អគ្គនាយក ARDB ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម
ចំនួនអ្នកទស្សនា: Viewsរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល) នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញសម្រាប់ការរៀបចំ ព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទសំខាន់ៗ មួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕
















សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា ចូលជួបសម្ដែងការគួរសម
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដឹកនាំដោយ លោក Thomas Lam ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ៕
![]() |









សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមមានការប្រុងប្រយ័ត្នខ្ពស់
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។
Posted in: ព័ត៌មានជាតិអគ្គនាយកដ្ឋានធនធានមនុស្ស បង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ
ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ។
Posted in: ព័ត៌មានជាតិមានពលរដ្ឋជាងកន្លះលាននាក់ បានទទួលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទូទាំងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២៥
ចំនួនអ្នកទស្សនា: Views
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនៅការកោតសសើរចំពោះ កងទព័អាវស(មន្ត្រីសុខាភិបាល)ជាទូទៅបានជួយការពារព្យាបាលយុទ្ធជនរបស់យើងក្នុងសមភូមិមុខ និងប្រជាពលរដ្ឋភាសិកនៅតាមបន្ទាត់ព្រំដែន ។ ការការពារពីសំណាក់កងទព័អាវសរបស់យើងគឺសុខភាព ជំងឺឆ្លងដែលធ្វើឲ្យជីវិតរស់នៅប្រកបដោយសុខដុមរម្យនា ព្រមទាំងការការពារបូរណៈទឹកដី នេះជាការរួមចំណែកដ៏ធំធេងរបស់មន្ត្រីសុខាភិបាល។
អត្តពលិកជាង ១២,០០០នាក់ រត់អបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម» នៅព្រះសីហនុ
ចំនួនអ្នកទស្សនា: Views
(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» នៅខេត្តព្រះសីហនុ។
ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើននៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៕


![]() |

![]() |



![]() |







Thursday, February 26, 2026
mcntvonline













