សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក

ចំនួនអ្នកទស្សនា: Views


(អាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

កិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters ! សម្តេចធីបតី ហ៊ុន ម៉ាណែត ថ្លែងថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោក ត្រាំ

ចំនួនអ្នកទស្សនា: Views

   

(វ៉ាស៊ីនតោន)៖​ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ កាលពីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាកងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីរបស់កម្ពុជា បន្ទាប់ពីការវាយប្រយុទ្ធគ្នាកាលពីឆ្នាំ២០២៥ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏ដោយ ហើយបានជំរុញឱ្យថៃអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ចាប់ផ្ដើមធ្វើការដោះស្រាយជម្លោះព្រំដែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាពក្នុងសប្ដាហ៍នេះ។ សម្ដេចសង្ឃឹមថាក្រុមប្រឹក្សាសន្តិភាពអាចនឹងដើរតួនាទីមួយក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមបណ្ដោយព្រំដែនដែលសម្ដេចចាត់ទុកថាមានភាពផុយស្រួយ បើទោះជាមានបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ក៏ពិតមែន។ ក្រុមប្រឹក្សាសន្តិភាពត្រូវបានបង្កើតឡើងក្នុងគោលដៅចម្បងដើម្បីតាមដានផែនការសន្តិភាពហ្កាហ្សា ប៉ុន្តែលោក ត្រាំបាននិយាយថាក្រុមប្រឹក្សានេះនឹងដើរតួនាទីដោះស្រាយជម្លោះនៅជុំវិញពិភពលោក។

នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសាទរផងដែរពីទំនាក់ទំនងកំពុងល្អប្រសើរឡើង ជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើយុទ្ធនាការបង្រ្កាបទីតាំងឆបោកតាមអនឡាញ។ ជុំវិញបញ្ហាព្រំដែន សម្ដេចធិបតីបានគូសបញ្ជាក់ប្រាប់ Reuters ថា «កងទ័ពថៃនៅតែបន្តកាន់កាប់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជាជាច្រើន ទីតាំង។ ការកាន់កាប់នេះគឺវាហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារដោយឯកតោភាគីទៅទៀត»។ សម្ដេចបន្តទៀតថាមិនតែប៉ុណ្ណោះ កងទ័ពថៃទាំងបានដំឡើងទូរកុងតឺន័រ និងបន្លារលួសនៅក្នុងអ្វី ដែលថៃបានទទួលស្គាល់ជាយូរណាស់មកហើយថាជាទឹកដីរបស់កម្ពុជា ដោយរារាំងមិនឱ្យជនភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាននោះទេ។ នេះមិនមែនជាការចោទប្រកាន់ទេ តែវាគឺការពិតដែលកំពុងកើតឡើង។

តាមសម្ដេចធិបតី កម្ពុជាមិនអាចទទួលយកបានឡើយនូវការរំលោភបំពានលើអធិបតេយ្យ ឬបូរណភាពទឹកដីរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ដើម្បីផ្ទៀងផ្ទាត់ការពិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ គឺត្រូវប្រើប្រាស់យន្ដការបច្ចេកទេសដែលយើងមាន ឈរលើមូលដ្ឋានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់ដែលយើងមាន»។ ដូច្នេះសម្ដេចធិបតីសង្ឃឹមថា ថៃនឹងយល់ព្រម ហើយនឹងចាប់ផ្ដើមអនុញ្ញាតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

អ្នកនាំពាក្យក្រសួងការងារ៖ អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងប្រជាជនមូលដ្ឋាន សរុបជិត ៣ពាន់នាក់ បានចូលរួមនិងទទួលបានឱកាសការងារ ក្នុងវេទិកាការងារនៅក្រចេះ និងកំពង់ធំ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារធ្វើសរុប ២,៧៥១នាក់ បានចូលរួមក្នុងវេទិកាការងារ ខណះប្រជាពលករចំនួន ២០៥នាក់(តួលេខបឋម) ទទួលបានការងារធ្វើពីក្រុមហ៊ុនទាំង៥ ដែលចូលរួម នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រោយធ្វើដំណើរជាង២០ម៉ោង សម្តេចមហាបវរធិបតី អញ្ជើញដល់អាមេរិក ដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views


(អាមេរិក)៖ បន្ទាប់ពីចំណាយពេលជាង២០ម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សហរដ្ឋអាមេរិកហើយនៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាព្រឹកម៉ោងនៅអាមេរិក។

ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក កែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះគឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។

ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

ក្រុមហ៊ុនមេធំរបស់ TikTok បញ្ចេញ AI ជំនាន់ថ្មី សម្រាប់យុគសម័យ Agent

ចំនួនអ្នកទស្សនា: Views


(បរទេស)៖​ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលជាម្ចាស់កម្មវិធី TikTok បានប្រកាសបញ្ចេញម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មីឈ្មោះ Doubao 2.0 ដោយមានគោលបំណងផ្លាស់ប្តូរពី chatbot ធម្មតា ទៅកាន់ AI ដែលអាចធ្វើភារកិច្ចស្មុគស្មាញដោយស្វ័យប្រវត្តិ ក្នុងអ្វីដែលក្រុមហ៊ុនហៅថា “យុគសម័យ Agent”។

យោងតាមក្រុមហ៊ុន Doubao មានអ្នកប្រើប្រហែល ១៥៥ លាននាក់ក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យវាក្លាយជាបញ្ជី AI chatbot ដែលមានអ្នកប្រើច្រើនបំផុតមួយនៅប្រទេសចិន។​ ByteDance បានឲ្យដឹងថា Doubao 2.0 ត្រូវបានរចនាឡើង ដើម្បីអាចធ្វើការងារច្រើនជំហាន ដូចជា រៀបចំផែនការ ស្វែងរកព័ត៌មាន និងអនុវត្តភារកិច្ចជំនួសមនុស្ស មិនមែនត្រឹមតែឆ្លើយសំណួរប៉ុណ្ណោះទេ។ ក្រុមហ៊ុនបានលើកឡើងថា ម៉ូដែលថ្មីនេះមានសមត្ថភាពផ្តល់ហេតុផល និងដោះស្រាយលេីបញ្ហាបានប្រសើរជាងមុន។

លើសពីនេះ ByteDance អះអាងថា Doubao 2.0 អាចប្រកួតប្រជែងជាមួយម៉ូដែល AI មុខងារខ្ពស់ពីសហរដ្ឋអាមេរិក ខណៈដែលមាន ថ្លៃដំណើរការទាបជាង ដែលអាចផ្តល់អត្ថប្រយោជន៍សំខាន់ក្នុងការប្រកួតប្រជែងទីផ្សារ AI ពិភពលោក។​

គួរជម្រាបថា​ ការបញ្ចេញផលិតផលនេះកើតឡើងនៅពេលការប្រកួតប្រជែង AI កំពុងក្តៅគគុក រវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងក្នុង និងក្រៅប្រទេសចិន ខណៈក្រុមហ៊ុនចិនកំពុងខិតខំបង្កើនឥទ្ធិពលក្នុងវិស័យ AI ដើម្បីប្រកួតជាមួយក្រុមហ៊ុនអាមេរិក។​ Doubao 2.0 បង្ហាញពីយុទ្ធសាស្ត្ររបស់ ByteDance ក្នុងការផ្លាស់ប្តូរ AI ទៅកាន់ប្រព័ន្ធ “agent” ដែលអាចធ្វើសកម្មភាពដោយខ្លួនឯង ដែលអាចបង្កើនការប្រកួតប្រជែងក្នុងវិស័យ AI ពិភពលោក៕

Inside ads banner
Inside ads banner
Inside ads banner

ឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំចិន ដែលបងប្អូនខ្មែរជាប់សែស្រឡាយចិន តែងប្រារព្ធជារៀងរាល់ឆ្នាំ !

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។

នៅឆ្នាំ២០២៦នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៧, ១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិននេះ បណ្តាញព័ត៌មាន  សូមលើកយកនូវប្រវត្តិសង្ខេប នៃបុណ្យចូលឆ្នាំចិន ជូនប្រិយមិត្តអ្នកអាន បានឈ្វេងយល់ដូចខាងក្រោម៖

បុណ្យចូលឆ្នាំចិន គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិន ដែលតែងតែប្រារព្ធឡើង នៅពេលផ្លាស់ប្តូរពីប្រតិទិនចាស់ចូលប្រតិទិនថ្មី របស់ប្រទេសចិន។ គេអាចហៅបុណ្យចូលឆ្នាំនេះថា ជាពិធីបុណ្យនិទាឃរដូវ ឬបុណ្យនៃរដូវផ្ការីក «Spring Festival»។

ម្យ៉ាងវិញទៀត ដោយសារតែប្រតិទិនរបស់ប្រទេសចិន រាប់តាមដំណើរច័ន្ទគតិ នាំឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ សំដៅទៅលើបុណ្យព្រះខែ «Lunar New Year» ផងដែរ។ ពិធីនេះប្រារព្ធឡើងមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់ រហូតដល់ថ្ងៃទី១៥ ខែទីមួយនៃឆ្នាំថ្មី ដែលថ្ងៃចុងក្រោយនេះ មនុស្សតែងតែធ្វើពិធីបង្ហោះគោម។

ដោយសារវាមានរយៈពេលរហូតដល់១៥ថ្ងៃ ធ្វើឲ្យពិធីបុណ្យនេះ ជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេ ក្នុងចំណោមពិធីបុណ្យនានា នៅក្នុងប្រតិទិនរបស់ជនជាតិចិន។ ដោយឡែកកាលបរិច្ឆេទវិញ តែងតែផ្លាស់ប្តូរ ឬខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ តែជាទូទៅវាស្ថិតនៅចន្លោះរវាងថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។

បុណ្យចូលឆ្នាំចិន មានអាយុកាលរាប់សតវត្សរ៍មកហើយ ព្រមទាំងមានសារៈសំខាន់យ៉ាងខ្លាំង។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត។ វាត្រូវបានប្រារព្ធឡើង នៅក្នុងបណ្តាប្រទេស និងដែនដីមួយចំនួន ដែលសម្បូរជនជាតិចិនរស់នៅ ក្នុងនោះមានដូចជា ចិនដីគោក ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ថៃ កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ក៏ដូចជានៅ China Towns ដែលស្ថិតនៅក្នុងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅលើពិភពលោក។

ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកជា បុណ្យឈប់សម្រាកដ៏សំខាន់មួយ សម្រាប់ជនជាតិចិន ព្រមទាំងបានជះឥទ្ធិពលមួយផ្នែក ទៅលើវប្បធម៌នៃបណ្តាប្រទេសជិតខាងផងដែរ។

សម្រាប់ជនជាតិចិន បុណ្យចូលឆ្នាំជាឱកាសពិសេស សម្រាប់ក្រុមគ្រួសារ ក្នុងការជួបជុំ ដើម្បីបរិភោគអាហាររួមគ្នាជាពិសេស គឺអាហារពេលល្ងាច។ វាក៏ជាឱកាសសម្រាប់ជនជាតិចិន ក្នុងការបោសសម្អាតគេហដ្ឋានជាថ្មី ដើម្បីបណ្តេញរឿងមិនល្អ និងវិញ្ញាណអាក្រក់ ហើយទទួលយកសំណាងល្អនៅឆ្នាំថ្មី។ នៅតាមបង្អួច និងទ្វា គេតែងតែតុបតែងលំអជាមួយនឹងក្រដាស ឬកំណាព្យពីរប្រយោគ ដែលមានពណ៌ក្រហម តំណាងឲ្យ «សំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិ និងអាយុយ៉ឺនយូរ»។

ក្រៅពីការសែនព្រេន នៅមានសកម្មភាពផ្សេងៗទៀត ដែលប្រជាជនចិននិយម ធ្វើនៅថ្ងៃចូលឆ្នាំមានដូចជា ការដុតផាវ ការចែកអាំងប៉ាវ ឬចំណីអាហារដល់គ្នាទៅវិញទៅមក។ តាមរយៈការលើកឡើង របស់បងប្អូនជនជាតិចិន បានបញ្ជាក់ថា «ប្រសិនបើមនុស្សចំណាយ ឬចែករំលែកដល់អ្នកដទៃ កាន់តែច្រើននៅក្នុងឱកាសបុណ្យចូលឆ្នាំ នឹងនាំឲ្យលាភហូរចូលគ្រួសារ របស់ពួកគេកាន់តែច្រើនដូចគ្នា»។

យោងទៅតាមរឿងនិទាន និងរឿងព្រេងខ្លះទៀតបានឲ្យដឹងថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា «នៀន» មានន័យថា ឆ្នាំជាភាសាចិន។

នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី «នៀន» បានមកខាំស៊ីពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារ នៅមុខផ្ទះរបស់ពួកគេជា រៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពី «នៀន» បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប ខាំស៊ីប្រជាជនទៀតទេ។

គ្រាមួយអ្នកភូមិបានឃើញ «នៀន» មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា «នៀន» ខ្លាចពណ៌ក្រហម។ ហេតុនេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញ «នៀន» ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក «នៀន» ពុំបានមកក្នុងភូមិម្ដងទៀតឡើយ។

នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ «នៀន» នោះ។ សត្វ «នៀន» ក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ៕

អភិបាលខេត្តព្រៃវែង សូមព្រះសង្ឃគ្រប់ព្រះអង្គ និងតួអង្គពាក់ព័ន្ធ រួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីបន្តស្ថិរភាពសង្គម និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរធម្មការ និងសាសនាខេត្ត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា បានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុកពារាំង ចំនួន ២០៣នាក់

ចំនួនអ្នកទស្សនា: Views


យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលបានឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សារបស់យុវជនគណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២០៣នាក់ បានឆ្ពោះទៅ៖

ឯកឧត្តម សាយ សំអាល់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនសម្បទានិកជំហាន២ ចំនួន១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូត៍លំនៅឋានសម្បទានសង្គមកិច្ចជំហាន៣ ចំនួន៩១ខ្នងផ្ទះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរធនធានទឹក ចំនួន៤រាជធានី-ខេត្ត ជំនួសអ្នកចាស់ដែលចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី

ចំនួនអ្នកទស្សនា: Views

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរធនធានទឹក ចំនួន៤រាជធានី-ខេត្ត ជំនួសអ្នកចាស់ដែលចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានថ្មី នៃមន្ទីរធនធានទឹក និងឧតុនិយម ចំនួន៤រាជធានី-ខេត្ត ជំនួសប្រធានចាស់ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី។

រដ្ឋមន្ត្រី កែវ រតនៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្ត សម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម​ កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

ពិធីនេះមានការចូលរួមពីក្រសួងរ៉ែ និងថាមពល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, អាជ្ញាធរសវនកម្មជាតិ, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីររ៉ែ និងថាមពលរាជធានី-ខេត្ត, អគ្គិសនីកម្ពុជា, សមាគមអគ្គិសនីជនបទ, ធនាគារ, អាជ្ញាធរមូលដ្ឋាន, អ្នកប្រើប្រាស់ និងអ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Romeo S Brawner Jr អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

ពិធីប្រារព្ធបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ

ចំនួនអ្នកទស្សនា: Views

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំគណសង្ឃ និងព្រះសង្ឃទាំងពីរគណៈ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប យាង និងអញ្ជើញជាអធិបតី ព្រមទាំងនិមន្ត និងចូលរួម ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។រូបថត៖ យឹម សុវឌ្ឍនា

អាជ្ញាធរខេត្តឧត្តរមានជ័យ បើកការដ្ឋានសាងសង់ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣គីឡូម៉ែត្រ ចំកណ្ដាលបេះដូងនៃក្រុងសំរោង

ចំនួនអ្នកទស្សនា: Views

ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីបើកការដ្ឋាន ស្ថាបនាជាផ្លូវការ ក្រោមវត្តមាន ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

រដ្ឋមន្រ្តីសុខាភិបាល ថ្លែងទៅកាន់មន្ត្រីបុគ្គលិករបស់ខ្លួនថា «យើងទាំងអស់គ្នាត្រូវតែរឹងមាំជាងអ្នកណាទាំងអស់ ព្រោះយើងជាអ្នកការពារ និងបម្រើសុខភាពជូនប្រជាពលរដ្ឋ»

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនបុគ្គលិករបស់ខ្លួនថា យើងទាំងអស់គ្នាត្រូវតែរឹងមាំជាងអ្នកណាទាំងអស់ ព្រោះយើងជាអ្នកការពារ និងបម្រើសុខភាពជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង

ចំនួនអ្នកទស្សនា: Views


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារបូរណភាពទឹកដី ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ការជួយសង្គ្រោះអាយុជីវិតកុមារ ប្រៀបដូចជាការជួយកសាងធនធានមនុស្សដ៏សំខាន់ ដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនការស្តារ និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យបានរីកចំរើន ថ្កុំថ្កើន រុងរឿង នាពេលអនាគត

ចំនួនអ្នកទស្សនា: Views

ការថ្លែងរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនៅក្នុងឪកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

គម្រោងវះកាត់បេះដូងកុមារនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។

កម្ពុជា មិនរុញរាក្នុងការបន្តបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោមឆត្រ UN

ចំនួនអ្នកទស្សនា: Views


ឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសអះអាងជាថ្មីថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវ របស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថាកន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។

ក្រសួងវប្បធម៌ ចងក្រងឯកសារ និងភស្តុតាងបង្ហាញពីការឈ្លានពាន និងការបំផ្លាញប្រាសាទ សម្រាប់ប្រើប្រាស់ប្រព័ន្ធច្បាប់អន្តរជាតិក្នុងការទាមទារការផ្តន្ទាទោស និងការទទួលខុសត្រូវ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការបំផ្លាញប្រាសាទព្រះវិហារ និងបុរាណដ្ឋាននានា ដោយសារសង្គ្រាមឈ្លានពាននោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងចងក្រងឯកសារ និងភស្តុតាងបង្ហាញពីការឈ្លានពាន និងការបំផ្លាញប្រាសាទ សម្រាប់ប្រើប្រាស់ប្រព័ន្ធច្បាប់អន្តរជាតិក្នុងការទាមទារការផ្តន្ទាទោស និងការទទួលខុសត្រូវ។

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes