សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អាស៊ានបូកបី (ចិន-ជប៉ុន-កូរ៉េ) អនុម័តផែនការការងារទេសចរណ៍ ឆ្នាំ២០២៦-២០៣០

ចំនួនអ្នកទស្សនា: Views

(ហ្វីលីពីន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសេប៊ូ ប្រទេសហ្វីលីពីន។

ដោយមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១, លោកអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។

សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកស្រី ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និងលោក MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន។

លោក ហួត ហាក់ បានកត់សម្គាល់អំពីលទ្ធផលដែលសម្រេចបានកាលពីអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ កាលពីឆ្នាំ២០២៥ តាមរយៈវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារអាស៊ានបូកបី និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអាស៊ាន–ចិន, អាស៊ាន–ជប៉ុន, និង អាស៊ាន–កូរ៉េ សម្រាប់ការចូលរួមចំណែកនៅក្នុងលទ្ធផលការងារប្រកបដោយផ្លែផ្កានេះ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន, លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងក្នុងការជំរុញលំហូរនៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំទេសចរណ៍ កម្ពុជា–ចិន ២០២៥។

ជាមួយគ្នានេះដែរ កម្ពុជាបានអនុវត្តគម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាន តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥។

សូមបញ្ជាក់ជូនថា ជំហានសំខាន់មួយត្រូវបានសម្រេច ដោយមានការបើកដំណើរការជើងហោះហើរត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព អាស៊ាន-កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។

ក្នុងន័យនេះ តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។

កម្ពុជាសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។

ជារួម, លោករដ្ឋមន្ត្រី ក៏បានស្នើសុំប្រទេសដៃគូទាំងបី ក្នុងការបន្តកសាងសមត្ថភាពសម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ព្រមទាំងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។

ជាមួយគ្នានេះដែរ អង្គប្រជុំបានអនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ៕

មន្ត្រី៖​ រដ្ឋាភិបាលកម្ពុជាកំពុងកសាងច្បាប់ចំនួនបី ដើម្បីជួយពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងនូវច្បាប់ចំនួនបីក្នុងវិស័យឌីជីថល ដើម្បីពង្រឹកទំនុកចិត្តអ្នកប្រើប្រាស់។

ច្បាប់ចំនួនបីនោះរួមមាន៖ ទី១ គឺច្បាប់សុន្តិសុខសាប័រ (CYBER SECURITY), ទី២៖ ច្បាប់កិច្ចការពារទិន្នន័យបុគ្គល ​និងទី៣៖ គឺច្បាប់បទល្មើសបច្ចេកវិទ្យា (Cyber Crime) ដែលនឹងអាចចេញនៅពេលឆាប់ៗខាងមុខ។

ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងឱកាសលោកចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត»។


អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះ

ចំនួនអ្នកទស្សនា: Views

(Cebu ហ្វីលីពីន)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានមិនបានទទួលស្គាល់ការបោះឆ្នោតសកល ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដែលជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

ការបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដោយអាស៊ានដែលគណបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះគឺជាបរាជ័យធំមួយនៃកិច្ចប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ាដែលកំពុង ខ្នះខ្នែងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ប្លុកអាស៊ានដែលមានសមាជិក១១ប្រទេសក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា បានបដិសេធទទួលស្គាល់របបសឹកចាប់តាំងពីយោធាធ្វើរដ្ឋប្រហារបណ្ដេញ រដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងឆ្នាំ២០២១។ រដ្ឋប្រហារបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។

នៅពេលត្រូវបានសាកសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើប្លុកអាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេឬ? រដ្ឋមន្ត្រីការបរទេសអាស៊ាន លោកស្រី Theresa Lazaro បានឆ្លើយថា «ពិតណាស់ក្នុងពេលនេះ អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេ»។ លោកស្រីបន្តថាអាស៊ានក៏មិនបានទទួលស្គាល់ដំណាក់កាលទី៣នៃការបោះឆ្នោតដែលបានរៀបចំឡើងនៅ មីយ៉ាន់ម៉ានោះដែរ។

លោកស្រី Lazaro មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមថាតើមានអ្វីដែលអាចកែប្រែគោលជំហររបស់អាស៊ានបានឬក៏យ៉ាងណានោះទេ? លោកស្រីថ្លែងបែបនេះនៅបន្ទាប់ពីដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុង Cebu កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ក្នុងនាមហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ២០២៦៕

ក្រសួងការងារ បន្តជំរុញការកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សានិងកំណត់អំពីផែនការនិងតម្រូវការ នៃការបណ្តុះបណ្តាលនិងជ្រើសរើសសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោកស្រី ម៉ាតេរ៉េសា ភីឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះ យោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច បានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។

ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា ចុះ MoU ជំរុញការអភិវឌ្ឍទេសចរណ៍សាសនា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ពោលគឺដើម្បីបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្ដានុពលទេសចរណ៍សាសនានៅកម្ពុជា, បង្កើនការទាក់ទាញភ្ញៀវទេសចរតាមរយៈការបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនានៅកម្ពុជា, ការរៀបចំវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍សម្រាប់ទេសចរណ៍សាសនា និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរៀបចំជាផលិតផលទេសចរណ៍សាសនា។

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ លើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បានរៀបចំបើកសវនកម្មផ្ទៃក្រៅ លើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមវាយតម្លៃ ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅភ្នំពេញកាន់តែច្រើន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាននៃខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង លើកឡើងបែបនេះ ក្នុងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ។

នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋាន​សមុទ្រ​រាម​៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។

អ្នករត់ចម្ងាយឆ្ងាយមកពី ៥២ប្រទេសចូលរួមព្រឹត្តិការណ៍រត់ Ultra Trail Angkor លើកទី៩ លើទឹកដីអង្គរដ៏បវរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Ultra Trail Angkor (UTA) លើកទី៩ បានប្រព្រឹត្តទៅជាផ្លូវការហើយ នៅវេលាម៉ោង ៤ទៀបភ្លឺព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណរមណីយដ្ឋានអង្គរ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ១,៧៤០នាក់មកពី ៥២ប្រទេស។

ផ្លូវការហើយ! TikTok បញ្ចប់កិច្ចព្រមព្រៀងលក់អាជីវកម្មនៅអាមេរិកឱ្យទៅក្រុមវិនិយោគិនថ្មី ដើម្បីចៀសវាងការហាមឃាត់ និងបន្តប្រតិបត្តិការជាអចិន្ត្រៃយ៍

ចំនួនអ្នកទស្សនា: Views

(វ៉ាស៊ីនតោន)៖ យុគសម័យនៃភាពមិនច្បាស់លាស់របស់ TikTok នៅក្នុងសហរដ្ឋអាមេរិក បានឈានមកដល់ទីបញ្ចប់ហើយ បន្ទាប់ពីក្រុមហ៊ុនមេ ByteDance បានសម្រេចកិច្ចព្រមព្រៀងជាស្ថាពរក្នុងការផ្ទេរការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនទៅឱ្យក្រុមវិនិយោគិនថ្មី ដែលដឹកនាំដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក។ ការសម្រេចនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដល់ឱសានវាទដែលកំណត់ដោយរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗរួមមាន WSJ, Reuters, CBS និង NBC នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្តល់ភ្លើងខៀវរួចរាល់លើរចនាសម្ព័ន្ធកម្មសិទ្ធិថ្មីនេះ ដែលនឹងអនុញ្ញាតឱ្យ TikTok បន្តបម្រើអ្នកប្រើប្រាស់អាមេរិកជាង ១៧០ លាននាក់ដោយស្របច្បាប់។

យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងមានឈ្មោះថា "TikTok USDS Joint Venture LLC" ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ដោយបែងចែកកម្មសិទ្ធិដូចខាងក្រោម៖

* ក្រុមវិនិយោគិនថ្មី៖ ក្រុមហ៊ុន Oracle, Silver Lake និងក្រុមហ៊ុនវិនិយោគ MGX (មកពីទីក្រុងអាប៊ូដាប៊ី) កាន់កាប់ភាគហ៊ុនសរុប ៤៥%។
* វិនិយោគិនបច្ចុប្បន្ន៖ ប្រហែល ៣៥% ទៀតត្រូវបានកាន់កាប់ដោយវិនិយោគិនអន្តរជាតិផ្សេងៗ។
* ក្រុមហ៊ុន ByteDance៖ នឹងកាត់បន្ថយការកាន់កាប់ភាគហ៊ុនមកនៅត្រឹម ១៩.៩% ប៉ុណ្ណោះ ដែលជាកម្រិតទាបជាងការកំណត់នៃច្បាប់អាមេរិកស្តីពីកម្មសិទ្ធិបរទេស។

ចំណុចសំខាន់បំផុតនៃកិច្ចព្រមព្រៀងនេះ គឺការធានាសន្តិសុខជាតិ៖ ១. ក្រុមហ៊ុន Oracle នឹងដើរតួជា "ដៃគូសន្តិសុខដែលគួរឱ្យទុកចិត្ត" ដោយទទួលបន្ទុកត្រួតពិនិត្យ និងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់អាមេរិកទាំងអស់នៅក្នុង Cloud របស់ខ្លួនក្នុងដីអាមេរិក។ ២. ការRetrain ក្បួនដោះស្រាយ៖ ប្រព័ន្ធជ្រើសរើសវីដេអូ (Algorithm) នឹងត្រូវចម្លង និងរៀបចំឡើងវិញ (Retrain) ដោយមិនឱ្យមានការជ្រៀតជ្រែក ឬគ្រប់គ្រងពីសំណាក់បច្ចេកវិទ្យារបស់ចិនឡើយ។ ៣. ក្រុមប្រឹក្សាភិបាល៖ ភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គភាពថ្មីនេះ ត្រូវតែជាជនជាតិអាមេរិក។

អាជីវកម្មរបស់ TikTok នៅអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១៤ ប៊ីលានដុល្លារ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ មិនត្រឹមតែជួយសង្គ្រោះ TikTok ឱ្យផុតពីការបិទទ្វារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងផ្នែកបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរផងដែរ។

អ្នកជំនាញបានលើកឡើងថា ទោះបីជា TikTok ស្ថិតក្រោមម្ចាស់ថ្មី ប៉ុន្តែបទពិសោធន៍របស់អ្នកប្រើប្រាស់នឹងមិនមានការប្រែប្រួលខ្លាំងក្លានោះទេ គ្រាន់តែការគ្រប់គ្រងផ្នែកសន្តិសុខ និងខ្លឹមសារ (Content Moderation) នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរអាមេរិក៕

ក្រសួងទេសចរណ៍-CHA ពង្រឹងភាពជាដៃគូ លើកកម្ពស់សេវាកម្មសណ្ឋាគារ បណ្តុះបណ្តាលធនធានមនុស្ស និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ចំនួនអ្នកទស្សនា: Views

    ក្រសួងទេសចរណ៍-CHA ពង្រឹងភាពជាដៃគូ លើកកម្ពស់សេវាកម្មសណ្ឋាគារ បណ្តុះបណ្តាលធនធានមនុស្ស និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ជាមួយសមាគមសណ្ឋាគារកម្ពុជា ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍រកម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិ របស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិ របស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes