សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាត រងគ្រោះដោយជំនន់ទឹកភ្លៀង ១៥០គ្រួសារបន្ថែមទៀត នៅស្រុកសំឡូ

ចំនួនអ្នកទស្សនា: Views

 


(បាត់ដំបង)៖ លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ បានបន្ដនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះ
ខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១៥០គ្រួសារ នៅក្នុងឃុំតាសាញ ឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ បានសង្កត់ធ្ងន់បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈ
ទេសៈជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។

លោកណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាតទទួលទានទឹកឆ្អិន ឬទឹកស្អាតបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។

លោកក្រើនរំឭកដល់ពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងចៀសឆ្ងាយពីគ្រឿងញៀន។ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ ក្នុងមូលដ្ឋានដែលខិតខំចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានការលំបាកដោយគ្រោះទឹកជំនន់ និងគ្រប់គ្រងស្ថានការបានដោយមិនឱ្យពលរដ្ឋជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ប្រជាពលរដ្ឋ មើលឃើញថា​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀង បានបង្ហាញអារម្មណ៍កក់ក្ដៅ​ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោត ត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ លោក ណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតមេដៃ)៕

ក្រសួងទេសចរណ៍ គាំទ្រការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា

ចំនួនអ្នកទស្សនា: Views

 

(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្ត និងគាំទ្រគំនិតផ្តួចផ្តើមថ្មីៗក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្សព្វផ្សាយគោលដៅ និងសក្តានុពលទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ ងាយស្រួលសម្រាប់ភ្ញៀវទេសចរ និងឆ្លើយតបនឹងនិន្នាការទេសចរណ៍សម័យថ្មី។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ អនុញ្ញាតឱ្យលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក ឈួន សម្បត្តិ អគ្គនាយកក្រុមហ៊ុន Angkor Media Cambodia និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីរាយការណ៍អំពីស្ថានភាពទេសចរណ៍ និងទិសដៅការងារបន្តក្នុងការទាក់ទាញវិនិយោគលើវិស័យទេសចរណ៍ខេត្តស្ទឹងត្រែង ព្រមទាំងធ្វើបទបង្ហាញអំពីគម្រោងផែនទីឌីជីថលបង្ហាញគោលដៅទេសចរណ៍កម្ពុជាទំនើប ដែលជាកិច្ចសហការរវាងវិនិយោគិនខ្មែរ និងបរទេស។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីគម្រោងអភិវឌ្ឍ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ឌីជីថល រួមមាន ផែនទីឌីជីថលអន្តរកម្ម ឯកសារផ្សព្វផ្សាយទេសចរណ៍ និងផលិតផលឌីជីថលគាំទ្រដល់វិស័យទេសចរណ៍ ជាពិសេសនៅតាមគោលដៅសំខាន់ៗ ដូចជា ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តតាមបណ្តោយទន្លេមេគង្គ រួមទាំងខេត្តស្ទឹងត្រែង ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ និងតំបន់បេតិកភណ្ឌនានារបស់កម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានផ្តួចផ្តើម និងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យមកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគក្នុងខេត្តស្ទឹងត្រែង។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខេត្តស្ទឹងត្រែងត្រូវបានចាត់ទុកជាតំបន់មួយដែលមានសក្តានុពលទេសចរណ៍សំខាន់ ជាពិសេសផ្នែកអេកូទេសចរណ៍ និងទេសចរណ៍ក្នុងភូមិភាគឦសាន ដែលអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការភ្ជាប់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលអាចបង្កើតបទពិសោធន៍ថ្មីៗ ជួយសម្រួលដល់ការរៀបចំដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ និងលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ឆ្លាតវៃ (Smart Tourism Destination) ដែលមានភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។

លោកបានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមនេះជាឧទាហរណ៍ជាក់ស្តែងនៃកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមាននវានុវត្តន៍ ចីរភាព និងស្របតាមនិន្នាការទេសចរណ៍សម័យថ្មី៕

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងជ្រើសរើសយោធិនថ្មីចំនួន ១០០នាក់

ចំនួនអ្នកទស្សនា: Views

 


(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំការប្រឡងជ្រើសរើសយោធិនថ្មី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តកំពត អញ្ជើញដល់ខេត្តហ្វូជៀន ប្រទេសចិន និងទាក់ទាញក្រុមវិនិយោគមកដាក់ទុននៅកម្ពុជា ជាពិសេសលើទឹកដីខេត្តកំពត

ចំនួនអ្នកទស្សនា: Views


(ហ្វូជៀន-ចិន)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ ដែលដែលបានប្រព្រឹត្តធ្វើឡើងនៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីនៃប្រទេសចំនួនបី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា

ចំនួនអ្នកទស្សនា: Views

(បាគូ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងអ៉ីស្រាអែល ដើម្បីរឹតចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៦នេះ នៅក្នុងជំនួបជាមួយ លោក សាឌៀរ ហ្សាផារ៉ូវ (Sadyr Zhaparov) ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិស័យឯកជន ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។

ដោយឡែក ក្នុងជំនួបជាមួយ លោក សាវកាត មីរហ្សីយូយេវ (Shavkat Mirziyoyev) ប្រធានាធិបតីអ៊ូសបេគីស្ថាន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរយៈពេល ៣ទសវត្សរ៍កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត តាមរយៈការបង្កើនយន្តការទ្វេភាគី ការជំរុញវិស័យឯកជន ព្រមទាំងពង្រីកកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌។

ទន្ទឹមនឹងនេះ ក្នុងជំនួបជាមួយ លោក អ៊ីសាក់ ហឺហ្សូក (Isaac Herzog) ប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែល ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីជាង ៦០ឆ្នាំ (៦ទសវត្សរ៍) កន្លងមកនេះ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ទេសចរណ៍ និងការងារ

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះប្រធានាធិបតីអ៊ីស្រាអែល ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអ៊ីស្រាអែល ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅទីនោះ៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបស្វាគមន៍ និងផ្លាស់ប្តូរយោបល់ខ្លះៗ ជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន នៅអាស៊ែបៃហ្សង់

ចំនួនអ្នកទស្សនា: Views

  


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបស្វាគមន៍គួរសម​ និងជជែកផ្លាស់ប្តូរយោបល់ខ្លះៗជាមួយ ឯកឧត្ដម Wang Yi រដ្ឋមន្ត្រីការបរទេសចិន មុននឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព​ និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦។ អត្ថបទដោយ Sovann

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំដេីម្បីពិភាក្សា ពិនិត្យ វាយតម្លៃ ផលប៉ះពាល់ស្រូវរបស់បងប្អូនប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់

ចំនួនអ្នកទស្សនា: Views


បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធ អភិបាលក្រុង-ស្រក ដេីម្បីពិភាក្សា ពិនិត្យ វាយតម្លៃ ផលប៉ះពាល់ស្រូវរបស់បងប្អូនប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដេីម្បីស្នេីរសុំស្រូវពូជជូនដល់បងប្អូនប្រជាកសិករក្នុងការស្តារឡេីងវិញ។ កិច្ចប្រជុំ នេះប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ខ សាលាបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ 

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនិទ្ទេស A ក្នុងស្រុកកោះធំ និងស្រុកស្អាង

ចំនួនអ្នកទស្សនា: Views

(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ក្នុងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពីអនុប្រធានក្រុមការងារ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ នៃស្រុកកោះធំ និងស្រុកស្អាង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៤ឆ្នាំ នៃការយាងសោយទិវង្គត

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ​ ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបព្រះបរមរូប វិមានឯករាជ្យ រាជធានីភ្នំពេញ៕

តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់កងកម្លាំងនៅស្រុកស្វាយជ្រំ ដែលបានការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

លោកជំទាវ ដួង វណ្ណា តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង រួមជាមួយសហការី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃកន្លងមកនេះ ប្រកបដោយសុវត្ថិភាព និងភាពរលូនល្អ។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes