សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ បុណ្យវិសាខបូជាជាពិធីបុណ្យមួយ ដ៏មានសារៈ សំខាន់ បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅកម្ពុជានោះទេ

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ពិធីបុណ្យវិសាខ បូជាជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនាមិនថាតែនៅព្រះរាជាណាចក្រកម្ពុជានោះទេគឺពុទ្ធសាសនិកជនទូទាំងពិភពលោកបានប្រារព្ធពិធីបុណ្យនេះឡើងនៅថ្ងៃនេះ។ ការគូសបញ្ជាក់របស់សម្ដេចប្រធានរដ្ឋសភានេះ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ សម្តេច នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងថា ថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ជាពិធីបុណ្យវិសាខបូជា ដែលជា ពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា មិនថាតែនៅព្រះរាជាណា ចក្រ កម្ពុជានោះទេ។

សម្តេចប្រធានបន្តថា ថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ប្រារព្ធ ពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ដែលព្រះអង្គបានប្រសូត ត្រាស់ដឹង និងចូលនិព្វាន ចំថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែ ពិសាខ ដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។ សម្តេចពញាចក្រីបានថ្លែងបញ្ជាក់ថា "អង្គការសហប្រជាជាតិ បាន ប្រកាសទទួលស្គាល់ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ កាលពីថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ១៩៩៩។ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតរយៈពេលពីរឆ្នាំហើយ យើង មិនអាចរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះជាអធិកអធមដូចឆ្នាំមុនៗបាន"។

ជាមួយគ្នានោះដែរ សម្តេចប្រធានរដ្ឋសភាក៏សូមជនរួមជាតិបង្កើនការអនុវត្ត រាល់វិធាន ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសឡើយ ពីព្រោះយើង កំពុងស្ថិតនៅក្នុងដំណាក់កាលគំរាមកំហែងយ៉ាងខ្លាំងក្លានៅឡើយពីសត្រូវដែលគ្មានស្រមោលនោះ។ សូមបងប្អូនជនរួមជាតិបន្តអនុវត្តន៍តាមវិធានច្បាប់និងវិធានសុខាភិបាល ជាពិសេស “៣ ការពារ និង ៣ កុំ” ឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់ៗគ្នា។ សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់បន្ថែមថា "ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់ បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ប្រកប ដោយស្មារតីទទួលខុសត្រូវ ក្នុងការទប់ស្កាត់កុំឱ្យសង្គមជាតិយើងមានការឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរឡើង។

យើងអត់ធ្មត់ តស៊ូលំបាកទាំងអស់គ្នា នៅក្នុងរយៈពេលខ្លីដើម្បីសេចក្តី សុខរបស់យើងជារៀងរហូតដោយនៅក្នុងពេលឆាប់ៗនេះ យើងនឹងវិលទៅរកសកម្មភាពជា ធម្មតាឡើងវិញ"។ សម្តេចប្រធានបានថ្លែងអំណរគុណ និងការកោតសរសើរជាទីបំផុត ដល់ កិច្ច ខិតខំប្រឹងប្រែងគ្មានពេលសម្រាករបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅគ្រប់វិស័យ ទាំង កិច្ចការពារ ថែទាំ ព្យាបាលសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការរក្សាបាននូវសន្តិសុខ សណ្តាប់ ធ្នាប់សង្គម ព្រមទាំងងសកម្មភាពមនុស្សធម៌សព្វបែបយ៉ាង ដូចជាការផ្តល់ស្បៀងអាហារ ដល់ពលរដ្ឋក្នុងគ្រាលំបាកនេះ ប្រកបដោយស្មារតីជាតិ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរៀងៗខ្លួន។

សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងបន្ដថា ក្នុងឱកាសដ៏នក្ខត្តឬក្សថ្ងៃបុណ្យវិសាខ បូជានេះ សូមឱ្យប្រជាជាតិយើងបានរួចផុតពីជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ។ សម្ដេចក៏សូម ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងអស់ មានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ប៊ុនរិទ្ធ, សម្រួលផ្សាយ៖ sps-news

សេចក្តីណែនាំរាជរដ្ឋាភិបាល៖ អ្នកធ្វើដំណើរចេញពីតំបន់ផ្ទុះរាលដាលជំងឺកូវដ១៩ នឹងត្រូវធ្វើតេស្ដរហ័សនៅពេលធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តផ្សេងៗ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសេចក្ដីណែនាំថ្មីមួយនៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ដល់សិទ្ធិឲ្យធ្វើតេស្ដរកជំងឺកូវីដ១៩ ចំពោះអ្នកដែលចេញពីតំបន់ផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ពេលចង់ចូលទៅតាមបណ្ដាខេត្តផ្សេងៗ ហើយអភិបាលខេត្តសាមី ជាអ្នកទទួលបន្ទុកធ្វើតេស្ដអ្នកធ្វើដំណើរទាំងអស់នោះ នៅព្រំប្រទល់ខេត្តខ្លួនតែម្ដង។


* សម្រាប់ប្រជាពលរដ្ឋធម្មតាដែលចេញពីតំបន់ផ្ទុះជំងឺកូវីដ១៩ ឆ្លងកាន់ទៅតាមបណ្តាខេត្ត នឹងតម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ។ ប្រសិនបើលទ្ធផល «អវិជ្ជមាន» នឹងអនុញ្ញាតឲ្យទៅ (បានតែចំពោះអ្នកស្នាក់នៅក្រោម៧ថ្ងៃ) ប៉ុន្តែប្រសិនបុគ្គលនោះស្នាក់នៅលើសពី៧ថ្ងៃ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិនទើបអនុញ្ញាតឲ្យទៅ។


*** ទីតាំងដែលកំពុងស្ថិតនៅក្នុងតំបន់ផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩ មានដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងតំបន់មួយចំនួនទៀត។


ចំណុចទី៣ នៃសេចក្ដីណែនាំលេខ០២ សជណ ដែលបណ្ដាញព័ត៌មាន  ទទួលបានផ្លូវការបានពន្យល់យ៉ាងដូច្នេះថា៖


«សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវដ-១៩, គណៈអភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាករបស់អ្នកធ្វើដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព, ការអនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែង នៅក្នុងភូមិសាស្ត្រ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។


ដោយឡែក ចំពោះអ្នកធ្វើដំណើរដែលមានលិខិតបញ្ជាបេសកកម្ម របស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង១សប្តាហ៍) គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាកទៅវិភាគរហ័សរកមេរោគកូវីដ-១៩។ ក្នុងករណីដែលរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ គណៈអភិបាលខេត្តដោយសហការជាមួយ មន្ត្រីសុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។


ផ្ទុយទៅវិញ ក្នុងករណីដែលពុំរកឃើញវិជ្ជមានមេរោគកូវីដ-១៩ អ្នកធ្វើដំណើរនោះត្រូវបានអនុញ្ញាតឲ្យចូលទៅស្នាក់នៅ និងបំពេញការងារ

ដោយត្រូវជូនដំណឹងអំពីទីកន្លែងស្នាក់នៅដល់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព នៅក្នុងអំឡុងពេលដែលខ្លួនស្នាក់នៅ។


លទ្ធផលនៃការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្ត្រ នៃខេត្តមួយ មានសុពលភាពសម្រាប់ភូមិសាស្ត្រនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ»។


សូមជំរាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីណែនាំថ្មីមួយ ដើម្បីពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការអនុវត្តវិធានការនៅក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្ដារាជធានី-ខេត្ត។


សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីសម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមកិច្ច រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ឲ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យដំណើរការឡើងវិញនូវរមណីដ្ឋានទេសចរណ៍ នៅតាមបណ្ដាខេត្ត លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល និងតំបន់បិទខ្ទប់ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។







អាជ្ញាធរខេត្តកណ្ដាល សម្រេចកំណត់ទីតាំងបោះដុំបន្លែ ត្រី សាច់ ឆ្ងាយពីក្រុងតាខ្មៅ ៨គីឡូម៉ែត្រ នៅជិតបុរីសុភមង្គល ដើម្បីបញ្ចៀសហានិភ័យ

ចំនួនអ្នកទស្សនា: Views

 

(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចជ្រើសរើសយកទីតាំងមួយនៅតាមបណ្ដោយផ្លូវជាតិលេខ២១បេ ស្ថិតនៅសង្កាត់រកាខ្ពស់ ជាប់នឹងបុរីសុភមង្គល ដើម្បីធ្វើជាកន្លែងបោះដុំបន្លែ ត្រីសាច់ ដែលទីតាំងនេះ ស្ថិតនៅចង្ងាយប្រមាណជា៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាម៉ៅមក។

ការសម្រេចយ៉ាងដូច្នេះធ្វើឡើងភ្លាមៗនៅយប់នេះតែម្ដង ពោលគឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ខណដែលលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំការរៀបចំទីតាំងឲ្យបានសមរម្យ កិនបង្ហាប់ថ្ម ខ្សាច់ ឲ្យបានម៉ត់ល្អ រៀបចំសម្រួលទីតាំងសម្រាប់អ្នកចតឡានបន្លែកន្លែងផ្សេងឡានត្រីកន្លែងផ្សេង និងឡានសាច់កន្លែងផ្សេង ដើម្បីបញ្ចៀសការលក់គៀកៗគ្នា។

លោកអភិបាលរងខេត្តបន្តថា ដើម្បីធានាបានសុវត្ថិភាព និងទប់ស្កាត់មិនឥ្យមានការឆ្លងចូលសហគមន៍ អាជ្ញាធរបានសម្រេចចិត្តជ្រើសយកជម្រើស នៃការបំបែកទីតាំងលក់ដូរពីកីឡដ្ឋានខេត្តកណ្ដាល ដោយទុកទីតាំងនេះ សម្រាប់ជាទីផ្សារបោះដុំបន្លែ ត្រី សាច់ ដែលដឹកចេញពីស្រុកកោះធំ ស្រុកស្អាង ពីខាងវៀតណាមជាដើម ដើម្បីបញ្ចៀសពួកគាត់មិនឱ្យចូលក្នុងទីរួមក្រុង ដែលពោរពេញដោយមនុស្សច្រើននោះទេ។

លោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើរដល់បងប្អូនអាជីវករលក់រាយទាំងអស់ សូមមកយកបន្លែ ត្រី សាច់ របស់ម៉ូយខ្លួននៅទីតាំងដីឡូតិ៍ជិតបុរីសុភមង្គល តាមបណ្ដោយផ្លូវជាតិលេខ២១បេ ប្រមាណជាង ៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាម៉ៅមក។ ពិសេសបន្តអនុវត្តន៍តាមវិធានសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕



សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ សម្រាប់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក

ចំនួនអ្នកទស្សនា: Views

  

ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ឆ្នាំនេះ បានធ្វើឡើង ក្រោមប្រធានបទ «ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាព ទាំងអស់ដែលបាន និងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ទូលំទូលាយ នៅទូទាំងប្រទេស ពិសេសនៅតាមតំបន់ប្រឈមទីជនបទព្រៃភ្នំ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនិងទម្លាប់ប្រជាជន ក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចំលងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី ទស្សនាទានថ្មីនាសម័យ កាលវិបត្តិកូវីដ-១៩៕

ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន៖


រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ  រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាស ស្តីពី ការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ៕​

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

ក្រហម” ទាំងអស់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត បើមិនសហការ ត្រូវទទួលទោសតាមច្បាប់

ចំនួនអ្នកទស្សនា: Views

  


យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១២/២១ សណន ដែលបានចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហម” នៅរាជធានីភ្នំពេញ។

ក្នុងសេចក្តីណែនាំនេះដែរបានកំណត់អោយប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ “តំបន់ក្រហម” ទាំងអស់សូមទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត ទៅតាមទីតាំងដែលបានកំណត់ ហើយបើក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕



ប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ដែលចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ២៣នាក់

ចំនួនអ្នកទស្សនា: Views

  


សៀមរាប​៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមេសា ឆ្នាំ​២០២១ នេះ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ២៣​នាក់ ស្រី ៨​នាក់ ក្នុងនោះ​កុមារា ១​នាក់ កុមារី ០០​នាក់ មាន​ដូចខាងក្រោម​៖

1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ០០​នាក់ ស្រី ០០​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ៧​នាក់ ស្រី ៤​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 3- សម្រាប់​ច្រករបៀង​ម៉ាឡៃ​៖ ចំនួន ៧​នាក់ ស្រី ១​នាក់ កុមារា ១​នាក់ កុមារី ០០​នាក់​។ 4- សម្រាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​÷ ចំនួន ៨​នាក់ ស្រី ៣​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 5- ច្រក​ដូង ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​÷ ចំនួន ១​នាក់ ស្រី​ចំនួន ០០​នាក់ កុមារា​ចំនួន ០០​នាក់ កុមារី​ចំនួន ០០​នាក់​។ 6- ខេត្ត​ប៉ៃលិន ច្រក​ព្រំ​÷ ចំនួន ០០​នាក់ ប្រុស​ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ ។​

​សូមបញ្ជាក់​៖ ពួកគាត់​ទាំង ២៣​នាក់ ស្រី ៨​នាក់ ត្រូវបាន​ក្រុមការងារ​គ្រូពេទ្យ ប្រចាំការ​តាម​ច្រកព្រំដែន​នីមួយៗ ពិនិត្យ​សុខភាព​បឋម ឃើញ​មាន​សុខភាព​ធម្មតា ហើយ​ត្រូវបានធ្វើ​ការដឹកជញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀមរាប ក្នុងថ្ងៃនេះ​ទាំង​អ​សើ​ហើយ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ sps-news

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ចើញទៅចូលរួម កិច្ចប្រជុំមេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តមតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំក្រៅកម្មវិធីរបស់អាស៊ាននេះ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលមួយចំនួនទៀត។

តាមការគ្រោងទុកកិច្ចប្រជុំមេដឹកនាំអាស៊ាននេះ នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ សម្តេចតេជោ និងគណៈប្រតិភូ នឹងហោះត្រឡប់មកវិញទាំងយប់តែម្តង។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺជាកិច្ចប្រជុំចាំបាច់មួយដែលខានមិនបាន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ រំពឹងថានឹងពិភាក្សាផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីរួមមាន៖ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

ដោយឡែកសេចក្តីរាយការណ៍ព័ត៌មាននានា បានគូសបញ្ជាក់ថា កិច្ចប្រជុំមេដឹកនាំកំពូលរបស់អាស៊ាននាពេលនេះ នឹងពិភាក្សារកដំណោះស្រាយលើវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ដំណើរអញ្ជើញទៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ ដោយសារស្ថិតក្នុងកំលុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ និងគណៈប្រតិភូតម្រូវឱ្យអនុវត្តនូវវិធានការសុខាភិបាលជាច្រើន ដូចជាតម្រូវឱ្យយកសំណាកពិនិត្យជំងឺកូវីដ១៩ ចំនួនពីរដងមុនហោះចេញពីកម្ពុជា។ នៅពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវយកសំណាកបន្តទៀតពីមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ដើម្បីប្រាកដថា សម្តេច និងគណៈប្រតិភូមិនមានមេរោគកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា នៅពេលសម្តេចអញ្ជើញត្រឡប់ពីកិច្ចប្រជុំវិញ សម្តេច និងគណៈប្រតិភូ នឹងបន្តយកសំណាក ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។

ទាំងដំណើរអញ្ជើញទៅ និងត្រឡប់មកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំមិនឱ្យមានការជូនដំណើរ ឬទទួលដំណើរពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងជំងឺ៕

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្រសួងបានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជ្រាបថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅនោះ ហើយបរិមាណទំនិញលើឡាន មានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់ ដែលមានទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។

ជាមួយគ្នានោះប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ​ ដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយសំរបសំរួលការទិញ និងជញ្ជូនដាក់អោយដល់ផ្ទះ។

ចំពោះទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែងមាន៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី, ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម, ៣. ផ្សារត្រពាំងថ្លឹង, ៤. ផ្សារឯករាជ្យ, ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។

ទន្ទឹមនេះ មន្រ្តីក.ប.ប ក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។

សូមទំនាក់ទំនងលេខទូរស័ព្ទ៖

១. 010248701 ចំណាប់

២. 017251724 សុខ នាង

៣. 078450550 ភា រុណ

៤. 093 937877 ណែត ម៉ូនីកា

៥. 077 74 41 11 កៅ ស៊ីថា

៦. 012 93 40 88 សែស សុធី

ដោយ៖ កន ចំណាន, ប្រភព៖ ទទក

អភិបាលខេត្តព្រះសីហនុ ផ្អាកការលក់ដូរបណ្ដោះអាសន្នក្នុងផ្សារពាណិជ្ជកម្ម រយៈពេល១៤ថ្ងៃ

ចំនួនអ្នកទស្សនា: Views

 (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មលក់ដូរ នៅក្នុងផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន  ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវឲ្យអាជីវករលក់ដូរនៅក្នុងផ្សារពាណិជ្ជកម្មទាំងអស់ ត្រូវទៅយកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩។

ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាល នឹងបន្ដចុះយកវត្ថុសំណាក់ពីអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីវិភាគរកមេរោគកូវីដ១៩ ដូចនេះសូមអាជីវករ និងអ្នកពាក់ព័ន្ធទៅចុះឈ្មោះជាមួយក្រុមការងារដែលកំពុងដំណើរការស្រង់ឈ្មោះ។ ក្នុងករណីខកខានមិនបានផ្ដល់វត្ថុសំណាក ត្រូវតែទៅផ្ដល់នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធត្រូវតែធ្វើចត្ដាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្រោយពេលផ្ដល់វត្ថុសំណាករួច និងរង់ចាំរហូតដល់ទទួលបានលទ្ធផលបញ្ជាក់ អវិជ្ជមានលើកទី២ ពីមន្ទីរសុខាភិបាលខេត្តទើបបញ្ចប់ការធ្វើចត្តាឡីស័ក ហើយអាចបន្ដការលក់ដូរបាន៕



សម្តេចតេជោណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ជួយផ្គត់ផ្គង់ស្បៀងនៅតាមទីវត្តអារាម

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ជួយផ្គត់ផ្គង់ស្បៀងនៅតាមទីវត្តអារាម ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ។

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ តាមរយៈ សារសំឡេងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩នេះ មិនមានប្រជាជនណាទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចចេញនិមន្តទៅបិណ្ឌបាត្របាននោះឡើយ ដែលនេះអាចនាំ ឱ្យព្រះសង្ឃដាច់ចង្ហាន់។

សម្តេចតេជោបានស្នើសុំឯកឧត្តម អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងអភិបាលខេត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះព្រះសង្ឃ សាមណៈសិស្សនិងនិស្សិត ដែលស្នាក់នៅតាមទីអារាមនានាសម្រាប់ការរៀនសូត្រ ក្នុងពេលបិទខ្ទប់ ដោយត្រូវផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃផងដែរ ។

សំឡេង«ខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល និងអភិបាលនៅខេត្ត គ្រប់ទីកន្លែងទាំងអស់ សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ នៅក្នុងពេលនៃការបិទខ្ទប់ គ្មានប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះព្រះសង្ឃក៏នឹងត្រូវដាច់ចង្ហាន់ ដូច្នេះសូមឱ្យរាជធានីនិងខេត្តយកចិត្តទុកដាក់ទៅលើព្រះសង្ឃ ទៅលើការលំបាកដែល មិនអាចចេញបិណ្ឌបាត្របាននៅកន្លែងបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលប្រជាជនមិនអាចចេញ ពីផ្ទះទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចបិណ្ឌបាត្របាន នេះជាកិច្ចការដែលយើងត្រូវគិត ។ ក្រៅពីរាជធានីភ្នំពេញនិងខេត្តកណ្តាល ក៏មានខេត្តដទៃទៀតដែលត្រូវយកចិត្តទុកដាក់ទីអារាមនានា ដែលមានព្រះសង្ឃ មានសាមណសិស្សនិងនិស្សិត ដែលស្នាក់នៅសម្រាប់ការរៀនសូត្រ» ៕ 

តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងអភិបាលខេត្ត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការនៅតាមគោលដៅក្រុង-ស្រុកដែលជាប់ព្រំប្រទល់

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ រួមជាមួយសហការី បានចុះត្រួតពិនិត្យពង្រឹងការងារជំនាញ និងសួរសុខទុក្ខកងកម្លាំងប្រចាំការដែលកំពុងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាគោលដៅក្រុងស្រុកដែលជាប់ព្រំប្រទល់ ក្នុងនោះរួមមានស្រុកស្ទោង ជាប់ព្រំប្រទល់ខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងក្រុងស្ទឹងសែន ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ដោយនាឱកាសនោះ លោក សុខ លូ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់កងកម្លាំងទាំងអស់ ដែលបានបម្រើការងារជូនប្រជាពលរដ្ឋផង និងចូលរួមអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ដោយមិនខ្លាចនឿយហត់ឡើយ។

ទន្ទឹមនោះដែរ លោក សុខ លូ បានផ្តាំផ្ញើដល់គ្រប់កងកម្លាំងទាំងអស់នៅគ្រប់បណ្តាគោលដៅនានា ត្រូវយកចិត្តទុកដាក់ខ្ពស់នៅក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស គឺត្រូវអនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យធ្វើដំណើរ និងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលជាបណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ ៣កុំ និង ២ចូលរួម ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោកបន្ថែមទៀតថា រាល់ពេលត្រួតពិនិត្យ ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាក់ វាស់កម្ដៅ ត្រួតពិនិត្យឯកសារ យានយន្ត ដឹកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ចំណីអាហារ រថយន្តពេទ្យជាដើម និងត្រួតពិនិត្យក្នុងទ្រុង ឬឡាំង ដាក់ទំនិញផ្សេងៗ ជៀសវាងការលួចបន្លំដាក់មនុស្សឆ្លងព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយទៀត ដោយម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា អំណោយដែលត្រូវយកមកចែកជូននៅពេលនេះ រួមមាន អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងមី៕



 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes