-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tele: 0765517872 / 016760131

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 0765517872 / 016760131

ក្រុមការងារស្រុកបាភ្នំចុះសួរសុខទុក្ខលោកយាយចាស់ៗជួបការលំបាក ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា

ចំនួនអ្នកទស្សនា: Views

 (ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រុកបាភ្នំ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយលោកស្រី គង់ សាឡន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងដោយមានការចូលរួមពីលោកស្រី អស់លោកជាប្រធាន អនុប្រធានក្រុមការងារឃុំ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្រ្តីមូលដ្ឋានភូមិឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលោកយាយ លោកតា ចាស់ៗ សរុបចំនួន៧០នាក់ មកពីឃុំធាយ ឃុំឈើកាច់ និងឃុំជើងភ្នំ។

លោកយាយ លោកតាទាំងអស់នេះ ជាអ្នកដែលកំពុងជួបការលំបាកក្នុងជីវភាព ម្យ៉ាងអាស្រ័យដោយត្រូវប្រឈមនឹងផលវិបាកនៃជំងឺកូវីដ-១៩ និងម្យ៉ាងទៀតត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាចៅតូចៗ ដែលឳពុកម្តាយពួកគេត្រូវធ្វើចំណាកស្រុកទៅធ្វើការនៅទីឆ្ងាយ។

នៅក្នុងឱកាសនោះ ក្រុមការងារស្រុក បាន ពាំនាំនូវអំណោយ ជាសំលៀកបំពាក់ និងថវិកាមួយចំនួន ជូនពួកគាត់ផងដែរ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. mcntvonline.com.kh -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes