សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១។

 

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត

ចំនួនអ្នកទស្សនា: Views




ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្នុងការលើកកម្ពស់គុណភាពការងារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការពង្រឹងលើកិច្ចការងារសាធារណៈមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាសាលព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីពាក់ព័ន្ធ ប្រធាន និងប្រធានស្តីទីនៃមន្ទីរព័ត៌មានរាជធានី ខេត្ត ដើម្បីពិភាក្សាអំពីការងារសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន សាធារណៈមតិ និងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាការបង្ហាញនូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងនោះអ្វីដែលសំខាន់គឺបញ្ហាប្រឈម និងសំណូមពរ ។ជាមួយនេះ ក៏លើកនូវរបាយការណ៍នៃការរៀបចំ វេបសាយ របស់មន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលបានធ្វើកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងរបៀបរបបការអនុវត្តការងារនៅតាមមន្ទីរព័ត៌មាន,ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅតាមខេត្ត,ការផលិត និងការផ្សព្វផ្សាយព័ត៌មានក្នុងខេត្ត ដោយផ្តោតលើស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត ការទទួលបន្ទុកលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនត្រូវបានបិតទ្វារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរព័ត៌មានរាជធានី ខេត្ត បន្តពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពល ការអភិវឌ្ឍ និងសមិទ្ធផលនានានៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ និងជួយលើកកម្ពស់ទំនុកចិត្តសាធារណៈ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមន្ទីរព័ត៌មាននៅតាមរាជធានី ខេត្ត បន្តធ្វើការយ៉ាងសកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើជាសេនាធិការជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យកាន់តែមានប្រសិទ្ធភាព៕

ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុកស៊ីធរកណ្ដាល ចំនួន ២១៣នាក់

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ យុវជន ស្រុកស៊ីធរកណ្ដាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនស្រុក ចំនួន ២១៣នាក់ បានឆ្ពោះទៅ៖

រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដើម្បីប្រកាសជាផ្លូវការនៃដំណើររបស់គណៈកម្មាធិការនេះ ដែលមានអ្នកចូលរួមពីគ្រប់សមាជិកសមាជិកនៃគណៈកម្មការ និងតាមប្រព័ន្ធអនឡាញ (ZOOM)។

កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ឃាត់មនុស្ស៦៥នាក់ មានជនជាតិចិន៨នាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំកិច្ចប្រត្តិបត្តិការដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One ដែលមានទីតាំងនៅខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយឃាត់មនុស្ស៦៥នាក់ មានជនជាតិចិន៨នាក់។

ប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលត្រូវតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។

ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្ដូរស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។

ចំនួនអ្នកទស្សនា: Views

    សម្តេច ម៉ែន សំអន កោតសសើរគំនិតច្នៃប្រឌិតរបស់អភិបាលខេត្តព្រះវិហារ ក្នុងការរៀបចំតំបន់រមណីយដ្ឋាន «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំនប់៩៥

(ព្រះវិហារ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញ អុជធូប ថ្វាយគ្រឿងសក្ការៈ នៅរូបសំណាក លោកតាឌី និងបានបន្តដំណើរទស្សនា «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំនប់៩៥ ស្ថិតនៅជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំនិស្សិតនគរបាលដែលបញ្ចប់ការសិក្សា ពេលចូលបម្រើពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ត្រូវប្រកបក្រមសីលធម៌វិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំនិស្សិតដែលទទួលបានជ័យលាភី បញ្ចប់ការសិក្សាវគ្គជំនាញនគរបាលទាំងអស់ សូមយកចំណេះដឹង ជំនាញរបស់ខ្លួន ពិសេសក្រមសីលធម៌ ទៅបម្រើពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន សូមប្រកបដោយប្រសិទ្ធភាព គុណភាព ប្រសិទ្ធភាពលើការបម្រើ និងរកសេចក្ដីសុខជូនពលរដ្ឋឲ្យបានល្អប្រសើរបំផុត។ លើសនេះ ការប្រើប្រាស់ពាក្យសំដីត្រូវប្រយ័ត្ន ព្រោះសំដីខុសឆ្គងអាចត្រូវបានមហាជនវាយតម្លៃមិនល្អមកលើនគរបាល។

កម្ពុជា-បារាំង បង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ កម្ពុជា-បារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពី២៩ឆ្នាំ កន្លងទៅ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅព្រះរាជាណាចក្រកម្ពុជា។

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam ឡើយ, ២ទីតាំងពាក់ព័ន្ធករណីគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ដោយអនុវត្តបានអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក​ឧត្ដមសេនីយ៍​ត្រី​ លី​ សាតសាយ​មេ​បញ្ជាការរ​ងកង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោមការសម្របសម្រួលពីតំណាងអយ្យការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោសធិ៍សែនជ័យ និងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ត៦០០គ្រឿង ដឹកជញ្ជូនពលរដ្ឋនៅស្រុកកំណើត ដោយមិនគិតថ្លៃ ក្នុងថ្ងៃចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុង ចំនួន៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

បណ្ឌិត ថោង ខុន អញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ដោយមានការចូលរួមពីលោកអនុប្រធានទី១ អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, គណបក្ស , គណបក្សឃុំ និងក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ជាច្រើនរូបទៀត។

មន្ត្រីនៃខេត្តពោធិ៍សាត់ ២៣០នាក់ ទទួលបានការបណ្តុះបណ្តាល ពីការបដិបត្តិធម៌តាមគន្លងព្រះពុទ្ធសាសនា ក្នុងជីវិតប្រចាំថ្ងៃ «អរិយមគ្គប្រកបដោយអង្គ៨» ដើម្បីឱ្យជីវិតមានសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងការងារ

ចំនួនអ្នកទស្សនា: Views

 (ពោធិ៍សាត់)៖ លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «អរិយមគ្គប្រកបដោយអង្គ ៨» ជូនដល់លោក លោកស្រី ជាសិក្ខាកាមក្នុងខេត្តពោធិ៍សាត់ ប្រមាណ២៣០នាក់។  វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយមានការចូលរួមពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ 

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញជាសហអធិបតីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការ និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១។

សម្តេច ម៉ែន សំអន ៖ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម

ចំនួនអ្នកទស្សនា: Views


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»

ចំនួនអ្នកទស្សនា: Views

«នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរសន្តិភាព! ឯកឧត្តម ហ៊ុន ម៉ានី រំលឹកថា កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ក្នុងឆ្នាំ២០២៥ ឡើយ

ចំនួនអ្នកទស្សនា: Views

Posted on ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥ នោះទេ។

មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថា ការបង្កើតគោលនយោបាយលំហអាកាសជាតិ នឹងជួយឱ្យមានភាពច្បាស់លាស់ផ្នែកច្បាប់

ចំនួនអ្នកទស្សនា: Views

លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំគោលនយោបាយលំហអាកាសកម្ពុជា» ក្រោមគម្រោងច្បាប់លំហអាកាសសកលរបស់ការិយាល័យកិច្ចការអវកាស នៃអង្គការសហប្រជាជាតិ (United Nations Office for Outer Space Affairs “UNOOSA”)។

រាជរដ្ឋាភិបាល និងវិស័យឯកជន ប្តេជ្ញារួមគ្នា ពង្រឹងគុណភាពដំទ្បូងមីកម្ពុជា តាមរយៈការទិញ-លក់ និងចំណិតក្រៀម

ចំនួនអ្នកទស្សនា: Views

រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យអនុវត្ត និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការទិញ-លក់ដំទ្បូងមីស្រស់ និងចំណិតក្រៀម ក្រោមវត្ដមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ត្រាំ បញ្ជាឱ្យស្ថាប័នរដ្ឋឈប់ប្រើ Anthropic ហើយងាកទៅរក OpenAI ជំនួសវិញ

ចំនួនអ្នកទស្សនា: Views

    

(បរទេស)៖ ក្រសួងរតនាគារជាតិ, ក្រសួងការបរទេស និងទីភ្នាក់ងារលំនៅឋានសហព័ន្ធរបស់សហរដ្ឋអាមេរិក កំពុងបញ្ឈប់រាល់ការប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន Anthropic។ ក្រសួងការបរទេសបានបញ្ជាក់ថា ខ្លួននឹងប្តូរទៅប្រើប្រាស់កម្មវិធីក្រុមហ៊ុនគូប្រជែងគឺ OpenAI វិញ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចេញបញ្ជាឱ្យស្ថាប័នរដ្ឋាភិបាលបោះបង់ចោលបច្ចេកវិទ្យារបស់ Anthropic រួមទាំងកម្មវិធី Claude ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ របស់ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ ការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លេខ០០១/០១២៦/លគ.គក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដល់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ គណៈកម្មាធិការគ្រប់ថ្នាក់របស់គណបក្សខេត្តតាកែវ ។

ពិធីសំណេះសំណាល និងបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាស្រុកស្អាង និងស្រុកកោះធំ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ និង ឯកឧត្តម នូ សាខន អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្អាង និងកោះធំ ចំនួន ២ ៣១០នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ស្រុកកោះធំ និងឃុំទាំង១៨ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes