សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

អាជ្ញាធរខេត្តឧត្តរមានជ័យ បើកការដ្ឋានសាងសង់ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣គីឡូម៉ែត្រ ចំកណ្ដាលបេះដូងនៃក្រុងសំរោង

ចំនួនអ្នកទស្សនា: Views

ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីបើកការដ្ឋាន ស្ថាបនាជាផ្លូវការ ក្រោមវត្តមាន ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ផុល ចាន់និល អភិបាលក្រុងសំរោង បានលើកឡើងថា ផ្លូវភ្លោះបេតុងអាមេដែលត្រូវបើកការដ្ឋានស្ថាបនានេះ មានប្រវែង ៣៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ មានកម្រាស់២តឹក ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧។ សមិទ្ធផលផ្លូវភ្លោះបេតុងអាមេនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាយដែនយើងទាំងអស់គ្នា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងថា ការស្ថាបនាផ្លូវភ្លោះដ៏ធំនៅចំកណ្ដាលក្រុងសំរោងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ក្បាលម៉ាស៊ីន» សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្អាត និងមានរបៀបរៀបរយ ដើម្បីប្រែក្លាយមុខមាត់ទីក្រុងសំរោង ឱ្យទៅជាទីក្រុងដ៏ទាក់ទាញ បៃតង និងមានសោភ័ណភាពស៊ីវិល័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរឱ្យមកកាន់ខេត្តរបស់យើងកាន់តែច្រើនឡើង។

ទន្ទឹមនឹងការអបអរសាទរការបើកការដ្ឋានសាងសង់សមិទ្ធផលថ្មីនេះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងសំណូមពរបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ មេត្តាផ្តល់កិច្ចសហការឱ្យបានល្អជាមួយក្រុមបច្ចេកទេស ជាពិសេសយោគយល់អធ្យាស្រ័យចំពោះការរំខាននានា ដូចជាបញ្ហាហុយ ឬការរាំងស្ទះចរាចរណ៍មួយផ្នែកក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យគម្រោងនេះអាចសម្រេចទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes