បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម យ៉ាងអាណាធិបតេយ្យ តាមរយៈបណ្ដាញសង្គម និងព្យាបាលលើសដែនកំណត់វិជ្ជាជីវៈ ធ្វើឱ្យមានការអាប់អោនដល់ឥស្សរភាព សេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈទន្តសាស្ត្រ ប្រាសចាកពីក្រមសីលធម៌ទន្តពេទ្យ ក៏ដូចជាផ្ទុយទៅនឹងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ស្ដីពីការលើកកម្ពស់យេនឌ័រ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ និងលោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ស្ដីពីការលើកកម្ពស់យេនឌ័រ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។

វេទិការតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងសមភាពយេនឌ័រក្នុងបរិបទបរិវត្តកម្មឌីជីថល។

សូមជម្រាបជូនថា ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្ដិបណ្ឌត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំវេទិការតុមូល ស្ដីពីការលើកកម្ពស់យេនឌ័រ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដោយបានចាត់ទុកស្ដ្រីថា «ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_668.html

កម្ពុជារៀបចំពិធីប្រុងពាលី មុនចាប់ផ្តើមរៀបចំទីតាំងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងពរជ័យ មុនចាប់ផ្តើមការរៀបចំទីតាំងកម្មវិធី «ភូមិហ្វ្រង់កូហ្វូនី» នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពិធីប្រុងពាលីនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងសុំសេចក្តីសុខ និងសេចក្តីចម្រើន ដើម្បីឱ្យដំណើរការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ជាមួយគ្នានេះ ពិធីក៏បានបង្ហាញពីការលើកតម្កើង និងការគោរពចំពោះប្រពៃណី ទំនៀមទម្លាប់ និងតម្លៃវប្បធម៌ជាតិខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាសម្រាប់ផ្សារភ្ជាប់វប្បធម៌ ភាសា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/blog-post_771.html

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ

ចំនួនអ្នកទស្សនា: Views

រសៀលថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៦ នេះលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជួបសំណេះសំណាលជាមួយសិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសាធារណរដ្ឋប្រជាមានិតឡាវ។

អ្នកដំណើរ​លើនាវាទេសចរណ៍ Odyssey ឈប់សំចតនៅកម្ពុជាដើម្បីបន្តដំណើរតាមផ្លូវផ្សេង​ ក្រោយនាវាអស់ថវិកា​ដោយសារ​តម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់​

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ភ្ញៀសទេសចរណ៍បរទេស​រាប់រយនាក់ដែលរស់នៅអចិន្ត្រៃយ៍នៅលើនាវាទេសចរណ៍មួយគ្រឿង​ ត្រូវបានចុះពីលើនាវាមួយគ្រឿងឈ្មោះ ឈ្មោះ Villa Vie Odyssey ក្នុងប្រទេសកម្ពុជានៅ​សប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិករនាវាបានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យដំណើរការនាវានេះមានតម្លៃថ្លៃហួសហេតុ ហើយ​​ក្រុម​ហ៊ុន​អស់​ថវិការដើម្បី​ដំណើរ​ការ​ដូច្នេះ​ភ្ញៀសទេសចរទាំងអស់ត្រូវចុះនៅប្រទេស​កម្ពុជា​ដើម្បីបន្តដំណើររបស់ខ្លួន​។

ក្រសួងការងារ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "គោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ" ​ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង​មានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត​។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុព័ន្ធការងារអមស្ថានទូតប្រចាំប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ សមាគមនិយោជក ទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេស សហជីព អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សេង សក្តា បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល ព្រមទាំងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ណែនាំដែលកំណត់យន្តការត្រៀមបង្ការ ការពារ ឆ្លើយតបបន្ទាន់ និងផ្តល់ជំនួយដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងពេលមានវិបត្តិ ដូចជា ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធ ព្រមទាំងការគាំទ្រក្រោយពេលមានវិបត្តិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំគោលការណ៍ណែនាំនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ ក្នុងការត្រៀមខ្លួន និងចាត់វិធានការឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញកិច្ចសហការរវាងក្រសួង-ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបាន​ការការពារ និងជំនួយចាំបាច់ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ​ដែលទៅធ្វើការនៅក្រៅប្រទេស តាមរយៈការដាក់ចេញ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ជាមួយគ្នានេះ ឯកឧត្តម​បានណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិភាក្សា និងផ្តល់ធាតុចូល ព្រមទាំងអនុសាសន៍ដោយផ្អែកលើជំនាញ និងបទពិសោធរៀងៗខ្លួន ដើម្បីរួមចំណែករៀបចំគោលការណ៍ណែនាំនេះឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងអាចយកទៅអនុវត្តបានជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោក អែនទ្រា បឺក (Andreas Berg) ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការ IOM ប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រ និងការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំ និងជំរុញការអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាព។ កិច្ចសហការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពមានវិបត្តិ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបានការការពារ និងជំនួយចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសុវត្ថិភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ​៕

ប្រភព៖ https://all-news-friends.blogspot.com/2026/10/iom.html

(ភ្នំពេញ)៖ លោក សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «គោលការណ៍ណែនាំ ស្តីពី ការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ» ​ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និង​មានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត​។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុព័ន្ធការងារអមស្ថានទូតប្រចាំប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ សមាគមនិយោជក ទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេស សហជីព អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

ថ្លែងក្នុងឱកាសនេះ លោក សេង សក្តា បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល ព្រមទាំងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ណែនាំដែលកំណត់យន្តការត្រៀមបង្ការ ការពារ ឆ្លើយតបបន្ទាន់ និងផ្តល់ជំនួយដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងពេលមានវិបត្តិ ដូចជា ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធ ព្រមទាំងការគាំទ្រក្រោយពេលមានវិបត្តិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំគោលការណ៍ណែនាំនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ ក្នុងការត្រៀមខ្លួន និងចាត់វិធានការឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញកិច្ចសហការរវាងក្រសួង-ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបាន​ការការពារ និងជំនួយចាំបាច់ប្រកបដោយប្រសិទ្ធភាព។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរ​ដែលទៅធ្វើការនៅក្រៅប្រទេស តាមរយៈការដាក់ចេញ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកបានណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិភាក្សា និងផ្តល់ធាតុចូល ព្រមទាំងអនុសាសន៍ដោយផ្អែកលើជំនាញ និងបទពិសោធរៀងៗខ្លួន ដើម្បីរួមចំណែករៀបចំគោលការណ៍ណែនាំនេះឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងអាចយកទៅអនុវត្តបានជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោក អែនទ្រា បឺក (Andreas Berg) ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការ IOM ប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រ និងការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំ និងជំរុញការអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាព។ កិច្ចសហការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពមានវិបត្តិ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបានការការពារ និងជំនួយចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសុវត្ថិភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ​៕

ប្រភព៖ https://pormeantvonline.blogspot.com/2026/10/iom.html

រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes