លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា ការបើកដំណើរការភូមិក្រាំងឡើងវិញនេះ បន្ទាប់ពីមន្រ្តីសុខាភិបាលបានយកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត ៤លើក ទៅលើមនុស្សជាង ៤០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយនឹងបុគ្គលកើតជំងឺកូវីដ១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ កាលពីថ្ងៃទី១២ ខែមីនា ក្នុងកម្មវិធីមង្គលការនៅភូមិក្រាំងលាវ មកដល់ពេលនេះលទ្ធផលយកសំណាក ទៅលើពួកគាត់ គឺអវិជ្ជមានទាំងអស់។
លោក កេត ម៉ៅ បានថ្លែងថា ដោយមានការណែនាំពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារស្រុកសំរោង បានចុះមកធ្វើពិធីបើកដំណើរការនេះហើយ ដោយឱ្យប្រជាពលរដ្ឋចេញចូលដើរហើរ បានដោយសេរី ប៉ុន្តែសុំតម្រូវឱ្យពួកគាត់អនុវត្តតាមវិធានការណ៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
សូមបញ្ជាក់ថា ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ត្រូវបានអាជ្ញាធបិទមួយរយៈបន្ទាប់ពីមានព្រឹត្តិការណ៏ថ្ងៃទី១២ ខែមីនា ដែលបុគ្គល កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ១៩ បានទៅចូលរួមនៅក្នុងពិធីមង្គលការមិត្តរបស់ខ្លួននៅទីនោះ៕



Wednesday, March 31, 2021
mcntvonline
Posted in:
0 Comments:
Post a Comment