សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រុមការងារស្រុកបាភ្នំចុះសួរសុខទុក្ខលោកយាយចាស់ៗជួបការលំបាក ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា

ចំនួនអ្នកទស្សនា: Views

 (ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រុកបាភ្នំ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយលោកស្រី គង់ សាឡន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងដោយមានការចូលរួមពីលោកស្រី អស់លោកជាប្រធាន អនុប្រធានក្រុមការងារឃុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្រ្តីមូលដ្ឋានភូមិឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោកយាយ លោកតា ចាស់ៗ សរុបចំនួន៧០នាក់ មកពីឃុំធាយ ឃុំឈើកាច់ និងឃុំជើងភ្នំ។

លោកយាយ លោកតាទាំងអស់នេះ ជាអ្នកដែលកំពុងជួបការលំបាកក្នុងជីវភាព ម្យ៉ាងអាស្រ័យដោយត្រូវប្រឈមនឹងផលវិបាកនៃជំងឺកូវីដ-១៩ និងម្យ៉ាងទៀតត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាចៅតូចៗ ដែលឳពុកម្តាយពួកគេត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅទីឆ្ងាយ។

នៅក្នុងឱកាសនោះ ក្រុមការងារស្រុក បាន ពាំនាំនូវអំណោយ ជាសំលៀកបំពាក់ និងថវិកាមួយចំនួន ជូនពួកគាត់ផងដែរ៕


ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញមន្ត្រីក្រោមឱវាទបង្កើនការលក់លេខពិសេសផ្ទាល់ខ្លួន

ចំនួនអ្នកទស្សនា: Views

 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជំរុញដូចនេះនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងពិភាក្សា លើតម្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មកាអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងមន្ត្រីជំនាញអង្គភាពពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើការពិភាក្សាវឌ្ឍនភាពការងារទាក់ទងនឹងការគ្រប់គ្រងការចុះបញ្ជីយានយន្ត និងរូបមន្តកំណត់តម្លៃលក់លេខពិសេសផ្ទាល់ខ្លួន នៅក្នុង ប្រព័ន្ធអនឡាញ សំដៅធានាបាននូវការគ្រប់គ្រង និងការប្រមូលចំណូលថវិកាជាតិឱ្យបានច្រើនឡើងថែមទៀត។

ជាមួយគ្នានោះដែរទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍកម្មវិធី (App) កាត់ពិន្ទុបណ្ណបើកបររបស់អ្នកបើកបរ ដែលល្មើសច្បាប់ចរាចរណ៍ដូចជា៖ បើកបរអត់ពាក់ខ្សែក្រវ៉ាត់ បើកបរហួសល្បឿនកំណត់ និងបើកបររំលោភភ្លើងសញ្ញាចរាចរណ៍ជាដើម ដោយក្នុងកម្មវិធីនោះប៉ូលិសអាចធ្វើការកាត់ពិន្ទុ លើបណ្ណបើកបរ របស់អ្នកបើកបរដែលល្មើសនោះបានភ្លាមៗតែម្តង។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈ ស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និងបដិវត្តឧស្សាហកម្ម៤.០ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលជូនរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។

គួររំលឹកផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដាក់ឱ្យដំណើរជាផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតី លោកទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ដែលមានគោលដៅជាចម្បងក្នុងការកាត់បន្ថយនូវនីតិវិធីស្មុគស្មាញក្នុងការបំពេញឯកសារ ក៏ដូចជាបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងជៀសវាងបាននូវការចំណាយក្រៅផ្លូវការ៕


គោលដៅត្រូវបានបិទចរាចរលើផ្លូវជាតិ៣ លេខ៤ និងផ្លូវលេខ៤៨

ចំនួនអ្នកទស្សនា: Views



ភ្នំពេញៈគោលដៅដែលត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដាក់ដើម្បីហាមឃាត់ការធ្វើចរាចរចេញចូល ខេត្ត្តព្រះតាមសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តនេះកាលពីថ្ងៃទី៤ ខែមីនា ជាបណ្តោះអាសន្ន មានចំនួន៣គោលដៅ ។

គោលដៅ ទី១ នៅតាមបណ្តោយផ្លូវ ជាតិលេខ៣ ត្រង់ចំណុចស្ពានត្រពាំងរពៅ ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ។

គោលដៅទី២ នៅផ្លូវជាតិលេខ៤៨ ផ្លូវបំបែកស្រែអំបិល កោះកុង។

គោលដៅទី៣ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគី ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕






មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


ព្រះសីហនុ៖​ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងផ្សារមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។       

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងមួយចំនួន ដែលមានការពាក់ព័ន្ធ និងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ដែលបានចូលផ្សារ មានដូចជា៖ ផ្សារក្តាម (ផ្លូវកែងបត់ទៅសេតេ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ផ្សារពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សា ដែលធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ- ១៩ បានចូលទៅផ្សារខាងលើទិញគ្រឿងសមុទ្រ កាលពីពេលកន្លងមក។ ការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។  

វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហន គឺអនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តព្រះសីហនុ៕


ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះ២៨នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣១នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» មានចំនួន ២៨នាក់ និង៣នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។

អ្នកឆ្លងក្នុងសហគមន៍ទាំង២៨នាក់ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានជនជាតិចិន ១៧នាក់, ជនជាតិខ្មែរ ១០នាក់ និងជនជាតិវៀតណាមម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ឆ្លងកូវីដ១៩ ទាំង៣នាក់វិញ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃទី៤ ខែមីនានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ផងដែរ ដែលជាអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកុមារជនជាតិខ្មែរ អាយុ១១ឆ្នាំ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបុរសជនជាតិចិន នៅខណ្ឌចំការមន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់៕


សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ : ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា(AstraZeneca) ដែលជាជំនួយឥតសំណងរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចំពោះវ៉ាក់សាំង AstraZeneca ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាបានចាក់នោះ  ត្រូវបានដឹកមកដល់កម្ពុជាក្នុងជំហានទី១ មានចំនួន ៣២៤ ០០០ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ១ ១០០ ០០០ដូស ដែលមជ្ឈមណ្ឌលវ៉ាក់សាំង (COVAX Facility) នឹងផ្ដល់ជូនប្រទេសកម្ពុជា នា​ដំណាក់កាលនៅត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២១។ ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹង​ត្រូវបានទទួលវ៉ាក់សាំង២០ភាគរយ នៃប្រជាជនសរុប ប្រហែល៧លានដូស ដែលជាជំនួយ​ឥត​សំណងរបស់មជ្ឈមណ្ឌល COVAX នឹងត្រូវដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុង​ឆ្នាំ២០២១​នេះ។ មជ្ឈមណ្ឌលCOVAX ដែលជាយន្តការសកល ដឹកនាំដោយអង្គការសុខភាពពិភពលោក សហការជាមួយអង្គការយូនីសេហ្វ  ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល​កម្ពុជាតាំងពីដំបូង បានជំរុញឱ្យកម្ពុជាបានស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់​ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ឈ្មោះ AstraZeneca ពីមជ្ឈមណ្ឌល COVAX។ 

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយ​របស់ចិនផងដែរ។ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុ​របស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា មិនបានកំណត់​អាយុ​អ្នកចាក់នោះឡើយ។ ហេតុដូច្នេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់​សាំងនេះ។ ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ គឺជាយន្តការ និងវិធីសាស្ត្រថ្មី​មួយទៀត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់​សាំង ក៏ជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសនីមួយៗ ក្នុងការបើកដំណើរការប្រទេស និងស្តារ​សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ-១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំង​ស៊ីណូហ្វាម ជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមក​ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី​រាជការ បានចំនួនប្រមាណ ១២៥ ៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ មានចំនួន ៧ ៦៨៦ នាក់៕

ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ កន​ ចំណាន

អាជ្ញាធរបូមទឹកពីស្ទឹងសិរីសោភ័ណ ទៅស្ទឹងមង្គលបូរី ដើម្បីជួយផ្គត់ផ្គង់ការប្រើប្រាស់ជូន​ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 


បន្ទាយមានជ័យ: ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្ត ស្រុក និងមន្ត្រីជំនាញធន ធានទឹកខេត្តបន្ទាយមានជ័យ បានខ្នះខ្នែងប្រឹងប្រែងបូមទឹកពីទឹកស្ទឹងសិរីសោភ័ណ បញ្ជូនទៅ ដល់ស្ទឹងមង្គលបូរី នៅថ្ងៃ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ស្របពេលទឹកក៏បានបើកទម្លាក់ហូរមកពីស្ទឹងបវេល ខេត្តបាត់ដំបងផង ដែរបានមក​ដល់កន្លែងខ្វះខាតទឹកប្រើប្រាស់នោះ ហើយដើម្បីឆ្លើយតបជាបន្ទាន់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជនស្រុកមង្គលបូរី ប្រមាណជាង ៣.០០០គ្រួសារ។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុន​រ៉ុ​ម ​បាន​​ ប្រាប់ឱ្យ​​​ដឹងនៅព្រឹក​ថ្ងៃទី០​៣ ខែមីនា ​ឆ្នាំ២០២១នេះ​ថា សកម្មភាពរបស់ក្រុមការងារអន្តរាគម ន៍ចុះបញ្ជូន​ទឹក​នេះ បាន​ប្រើ​ស្ថានីយ​បូមទឹក​បណ្តែត ដោយ​ម៉ាស៊ីន មាន​បំពង់​ទំហំ ០,៦០ម៉ែត្រ មួយគ្រឿង និង​ម៉ាស៊ីន​បូម​បញ្ជូនបន្ត ចំនួន ២គ្រឿង ដោយ​មួយគ្រឿងៗ មាន​បំពង់ទំហំ ០,៣០ ម៉ែត្រ​។​ការ​បូម​បញ្ជូន​ទឹកពី​ស្ទឹង​សិរីសោភ័ណបាន​ទៅដល់​ស្ទឹង​មង្គលបូរីនេះ ដែលមាន​ចម្ងាយ ​ជាង ១០គីឡូម៉ែត្រនោះ​ ​គ្រាន់តែមាន​បរិមាណទឹកនេះ មិនទាន់បាន​ច្រើន​គ្រប់គ្រាន់ទៅតាម ការចង់បានរបស់ប្រជាពលរដ្ឋ​ទេ។​

​​លោក យឹម ប៊ុន​រ៉ុ​ម បានបញ្ជាក់​ថា ​ជាការពិតជាក់ស្ដែងប្រភពទឹកស្ទឹងមង្គលបូរី មក ដល់ពេលនេះស្ទើររីងខះអស់ទៅហើយ ជាដំណោះស្រាយបន្ទាន់ដោយទទួលបានបទ​​បញ្ជា ផ្ទាល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមមន្ទីរជាសេនាធិការផ្ទាល់ បាន ចាត់ចែងភ្លាមដោយបានរៀបចំស្ថានីយបូមទឹកថ្មី១កន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោ ភ័ណ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមប្រឡាយ ក្រមល់ ដើម្បីនាំយក ទឹកធ្លាក់ទៅស្ទឹងមង្គលបូរី នៅចំណុចឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្នុងចម្ងាយប្រមាណជាង១០ គីឡូម៉ែត្រ ដែលចាប់ផ្តើមដំណើរការបូមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ប្រើប្រាស់ម៉ាស៊ីនធំចំនួន ៣គ្រឿង បូមពីស្ទឹង១គ្រឿង និងបូម​បន្ត ២គ្រឿងទៀត។

លោកបានឱ្យដឹងដែរថា នៅទី​ប្រជុំជន​មង្គលបូរី មិនទាន់​អស់​ទឹក​ប្រើប្រាស់ទាំងស្រុង នោះ​ទេ ដោយ​នៅមានទឹក​ស្រះ អាង​ផលិត​ទឹកស្អាត បានតែ​មិន​ច្រើនឥឡូវ ទឹកបាន​មកដល់​ហើយ បញ្ហា​ខ្វះ​ទឹក​ផលិត​ទឹកស្អាត នឹងត្រូវ​បញ្ចប់​។​​      ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងទៀតថា ប្រជា ពលរដ្ឋដែល​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាតប្រើប្រាស់ នៅ​មង្គលបូរី មាន​ចំនួន​ប្រមាណជាង ៣.០០០គ្រួសារ​។ លោកបន្ថែមទៀតថា បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះដោយសារប្រជាពលរដ្ឋ បាន​យកទឹកស្ទឹងមង្គលបូរី ដែលជា​ប្រភពទឹកសម្រាប់​ប្រើប្រាស់ទៅធ្វើ​ស្រូវប្រាំង លើស​ផែន ការ​កំណត់ច្រើន​ហួសហេតុ ទើប​ធ្វើឱ្យ​កើតមាន​បញ្ហាខ្វះ​ទឹក​បែបនេះ​។           

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញឱ្យក្រុមការងារពន្លឿនការ បូមនេះដើម្បីឆ្លើយតបទៅនឹងការប្រឈមខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ជាមួយ គ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក ក្រុង អាជ្ញាធរឃុំ ជួយការពារ ប្រភពទឹកនេះ ចៀសវាងកុំឱ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹក នេះទុកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមាន ពេលវេលាយូរទៀត ៕

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes