សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

មានពលរដ្ឋជាងកន្លះលាននាក់ បានទទួលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទូទាំងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនៅការកោតសសើរចំពោះ កងទព័អាវស(មន្ត្រីសុខាភិបាល)ជាទូទៅបានជួយការពារព្យាបាលយុទ្ធជនរបស់យើងក្នុងសមភូមិមុខ និងប្រជាពលរដ្ឋភាសិកនៅតាមបន្ទាត់ព្រំដែន ។ ការការពារពីសំណាក់កងទព័អាវសរបស់យើងគឺសុខភាព ជំងឺឆ្លងដែលធ្វើឲ្យជីវិតរស់នៅប្រកបដោយសុខដុមរម្យនា ព្រមទាំងការការពារបូរណៈទឹកដី នេះជាការរួមចំណែកដ៏ធំធេងរបស់មន្ត្រីសុខាភិបាល។

ការថ្លែងលើកឡើងនេះធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដោយមានវត្តមានពីមន្ត្រីសុខាភិបាលប្រម៉ាណជាង២០០នាក់។

លោកបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានបន្តថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ វិស័យសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់។ ការបម្រើសេវាសុខាភិបាលទូទៅ និងសេវាមូលដ្ឋាន មានការកើនឡើងទាំងបរិមាណ នឹងគុណភាព។ ការថែទាំសុខភាពមាតា និងទារក ការផ្តល់វ៉ាក់សាំង ការបង្ការ និងការឆ្លើយតបជំងឺឆ្លង ត្រូវ បានអនុវត្តដោយមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា "មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ គោរព ក្រមសីលធម៌ និងវិន័យការងារ" បន្តក្នុងស្ថានភាពគ្រោះអាសន្ន និងស្ថានការណ៍ចាំបាច់នានា ខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្ម ក្នុងការឆ្លើយតបបញ្ហាសុខភាពសាធារណៈ។ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល បាន បំពេញភារកិច្ចដោយស្មារតីលះបង់ វិន័យ និងមនុស្សធម៌ខ្ពស ដែលជាភស្តុតាងបញ្ជាក់ពីសមត្ថភាព និង ស្មារតីទទួលខុសត្រូវរបស់វិស័យសុខាភិបាលខេត្ត។

យោងតាមរបាយការណ៍ លោកវិជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ការប្រើប្រាស់សេវាសុខាភិបាលទូទៅបម្រើសេវាក្នុងឆ្នាំ២០២៥ រួមមាន៖ ករណីពិនិត្យជំងឺទូទៅចំនួន ៥៧៥,៦៥៥ ករណី ក្នុងនោះបានពិនិត្យនៅមណ្ឌលសុខភាពចំនួន ៤៥៤,៨១០ ករណី និងមន្ទីរពេទ្យចំនួន ១២០,៨៤៥ ករណី។

-អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤១,៣៤០នាក់។
-សេវា សម្រាលកូនចំនួន ១១,៨១៧ នាក់ - ការវះកាត់ចំនួន ៤,៨០៩ ករណី។
-ការថែទាំផ្ទៃពោះមុនសម្រាលចំនួន ១០៧,៤២១ ករណី។
-ការថែទាំក្រោយសម្រាល ចំនួន ៣៥,១៣៣ ករណីកាផ្តល់ថ្នាំបង្ការ។
-ស្ត្រីមានផ្ទៃពោះបានទទួលវ៉ាក់សាំងការពារជំងឺតេតាណូស ចំនួន ២០,៧៨៧ នាក់។
-ស្រីអាយុពី១៥-៤៤ ឆ្នាំបានទទួលវ៉ាក់សាំងការពារជំងឺតេតាណូស ចំនួន ៧,៨៧៣ នាក់។
-កុមារបានទទួលវ៉ាក់សាំងការពារជំងឺរបេង ចំនួន ១៣,០៩៣ នាក់ ទារកទទួលថ្នាំបង្ការរលាកថ្លើមប្រភេទបេ ចំនួន ១៣,៥៦០នាក់ កុមារបានទទួលវ៉ាក់សាំងគ្រុនស្វិតដៃជើង(ទាំង៣លើក) ចំនួន ៤៨,៨១៩ នាក់។
-រលាកថ្លើមប្រភេទបេ និងរលាកសួត(ទាំង៣លើក) ចំនួន ៤៨,៩៤២ នាក់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes